ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះរុង និងប្រជាការពារភូមិប្រមាណ ៩នាក់បានសហការគ្នា ចុះបង្រ្កាបជនកំពុងប្រព្រិត្តបទល្មើសនេសាទ(ឆក់ត្រី)ជាក់ស្ដែង ឈានដល់ឃាត់ខ្លួនបានចំនួន ៥នាក់រួមទាំងវត្ថុតាង និងសម្ភារ រួចធ្វើការអប់រំឲ្យទៅផ្ទះរៀងៗខ្លួនវិញទាំងបំពានផ្លូវច្បាប់។
ប្រតិបត្តការខាងលើធ្វើឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃព្រហស្ប៏ ៤រោច ខែមិកសិរ ឆ្នាំរកា នព្វស័ក.ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចទំនប់ទឹកខាងកើតភូមិ ស្ថិតក្នុងភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានបង្ហើបឲ្យដឹងថា ជនកំពុងប្រព្រិត្តបទល្មើសនេសាទជាក់ស្ដែងត្រូវបានបង្រ្កាប ទី១ ឈ្មោះ ផន ខ្នា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ យ៉ុន ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ ជន គឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទី៤ ឈ្មោះ រី កើយ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ និងទី៥ ឈ្មោះ កប ចាន់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ៥នាក់ រស់នៅភូមិកោះវត្ត ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថាក្នុងកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យកំពុងប្រព្រិត្តបទល្មើសនេសាទ(ឆក់ត្រី)ជាក់ស្ដែងទាំង ៥នាក់ បានដកហូតនូវវត្ថាង និងសម្ភារឧបករណ៍រួមមាន,ដុំភ្លើងអាំងទ័រចំនួន ០៥គ្រឿង,អាគុយ ៤០អំព័រចំនួន ០៥ធុង ម៉ូតូចំនួន ០៤គ្រឿង។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ករណីបង្រ្កាបជនសង្ស័យទាំង ៥នាក់បានដកហូតនូវវត្ថាង និងសម្ភារជាក់ស្ដែងនេះ ឧបករណ៍ជាវត្ថុតាងបទល្មើសនេសាទបានរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុង ដោយឡែក៖ ជនសង្ស័យទាំង ៥នាក់ដែលទោសជាគេដឹងថាជនប្រព្រិត្តបទល្មើសដ៍ធំជាក់ស្ដែងហើយនោះ ក៍ត្រូវបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចប្រគល់ទាំងសម្ភារម៉ូតូឲ្យវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ បើទោសជាដឹងបំពានផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរស្ដីអំជលផល និងក៍ជាប្រឆាំងប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលក៍ដោយ៕ ប៉ឹម ពិន