កីឡាករស្បែកខ្មៅ N’Golo Kante របស់ក្រុមតោខៀវChelsea ត្រូវបានជាប់ឆ្នោតជាកីឡាករបាល់ទាត់លេងល្អបំផុតប្រចាំឆ្នាំ២០១៧របស់ប្រទេសបារាំង (France Football’s Player of the Year)។
ពានរង្វាន់របស់កាសែតបារាំងនេះត្រូវបានប្រគល់ឲ្យកីឡាករដែលជាប់ឆ្នោតជារៀងរាល់ឆ្នាំនៅក្នុងខែធ្នូ ដោយខ្សែបម្រើ N’Golo Kante ទទួលបានការគាំទ្រច្រើនជាង គេម្តងទៀតនៅក្នុងឆ្នាំ២០១៧នេះ។
កីឡាករ N’Golo Kante បានទទួលសំឡេងឆ្នោតលើតារាឆ្នើមសញ្ជាតិបារាំង Kylian Mbappe របស់ក្លិប Paris Saint-Germain ចំនួន៥សំឡេង។ ចំណែកខ្សែប្រយុទ្ធ Karim Benzema របស់ក្លិបReal Madridឈរលេខរៀងទី៣ ។
គួរបញ្ជាក់ថា N’Golo Kante ទទួលបានជោគជ័យខ្លាំងក្នុងអាជីពបាល់ទាត់ដោយ ជួយក្រុមLeicesterឈ្នះជើងឯកអង់គ្លេស Premier Leagueហើយពេលផ្លាស់មកតោខៀវ Chelsea ក្រុមនេះឈ្នះជើងឯកកំពូលរបស់អង់គ្លេសទៀត។ ចំណែកពានរង្វាន់ផ្ទាល់ខ្លួនវិញ កីឡាករN’Golo Kante ក៏ទទួលបានច្រើនផងដែរក្នុងនោះរួមមាន Premier League’s Player of the Season award, the PFA Players’ Player of the Year, the Football Writers’ Association Footballer of the Year និងChelsea’s Players of the Year ៕ ដេវីត