ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងរវាងវេណេហ្សុ៊យអេឡានឹងកាណាដាកាន់តែតានតឹងក្រោយបណ្តេញមន្ត្រីការទូត

ចែករំលែក៖

ភាពតានតឹងរវាងវេណេហ្សុ៊យអេឡា នឹងកាណាដាកាន់តែតានតឹងក្រោយពេលប្រទេសទាំង២ បានបណ្តេញមន្ត្រីស្ថាន ទូតគ្នាទៅវិញទៅមក។ ហេតុការណ៍ការ ខាងលើកើតឡើងក្រោយពេលដែលវេណេហ្សុ៊យអេឡា បានចោទប្រកាន់កាណាដាថាបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងមិនទទួលស្គាល់ស្ថាប័នបង្កើតច្បាប់ (សភា)។ ជាមួយគ្នានេះ ក្រសួងការ បរទេសប្រេស៊ីល ក៏មានសកម្មភាពតបតគ្នាដូចនឹងប្រទេសកាណាដាផងដែរ។

ប្រទេសកាណាដាបានប្រកាសថា ខ្លួនបានបណ្តេញឯកអគ្គរដ្ឋទូតវេណេហ្សុ៊យអេឡានៅរដ្ឋធានីអូតាវ៉ា គឺលោក Wilmer Barrientos Fernandez និងភារធារីរបស់ លោក Ángel Herrera ចេញពីប្រទេស ហើយ។

យោងតាមសារព័ត៌មាន BBC ចេញ ផ្សាយនៅថ្ងៃទី២៦ ខែធ្នូ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាណាដា គឺលោកស្រី Chrystia Freeland បាននិយាយថា ទង្វើ នេះ គឺជាការសងសឹកសម្រាប់ការបណ្ដេញ អ្នកការទូតជាន់ខ្ពស់បំផុតរបស់ខ្លួនចេញពីទីក្រុងការ៉ាស់ កាលពីចុងសប្តាហ៍នេះ។

ប្រទេសវេណេហ្សុ៊យអេឡា បានចោទប្រកាន់ប្រទេសកាណាដាពីបទជ្រៀត ជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីប្រទេសកាណាដាបានរិះគន់រដ្ឋាភិបាល របស់ប្រធានាធិបតី Nicolás Maduro អំពីកំណត់ត្រារំលោភសិទ្ធិមនុស្សរបស់ខ្លួន ដោយក្នុងនោះប្រជាជនជាង១២០នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងបាតុកម្មប្រឆាំង រដ្ឋាភិបាលកាលពីដើមឆ្នាំនេះ។

អ្នកស្រី Freeland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កាណាដានឹង មិនឈរ ឱបដៃមើលរដ្ឋាភិបាលវេណេ ហ្សុ៊យអេឡាបំផ្លាញសិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមូលដ្ឋានរបស់ខ្លួនឡើយ»៕ ម៉ែវ សាធី

លោកប្រNicolás Maduro ធានាធិបតី


ចែករំលែក៖