ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលកសាងការដ្ឋានជាច្រើនដាក់ឈ្មោះ ត្រាំ

ចែករំលែក៖

នៅក្នុងប្រទេសអ៊ីស្រាអែលពេលនេះ កំពុងតែកសាងសំណង់ជាច្រើន ក្នុងនោះមានផ្លូវថ្នល់ជាដើម ហើយដាក់ឈ្មោះ «ត្រាំ» ដើម្បីជាការដឹកគុណដល់ប្រធានាធិបតីអាមេរិករូបនេះ ដែលបានសម្រេចទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជា រដ្ឋធានីរបស់ខ្លួន ដែលប្រធានាធិបតីអាមេរិកជាច្រើនជំនាន់មិនអាចធ្វើបាន។

សារព័ត៌មាន CNN បានផ្សាយថា រដ្ឋាភិបាលអ៊ីស្រាអែលទើបតែបានកសាងស្ថានីយរថភ្លើងដាក់ឈ្មោះ «ស្ថានី Donal Trump»។ ស្ថានីយរថភ្លើងនោះស្ថិតនៅតំបន់ ព្រះវិហារបុរាណជិតក្លោងទ្វា Dung ជាតំបន់ឆ្ពោះទៅកាន់ជញ្ជាំង«ត្រហូយយំ» ដែលជាទីសក្ការៈស័កសិទ្ធបំផុតរបស់ជនជាតិជ្វីព។

រដ្ឋមន្ត្រីក្រសួងចរាចរណ៍អ៊ីស្រាអែល លោក Yisrael Katz បានបញ្ជាក់ថា ការសម្រេចដាក់ឈ្មោះស្ថាននីយ៍រថភ្លើងឈ្មោះ ត្រាំ គឺជាការដឹងគុណដល់ប្រធានាធិបតីអាមេរិករូបនេះ ដែលហានសម្រេចជាប្រវត្តិសាស្ត្រទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីអុីស្រអែល ដែលប្រធានាធិបតីអាមេរិកជាច្រើនរូប មិនអាចធ្វើបាន។ មិនតែប៉ុណ្ណោះអាមេរិកក៏បានសម្រេចប្តូរទីតាំងស្ថានទូតពីទីក្រុងទែលអាវីវ ទៅកាន់ហ្ស៊េរុយសាឡឹមផងដែរ។

ការសម្រេចរបស់ប្រធានាធិបតី ត្រាំ ត្រូវបានពលរដ្ឋអ៊ីស្រាអែលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ប៉ុន្តែត្រូវបានសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង ដោយតំបន់ខាងលើ តាមប្រវត្តិសាស្ត្រ ជារបស់ប៉ាឡេស្ទីនត្រូវបានអ៊ីស្រាអែលគ្រប់គ្រងនៅក្នុងសង្គ្រាម រវាងអ៊ីស្រាអែល នឹងប៉ាឡេស្ទីន។

តាមការផ្សាយរបស់សារព័ត៌មាន CNN ក្រោពីស្ថាននីយ៍រថភ្លើង ឈ្មោះ ត្រាំ និងមានការដ្ឋានសំណង់ជាច្រើនទៀត ក៏មានគម្រោងដាក់ឈ្មោះលោក ត្រាំ ផងដែរ។ សមាជិកគណកម្មធិការទីក្រុងហ្ស៊េរុយសាឡឹមបានស្នើរប្តូរឈ្មោះមហាវិថី នៅកណ្តាលក្រុងមានឈ្មោះ Salah Ad din ជាផ្លូវឆ្ពោះទៅកាន់ទីសក្ការៈអ៊ិស្លាមនៅទីក្រុងបុរាណហ្ស៊េរុយសាឡឹមទៅជាផ្លូវ ដូណាល់ ត្រាំ វិញ។

នៅភាគខាងជើងប្រទេសអ៊ីស្រាអែលវិញ អភិបាលក្រុង Kiryat Yam លោក David Even Tzurបានប្រកាសថា នឹងប្តូរឈ្មោះ សួនច្បារសាធារណៈនៅក្នុងក្រុង ទៅជាសួន ដូណាល់ ត្រាំ។ មិនតែប៉ុណ្ណោះ ទីក្រុងខាងលើ ក៏មានបំណងអញ្ជើញលោក ត្រាំ ទៅកាត់ខ្សែបូសម្ពោធទៀតផង ដែលគ្រោងធ្វើឡើងនៅខែមេសា ឆ្នាំ២០១៨។

ចំណែកនៅទីក្រុងឆ្នេរសមុទ្រ Ashkelon គណៈកម្មធិការក្រុងបានសម្រេចដាក់ឈ្មោះផ្លូវធំបំផុតនៅទីក្រុងនេះ ឈ្មោះ ត្រាំ វិញ ក្រោយព្រឹត្តិការណ៍ ថ្ងៃទី៦ ខែធ្នូ គឺប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល និងប្តូរស្ថានទូតទៅកាន់ទីនោះ៕ ម៉ែវ សាធី


ចែករំលែក៖