ព័ត៌មានទាន់ហេតុការណ៍៖

ព្រះចៅអធិរាជប្រទេសជប៉ុនកំណត់ថ្ងៃលាលែងពីរាជបល្ល័ង្ក

ចែករំលែក៖

គណៈកម្មការពិសេសដឹកនាំដោយ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី១ ខែធ្នូ បានប្រកាសថា ព្រះ ចៅអធិរាជ Akihito នឹងលាលែងពីរាជ បល្ល័ង្កនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដែលជាសកម្មភាពមិនធ្លាប់មានក្នុងរយៈពេលជាង២០០ឆ្នាំកន្លងមក នៅក្នុង ប្រទេសជប៉ុន។

នៅថ្ងៃទី២៣ ខែធ្នូខាងមុខ ព្រះចៅអធិ រាជមានព្រះជន្ម៨៤វស្សា ហើយព្រះអង្គ ធ្លាប់ឆ្លងកាត់ការវះកាត់បេះដូង និងព្យា បាលជំងឺមហារីក។ កាលពីឆ្នាំ២០១៦ បានបង្ហាញពីបំណងចង់ផ្ទេររាជបល្ល័ង្ក ដោយសារតែព្រះអង្គមានព្រះជន្មច្រើន ពិបាកក្នុងការបំពេញភារកិច្ច។

ប្រភពរបស់រដ្ឋាភិបាលជប៉ុនបានឲ្យ ដឹងនៅថ្ងៃសុក្រនេះថា ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ ត្រូវបានគេរំពឹងថា ទ្រង់នឹងដាក់ រាជ្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ហើយបុត្រាច្បងរបស់ព្រះអង្គព្រះនាម Naruhito នឹងឡើងស្នងរាជ្យចក្រពត្តិជប៉ុនបន្ដជាលើកដំបូងផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៧។

រដ្ឋាភិបាលជប៉ុន បានសម្រេចលើការដាក់រាជ្យរបស់ព្រះចៅអធិរាជ អាគីហ៊ីតូ បន្ទាប់ពីមានការពិភាក្សាគ្នាលើបញ្ហានេះ នៅគណៈកម្មាធិការមួយ ដែលមានសមា ជិកសភាតំណាងរាស្រ្ត និងសមាជិក គ្រួសារអធិរាជ ទើបឈានដល់ការកំណត់ពេលដាក់រាជ្យរបស់ទ្រង់តែម្ដង។

នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា គណៈកម្មាធិការនេះ បានយល់ស្របលើកាលបរិច្ឆេទនៃការកំណត់ពេលដាក់រាជ្យ ខែមេសា ឆ្នាំ២០១៩ ប្រភពខាងលើបានឲ្យ ដឹងថា គណៈរដ្ឋមន្ត្រីរបស់លោកត្រូវបានគេរំពឹងថា នឹងអនុម័តជាផ្លូវការនៅថ្ងៃទី៨ ខែធ្នូ លើមាត្រាមួយរបស់រដ្ឋាភិបាលកំណត់ ពេលវេលា នៃការប្រព្រឹត្ដទៅជាបន្តបន្ទាប់ដែលនឹងប្រព្រឹត្តទៅនៅពេលដែលអធិរាជនឹងមានព្រះជន្ម៨៥ព្រះវស្សា៕ ម៉ែវ សាធី


ចែករំលែក៖