ព័ត៌មានទាន់ហេតុការណ៍៖

ផុន ផាន់ណាស្មើថៃ នៅសង្វៀន TV5 ព្រែកកំពិស

ចែករំលែក៖

ភ្នំពេញ៖ កីឡាករផុន ផាន់ណា មកពីក្លិបខ្លារខិនមានរិទ្ធបានត្រឹមយកស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ ឈ្មោះ MongKul Mor Chomboeng ក្នុងប្រភេទទម្ងន់៧១គីឡូក្រាមខណៈដែលកីឡាករ ភុន សោភ័ណ្ឌមកពីក្លិបនាគរាជវាយស្មើពិន្ទអ្នកប្រដាល់រឿម វណ្ណៈក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យក្នុងកម្មវិធីTV5 Boxing Knock-Out by K-Cement កាលពីយប់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៧នៅសង្វៀនTV5ព្រែកកំពិស ។

ផុន ផាន់ណា និងMongKul Mor Chomboeng អ្នកប្រដាល់ទាំង២នាក់ប្រកួតគ្នា ជាលើកដំបូង តែធ្វើឲ្យទស្សនិកជនជក់ចិត្តយ៉ាងខ្លាំង ព្រោះការវាយសន្ធប់ពោរពេញដោយកល្បិច ពិសេសផុន ផាន់ណាវ័យចាស់បន្តិចមែន ប៉ុន្តែកម្លាំង អាចវាយពេញ៥ទឹក ។ តែយ៉ាងណាក៏ការប្រកួតនេះទទួលបានលទ្ធផលស្មើគ្នា។ ចំពោះការប្រកួតមិត្តភាព លើកទី៤រវាង ភុន សោភ័ណ្ឌ និង មឿន វណ្ណៈ ក្នុងនោះមាន២ប្រកួត ភុន សោភ័ណ្ឌឈ្នះដោយសន្លប់ដោយសារការវាយថែមខុសលក្ខខណ្ឌ របស់វណ្ណៈ ។ ជំនួបលើកទី៣ស្មើនិង៤ស្មើពិន្ទុ ។

ដោយឡែកការប្រកួតមិត្តភាព រវាងកីឡាករ ធន អៀងឡៃ មកពីក្លិបកងយោធពលខេមរភូមិន្ទបានយក ឈ្នះឡុង រ៉ាមី មកពីក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ កីឡាករប្រាក់ ស៊ីណាតមកពីក្លិប តាដំបងដែកមានរិទ្ធចាញ់ សៅ ប៊ុនធឿន មកពីក្លិបតាព្រហ្មមានជ័យ ក្នុប្រភេទទម្ងន់៥៤គីឡូក្រាមដោយពិន្ទុ៕ សារីម


ចែករំលែក៖