សហរដ្ឋអាមេរិកបានជូនដំណឹងដល់ អង្គការសហប្រជាជាតិថាខ្លួននឹងមិនចូល រួមក្នុងកិច្ចព្រមព្រៀងសកលស្តីពីអន្តោ ប្រវេសន៍ឡើយ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានបញ្ជាក់ថា កម្មវិធីខាង លើ មិនសមស្របជាមួយនឹងគោលនយោបាយអន្តោប្រវេសន៍របស់អាមេរិក។ លោក Rex Tillerson បានបញ្ជាក់ថា« ក្នុងពេលដែលយើងកំពុងតែចូលរួមនៅក្នុងកិច្ចព្រមព្រៀង មួយចំនួននៅអង្គការសហប្រជា ជាតិ ប៉ុន្តែក្នុងករណីជនភៀសខ្លួន គឺយើង មិនអាចគាំទ្របានទេ ធ្វើឲ្យប៉ះពាល់ដល់ អធិបតេយ្យរបស់អាមេរិក ក្នុងពេលដែល អនុវត្តគោលនយោបាយជនភៀសខ្លួន»។
តាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក «អាមេរិកគាំទ្រដល់ កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី ការធ្វើចំណាកស្រុក ប៉ុន្តែត្រូវតែទទួលខុសត្រូវធានាថាការធ្វើ ចំណាកស្រុកត្រូវតែមានសុវត្ថិភាព មាន សណ្តាប់ធ្នាប់នឹងស្របតាមផ្លូវច្បាប់។
កាលពីឆ្នាំ២០១៦ សមាជិកអង្គការសហប្រជាជាតិទាំង១៩៣ប្រទេសបានគាំទ្រ ដល់សេចក្តីប្រកាសដែលមិនមានការបង្ខំតាមផ្លូវច្បាប់ គឺការប្រកាស ទីក្រុងញូវយ៉ក ស្តីពីជនភៀសខ្លួន និងជនចំណាកស្រុក ដោយសន្យាគោរពសិទ្ធិរបស់ជនភៀស ខ្លួន ជួយពួកគាត់មានកន្លែងរស់នៅថ្មីដោយសុវត្ថិភាព ទទួលបានការអប់រំ និងសេវាកម្មផ្សេងៗដូចពលរដ្ឋដើមនៅក្នុងប្រទេសនីមួយៗដែរ។
អាមេរិកបានប្រកាសដកខ្លួនចេញពី កិច្ចព្រមព្រៀងខាងលើ ក្រោយប៉ុន្មានម៉ោង ប៉ុណ្ណោះ ដែលកិច្ចប្រជុំពិភពលោក ស្តីពី ចំណាកស្រុកត្រូវធ្វើឡើងនៅក្នុងទីក្រុង Puerto Vallarta ប្រទេសមុិចស៊ីកូ។ គោល ដៅនៃកិច្ចប្រជុំ គឺពិភាក្សាពីយុទ្ធសាស្ត្រ មនុស្សធម៌ជនដល់ជនភៀសខ្លួនចំណាកស្រុកជាង៦០លាននាក់នៅទូទាំងពិភពលោក ដោយអ្នកទាំងនោះភៀសខ្លួនដោយកត្តាផ្សេងៗពីគ្នា ក្នុងនោះមានទាំងការ ភៀសខ្លួនដោយសង្គ្រាម អំពើហិង្សា និង គ្រោះធម្មជាតិជាដើម ធ្វើឲ្យពលរដ្ឋមាន ការចំណាកស្រុកជាច្រើន។
នេះជាកិច្ចព្រមព្រៀងពិភពលោក ដែលមានប្រទេស ជិត២០០ចូលរួម ដោយឡែកអាមេរិក បែរជាដកខ្លួនចេញ ទៅវិញ ។ទាំងនោះហើយបានធ្វើឲ្យប្រទេសជាច្រើន បានថ្កោលទោសអាមេរិកដែលខ្វះការទទួលខុសត្រូវ អាត្មានិយម គិតតែពី ប្រយោជន៍ខ្លួនឯង ក្នុងនាមជាប្រទេស មហាអំណាចពិភពលោក។
កន្លងមកអាមេរិកទទួលរងការរិះគន់យ៉ាងខ្លាំង ដែលបានដកខ្លួនចេញពីកិច្ច ព្រមព្រៀង ស្តីពីអាកាសធាតុទីក្រុងបារីស ដែលមានប្រទេសទាំងអស់ចូលរួមការពារផែនដី តែអាមេរិកបែរជាដកខ្លួនចេញ ៕ ម៉ែវ សាធី