ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករលក់បន្លែសាច់ក្នុងផ្សារឈូកមាសផ្ទុះការតវ៉ានឹងថៅកែផ្សារបញ្ឈប់កុងត្រាជួលតូបដោយគ្មានមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអាជីវករលក់បន្លែសាច់ប្រមាណ១៤៧នាក់ ដែលជួលតូបលក់ដូរក្នុងផ្សារឈូកមាស បានផ្ទុះការតវ៉ានឹងម្ចាស់ផ្សារដែលបញ្ឈប់កុងត្រាជួលតូបដោយគ្មានមូលហេតុ។

ការផ្ទុះការតវ៉ារបស់អាជីវករនេះ កាលពីព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ទីតាំងក្នុងផ្សារឈូកមាស ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការផ្ទុះការតវ៉ារបស់ក្រុមអាជីវករនៅពេលនេះក្រោយពីម្ចាស់ផ្សារបានជួនដំណឹងដោយផ្ទាល់មាត់ ជួនអាជីវកររយះពេលមួយខែកន្លងមកនោះ។

លោក ហោ សុខាន់ តំណាងអាជីវករលក់បន្លែសាច់ក្នុងផ្សារឈូកមាសបានប្រាប់ថា៖ ការដែលពួកគាត់ធ្វើការតវ៉ានៅពេលនេះគីឺដោយសារតែខាងម្ចាស់ផ្សារបានបញ្ឈប់កុងត្រាការជួលតូបឈប់ឲ្យពួកគាត់លក់ដូតទៅទៀតដោយគ្មានមូលហេតុ។

ដូច្នេះហើយធ្វើឲ្យពួកគាត់ជួបនៅការលំបាកដោយគ្មានកន្លែងដូរ និងបាត់ចំណូលចិញ្ចឹមគ្រួសារមិនតែប៉ុណ្នោះអ្នកខ្លះបានខាតបង់ថ្លៃទិញតូបតៗគ្នាក្នុងតម្លៃថ្លៃឥឡូវស្រាប់តែម្ចាស់ផ្សារបែជាបញ្ឈប់ការជួលឲ្យពួកគាត់មិនបន្តកុងត្រាបែបនេះតើឲ្យពួកគាត់ទៅលក់នៅឯណា?ដូចច្នេះហើយសូមខាងក្រុមហ៊ុនផ្សារមេត្តាជួយបន្តកុងត្រាឲ្យពួកគាត់បានលក់បន្តទៀតផង។

លោក ហោ សុខាន់ តំណាងអាជីករបានបន្តទៀតថា៖ ពួកគាត់បានដាក់លិខិតមួយច្បាប់ជួនទៅរដ្ឋបាលខណ្ឌសែនសុខកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧រួចហើយ ដែលសុំឲ្យលោក ម៉ូវ ម៉ានិត ដែលជាខណៈអភិបាលខណ្ឌជួយអន្តរាគមន៍ និងជួយដោះស្រាយនៅបញ្ហានេះជួនពួកគាត់ផង ប៉ុន្តែខាងរដ្ឋបាលខណ្ឌពុំទាន់មានការឆ្លើយតបទេ។

ចំណែកបុគ្គលិកក្រុមហ៊ុនដែលប្រចាំការក្នុងការិយាល័យផ្សារឈូកមាសវិញបានឲ្យដឹងថា ចំពោះបញ្ហាការបញ្ឈប់កុងត្រាជួលតូបលក់បន្លែ ត្រី​ សាច់ ខាងលើនេះគឺពួកគាត់ពុំបានដឹងពីមូលហេតុច្បាស់លោះណាមួយពីថៅកែនោះទេគឺគ្រាន់តែដឹងថាខាងថៅកែរបស់ខ្លួនបានជួនដំណឹងដោយផ្ទាល់មាត់ទៅក្រុមអាជីវកររួចអស់ហើយកាលពីមួយខែមុនប៉ុន្តែបងប្អូនដែលជាអាជីវករមិនសុខចិត្តបាននាំគ្នាសុំជួបខាងដំណាងក្រុមហ៊ុនចំនួនបីលើកដែរ តែដំណោះស្រាយនោះនៅតែដដែលដោយខាងក្រុមហ៊ុននៅតែមិនបន្តកុងត្រាជួលតូបលក់នោះតទៅទៀត។

ជាចុងក្រោយបងប្អូនអាជីវករក៍បានសំណូមពរទៅក្រុមហ៊ុនជាម្ចាស់ផ្សារសុំឲ្យបន្តការជួលតូបឲ្យពួកគាត់បានលក់ដូរជាធម្មតាវិញផងហើយជាពិសេសលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខតែម្តង មេត្តាជួយរកដំណោះស្រាយជួនពួកគាត់ផង។

ពាក់ព័ន្ធបញ្ហាខាងលើនេះលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា លោកទទួលបានលិខិតស្នើរសុំ និងជួយដោះស្រាយនេះហើយកាលពីថ្ងៃសុក្រកន្លងទៅនេះ ហើយលោកបានចាត់ឲ្យអភិបាលរងម្នាក់ ដែលទទួលជំុនាញឲ្យហៅភាគីទាំងពីរមកសម្របសម្រួល និងដោះស្រាយ៕ តុង សីហា


ចែករំលែក៖