ខេត្តព្រះសីហនុ៖ ជនសង្ស័យពាក់ព័ន្ធសារធាតុញៀនម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ចុះបង្ក្រាប និងឃាត់ខ្លួនបានកាលពីយប់ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ធ្នូ ២០១៧ នៅ ចំណុចចំការដូងប្រេង ស្ថិតនៅភូមិតានៃក្រោម ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចថា ជនសង្ស័យឈ្មោះ លី ហ៊ូរ ភេទ ប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិ បាក់ខ្លង ឃុំបាក់ខ្លងស្រុក មណ្ឌលសេម៉ា ខេត្តកោះកុងមុខរបរ មិនពិតប្រាកដ។
សមត្ថកិច្ចចាប់យក ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនចំនួន៦កញ្ចប់(តូច៤ធំ២)។
បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕ ឆ្លាម សមុទ្រ