ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកត្រាំកក់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវបានរថយន្តមួយគ្រឿងបើកបុកពីក្រោយពេញទំហឹង ដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ សស្ថិតនៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣-៤ ក្នុងភូមិអូស្ញើន ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0899 អ្នកបើកបរត់គេចខ្លួនបាត់ បើកបរមកពីទិសខាងជើងលុះដល់ចំណុចកើតហេតុបានបុកម៉ូតូពីក្រោយពេញទំហឹង ដែលម៉ូម៉ាកស៊ុយស៊ីគីស្មាស់វី ពាក់ស្លាកលេខ តាកែវ 1I-7759 បើកបរដោយឈ្មោះ ណុប ជ្រីប ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិស្លែង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងត្រូវបានកម្លាំជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ យកមករក្សាទុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ភ្នំដា


ចែករំលែក៖