ប្រទេសជាច្រើន មិនបានគោរពទៅ តាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង ជុំវិញកម្មវិធីបរមាណូនិងមីស៊ីលប្រទេសនេះនោះទេ។
តាមមជ្ឈមណ្ឌុល វិទ្យាសាស្ត្រនិងសន្តិសុខអន្តរជាតិ ISIS បានបញ្ជាក់ថា សរុប មានប្រទេសរហូតដល់៤៩ប្រទេស បាន បំពានច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការ សហប្រជាជាតិទៅលើកូរ៉េខាងជើង តាំង ពីខែមីនា ឆ្នាំ២០១៤ រហូតដល់ខែកញ ឆ្នាំ២០១៧ ក្នុងនោះក៏មានប្រទេសចិន អាល្លឺម៉ង់ ប្រេស៊ីល ឥណ្ឌា និងបារាំង ផងដែរ។ តាមរបាយការណ៍បញ្ជាក់ថា ប្រទេសចំនួន១៣ ក្នុងបញ្ជីខាងលើ ក្នុង នោះមានអីុរ៉ង់ មីយ៉ាន់ម៉ា និងស៊ីរី បានចូលរួមសកម្មភាពដោះដូរផ្នែកសម្ភារយោធា។
នៅក្នុងរបាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា «មានប្រទេសជាច្រើន ទទួលនូវការហ្វឹកហាត់យោធាពីកូរ៉េខាងជើង និង ប្រទេសមួយចំនួនទៀតទទួលសម្ភារយោធាពីកូរ៉េខាងជើង ឬ ក៏លក់អាវុធទៅឲ្យ ភាគីកូរ៉េខាងជើងវិញ។
ភាគច្រើន ប្រទេសនៅក្នុងបញ្ជីខាងលើ គឺបានទំនាក់ទំនងរកសុីជាមួយក្រុមហ៊ុន កូរ៉េខាងជើង ឬទិញទំនិញដែលពិភព លោកហាមប្រាម ពីកូរ៉េខាងជើងផងដែរ។
ក្នុងពេលជាមួយគ្នានេះប្រទេសចំនួន២០រងការចោទប្រកាន់ថាបានជួយលាក់បាំង ដោយ ចុះបញ្ជីដល់នាវាដឹកទំនិញកូរ៉េខាងជើង ។ទាំងនោះហើយ ជួយឲ្យ នាវាដឹកទំនិញចេញចូលទឹកដីកូរ៉េខាងជើង ដោយ មិនមានការសង្ស័យ។
ការប្រកាសខាងលើ ក្នុងពេលដែល សហគមន៍អន្តរជាតិ បង្កើនការគាំទ្រដល់ ច្បាប់ដាក់ទណ្ឌកម្មកូរ៉េខាងជើង ក្នុងនោះ ក៏មានចិនផងដែរ។ បន្ទាប់ពីកូរ៉េខាងជើង សាកល្បង កាំជ្រួចមីស៊ីលឆ្លងទ្វីប មាន កម្លាំងខ្លាំងបំផុតមិនធ្លាប់មានពីមុនមក។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ ប្រទេសផ្ដាច់ការកូរ៉េខាងជើង បានរិះគន់ តបទៅវិញ ចំពោះការរិះគន់ របស់មន្រ្តី អាមេរិក លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ដោយព្រមានថា ក្រុងព្យុងយ៉ាង នឹងមិនចៀសវាងសង្រ្គាមជាមួយសហរដ្ឋអាមេរិកនោះទេ បើទោះជាខ្លួនមិនចង់បានក៏ដោយនេះបើយោង តាមការចុះផ្សាយ របស់ទី ភ្នាក់ងារសាព័ត៌មាន យុនហាប់ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧។
អ្នកនាំពាក្យម្នាក់នៅក្រសួង ការបរទេស របស់កូរ៉េខាងជើង បានលើកឡើងថា ការ ថ្លែង របស់ ក្រុមមន្ត្រីសហរដ្ឋអាមេរិក ប្រឆាំងនឹងការធ្វើសមយុទ្ធ តាមផ្លូវអាកាស នៅកូរ៉េខាងជើង និង កំពុងបន្តរវាងទីក្រុង សេអ៊ូល នឹងក្រុងវ៉ាស៊ីនតោន បានបង្ហាញ ថាសហរដ្ឋអាមេរិក កំពុង ចាត់វិធានការ “មួយជំហានម្តង ៗ ” ដើម្បីបង្កសង្គ្រាមនៅលើឧបទ្វីបកូរ៉េ។
អ្នកនាំពាក្យរូបនេះបានបន្ដថា “យើង មិនចង់បានសង្រ្គាមទេ ប៉ុន្តែមិនត្រូវលាក់ បាំងពីវាទេ ហើយប្រសិនបើសហរដ្ឋអាមេ រិក គិតពីការអត់ធ្មត់ នឹងពន្លឺរបស់យើង សម្រាប់សង្គ្រាមនុយក្លេអ៊ែរនោះ យើងពិតជានឹងធ្វើឱ្យសហរដ្ឋអាមេរិកទទួលផល វិបាកយ៉ាងធ្ងន់ធ្ងរ ជាមួយកម្លាំងនុយក្លេអ៊ែរដ៏ខ្លាំងក្លារបស់យើង ដែលយើងមានការ ពង្រឹងជានិច្ច”៕ ម៉ែវ សាធី