ការចាកចេញពីអឺរ៉ុបរបស់អង់គ្លេសកំពុង តែឈានដល់ដំណាក់កាលសំខាន់បំផុត នៅពេលដែលអង់គ្លេសនិងអឺរ៉ុបបានព្រម ព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួនជាការបើក ផ្លូវសម្រាប់ឈានដល់ការចាកចេញជាផ្លូវ ការ។ ជាមួយលទ្ធផលនេះសហភាពអឺរ៉ុប និងអង់គ្លេសអាចចាប់ផ្តើមបន្តកិច្ចចរចាវគ្គបន្ទាប់ស្តីអំពីទំនាក់ទំនងរវាងគ្នានាពេល អនាគត ដែលជាដំណាក់កាលដ៏ស្មុគស្មាញ ខ្លាំង។
លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Jean Claude Junker បាន ប្រកាសតាំងពីព្រហាម ថ្ងៃសុក្រ ទី៨ ខែធ្នូ វេលាម៉ោង៧ព្រឹកបានរកឃើញការព្រម ព្រៀងគ្នាគ្រប់គ្រាន់ស្តីអំពីលក្ខខណ្ឌនៃការ ដើរចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ហើយ។
នៅក្នុងកិច្ចព្រមព្រៀងនោះគឺបានផ្តោត ទៅលើចំណុចសំខាន់ៗមួយចំនួនជាអាទិ ភាព ដូចជាសិទ្ធិរស់នៅរបស់ពលរដ្ឋអឺរ៉ុប នៅអង់គ្លេស (បីលាននាក់) និងពលរដ្ឋ អង់គ្លេសមករស់នៅក្នុងសហភាពអឺរ៉ុប១ លាននាក់នៅតែត្រូវបានរក្សាទុកដដែល ក្រោយពីអង់គ្លេសដើរចេញពីសហភាព អឺរ៉ុប។
អំពីព្រំដែន៖ គ្មានរនាំងព្រំប្រទល់រវាង អៀរឡង់ខាងជើង ខេត្តរបស់អង់គ្លេស និង ប្រទេសអៀរឡង់ ជាសមាជិកសហភាព អឺរ៉ុបទេ។ នេះជាការធានាអះអាងរបស់ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស។ ការ ដែលអង់គ្លេសចាកចេញ គឺស្ថាប័នធំៗ របស់អឺរ៉ុបបានប្រជែងគ្នាដណ្តើមយក ស្ថាប័ននោះមកដាក់នៅក្នុងប្រទេសរបស់ ខ្លួន។ ជាក់ស្តែងប៉ារីស និងអាំស្ទែរដាម នឹងធ្វើជាម្ចាស់ផ្ទះទទួលយកទីភ្នាក់ងារ សំខាន់ពីររបស់អឺរ៉ុប ដែលនឹងរើទីតាំង របស់ខ្លួនចេញពីទីក្រុងឡុងនៅក្រោយការ ដើរចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។ ទៅតាមការបោះឆ្នោតសម្ងាត់នៅទីក្រុង ប្រ៊ុចសែល កាលពីថ្ងៃចន្ទ ទីក្រុងប៉ារីស របស់បារាំងត្រូវបានជ្រើសរើសឲ្យទទួល យកទីភ្នាក់ងារគ្រប់គ្រងធនាគារអឺរ៉ុប EBA។ ចំណែកក្រុងអាំស្ទែរដាមរបស់ ប្រទេសហុល្លង់មានសំណាងទទួលបានទី ភ្នាក់ងារគ្រប់គ្រងឱសថអឺរ៉ុប EMA។
តាមគម្រោងអង់គ្លេសនឹងអាចដើរ ចេញ ឬលែងលះដាច់ស្រឡះពីសហភាព អឺរ៉ុប នៅខែមីនា ឆ្នាំ២០១៩។ ប៉ុន្តែនៅ ក្នុងដំណាក់កាល ដែលអង់គ្លេសកំពុងរៀប ចំនីតិវិធីដកសមាជិកភាពរបស់ខ្លួនពីសហ ភាពអឺរ៉ុប ប្រទេសសមាជិកអឺរ៉ុបដទៃទៀត បានប្រជែងគ្នារួចហើយ ដើម្បីទទួលយក ផលប្រយោជន៍ ដោយសារតែការដើរចេញ របស់អង់គ្លេស។ អង់គ្លេស ដែលបាន សម្រេចចិត្តដកខ្លួនចេញពីសហភាពអឺរ៉ុប បានត្រឹមតែឈរមើលប្រទេសផ្សេងទៀត ដណ្តើមហែកចែកគ្នានូវចំណែកដែល អង់គ្លេសអាចលែងមានសិទ្ធិគ្រប់គ្រង តទៅទៀត។
អង់គ្លេសលែងនៅក្នុងសហភាពអឺរ៉ុប ទៀតហើយ។ ដូច្នេះស្ថាប័នអឺរ៉ុបក៏គ្មាន ហេតុផលអ្វីដែលត្រូវនៅបន្តវត្តមានរបស់ ខ្លួនក្នុងទឹកដីអង់គ្លេសដែរ។ គឺដោយសារ តែការដើរចេញរបស់អង់គ្លេសនេះឯង ដែលទីភ្នាក់ងារសំខាន់ៗពីររបស់អឺរ៉ុបបាន សម្រេចរើទីតាំងរបស់ខ្លួនចេញពីទីក្រុង ឡុង។ ទីភ្នាក់ងារគ្រប់គ្រងធនាគារអឺរ៉ុប ហើយនិងទីភ្នាក់ងារគ្រប់គ្រងឱសថអឺរុប នឹងរើទីស្នាក់ការរបស់ខ្លួនចេញពីក្រុងឡុង ប៉ុន្តែនឹងទៅតាំងទីនៅកន្លែងណា នៅ ប្រទេសណា?
មានទីស្នាក់ការរបស់ស្ថាប័នអឺរ៉ុបនៅ ក្នុងទឹកដីរបស់ខ្លួន គឺជាមោទនភាពជាតិ និងជាប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ សមាជិកនីមួយៗក្នុងសហភាពអឺរ៉ុប។ ដោយសារហេតុផលនេះហើយដែលធ្វើឲ្យ សមាជិកអឺរ៉ុបទាំង២៧ គ្មានអង់គ្លេស ខំប្រឹងប្រជែងគ្នា ដើម្បីធ្វើយ៉ាងណាបាន ស្ថាប័នរបស់អឺរ៉ុបមកតាំងទីស្នាក់ការនៅ ក្នុងប្រទេសរបស់ខ្លួន។ តាំងពីការប្រកាស ដាក់ពាក្យនៅខែកញ្ញារបស់គណៈកម្មការ អឺរ៉ុប ទីក្រុងចំនួន១៧របស់ប្រទេសសមា ជិកអឺរ៉ុបបានដាក់បេក្ខភាពសម្រាប់ទីភ្នាក់ ងារគ្រប់គ្រងឱសថអឺរ៉ុប នៅក្នុងពេលដែល ទីក្រុង៨ ដូចជាប៉ារីស ក្រុងវីយ៉ែន ឬលុច្ស ហ្សំបួរជាដើមបានប្រជែងចង់បានទីភ្នាក់ ងារគ្រប់គ្រងធនាគារអឺរ៉ុប។
នៅក្រោយការបោះឆ្នោតសម្ងាត់យ៉ាងស្វិតស្វាញដល់ទៅ៣ជុំរបស់រដ្ឋមន្រ្តីការ បរទេសអឺរ៉ុបរបស់ប្រទេសសមាជិកមាន តែក្រុងពីរប៉ុណ្ណោះ ដែលមានសំណាងបាន ទទួលកេរចំណែកពីក្រុងឡុង។ ប៉ារីសត្រូវ បានជ្រើសរើសឲ្យទទួលទីភ្នាក់ងារគ្រប់គ្រង ធនាគារ EBA ចំណែកទីភ្នាក់ងារគ្រប់គ្រង ឱសថរបស់អឺរ៉ុបនឹងរើទីស្នាក់ការរបស់ខ្លួន ចេញពីក្រុងឡុងទៅនៅទីក្រុងអាំស្ទែរដាម របស់ប្រទេសហុល្លង់។ អាំស្ទែរដាមឈ្នះ ច្រើនជាងគេ ព្រោះថាទីភ្នាក់ងារគ្រប់គ្រង ឱសថមានបុគ្គលិកបម្រើការដល់ទៅជាង ៩០០នាក់។ ទីភ្នាក់ងារគ្រប់គ្រងឱសថ អឺរ៉ុបដើរតួសំខាន់ណាស់ក្នុងការគ្រប់គ្រង និងផ្តល់សិទ្ធិចែកចាយការប្រើប្រាស់ ឱសថក្នុងទីផ្សារអឺរ៉ុប ដែលមានអ្នកប្រើ ប្រាស់ជាង៥០០លាននាក់។
ប៉ារីសវិញមានសំណាងមិនចាញ់អាំស្ទែរដាមនោះទេ។ នៅថ្ងៃម្សិលមិញ ប្រធានាធិបតីបារាំង លោកអេមម៉ានុយ អែល ម៉ាក្រុង បានបង្ហោះសារអបអរដំណឹង ដែលក្រុងប៉ារីសត្រូវបានជ្រើសរើសសម្រាប់ ទីស្នាក់ការរបស់ទីភ្នាក់ងារគ្រប់គ្រងធនាគារអឺរ៉ុប។ ទីភ្នាក់ងារមួយនេះ ដែលត្រូវ បានបង្កើតឡើងនៅឆ្នាំ២០១១ និងមាន បុគ្គលិក១៧៥នាក់ដើរតួនាទីសំខាន់ក្នុង ការត្រួតពិនិត្យរៀបចំបទវិន័យសម្រាប់គ្រប់ គ្រងធនាគារនៅក្នុងរង្វង់ដែនសហភាព អឺរ៉ុប។ ចំណុចខ្លាំងរបស់ស្ថាប័នមួយរហូត បានការទទួលស្គាល់ ថ្នាក់អន្តរជាតិ គឺការ វាយតម្លៃ ធ្វើតេស្តសមត្ថភាពរបស់ធនាគារ ដែលអាចតស៊ូ ប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ។ សម្រាប់ប្រធានាធិបតីបារាំងការជ្រើសរើសទីក្រុងប៉ារីសឲ្យទទួលយកទីភ្នាក់ងារគ្រប់គ្រងធនាគារអឺរ៉ុប បានបញ្ជាក់ពីជំនឿទុកចិត្តរបស់សហភាពអឺរ៉ុប មកលើបារាំង។
បារីស និងអាំស្ទែរដាម មុខរីក ប៉ុន្តែ មានក្រុងជាច្រើនទៀត ដែលមិនសប្បាយ ចិត្ត។ មីឡង់របស់អីុតាលីជាដើមប៉ងចង់ បានផងដែរទីភ្នាក់ងារគ្រប់គ្រងឱសថ អឺរ៉ុប។ ដើម្បីជៀសវាងជម្លោះបណ្តាលមក ពីចែកចំណែកមិនស្មើគេបានលើកឡើង ថា សមាជិករបស់អឺរ៉ុបដែលជាអ្នកឈ្នះ ប៉ុន្តែ គឺអង់គ្លេសទេ ដែលចាញ់បាត់ ប្រយោជន៍ក្នុងរឿងនេះ។
ក្រៅតែពីទីភ្នាក់ងារអឺរ៉ុបដែលនឹងរើទី ស្នាក់ការចេញពីក្រុងឡុងដោយសារការ ដើរចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ធនាគារ និងក្រុមហ៊ុនធ្វើមុខជំនួញជាច្រើន ទៀតក៏គ្រោងនឹងរើកញ្ជើរបស់ខ្លួនចេញពី ទីក្រុងឡុងដែរ ព្រោះថា ក្រុងឡុង ដែល លែងជាទឹកដីរបស់សហភាពអឺរ៉ុបនឹងលែង ផ្តល់ប្រយោជន៍អនុគ្រោះពន្ធ ឬទីផ្សារដូច មុនទៀតហើយ៕ ម៉ែវ សាធី