ព័ត៌មានទាន់ហេតុការណ៍៖

អគារពាណិជ្ជកម្មរបស់ប្រធានាធិបតីដូណាល់ ត្រាំ ឆាបឆេះជាប្រផ្លូលអាក្រក់ដល់លោកត្រាំឬ?

ចែករំលែក៖

កាលពីថ្ងៃទី៨ ខែមករាកន្លងមក អគ្គិ ភ័យបានឆាបឆេះអគារ Trump Tower របស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅទីក្រុងញូវយ៉ក។ហេតុការណ៍ខាងលើត្រូវបានគេឃាត់ទុកថាជារឿងមិនល្អឡើយសម្រាប់លោកត្រាំ ក្រោយរយៈពេលជិត ១ឆ្នាំ នៃការឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ។ នៅថ្ងៃទី២០ខែមករាខាងមុនគឺគម្រប់១ឆ្នាំនៃការឡើងកាន់តំណែងប្រធានាធិបតី។

ជាមួយគ្នានោះដែរ បើតាមក្រុមអាជ្ញាធរ ក្នុងតំបន់ អគ្គិភ័យនេះត្រូវបានគេរាយការណ៍ថាបានឆាបឆេះដំបូងនៅលើជាន់ទី៥ នៃអគារកប់ពពក Trump Tower នៅវេលា ម៉ោង ប្រមាណជា៧ព្រឹក (ម៉ោងនៅក្នុង សហរដ្ឋអាមេរិក)។ ចំណែកឯក្រុមភ្នាក់ ងារពន្លត់អគ្គិភ័យ១២៦នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ គ្រប់គ្រងស្ថាន ភាពបានយ៉ាងល្អ។

ពាក់ព័ន្ធនឹងគ្រោះអគ្គិភ័យនោះ លោក Eric Trump កូនប្រុសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅលើបណ្តាញ សង្គម Twitter នៅក្នុងឧប្បតិ្តហេតុឆេះអគារ TrumpTower ថា វាគ្រាន់តែជាអគ្គិភ័យតូចមួយ ប៉ុណ្ណោះ ដែលឆាបឆេះនៅលើជាន់ជិត ដំបូល អគារ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅយប់ថ្ងៃទី៨ ខែមករា បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ Trump វ័យក្មេងរូបនេះថា “នាយកដ្ឋានពន្លត់អគ្គិភ័យញូវយ៉កនៅទីនេះក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បានធ្វើការងារដែលមិនគួរឱ្យជឿ” ។ “ភ្នាក់ងារពន្លត់អគ្គិភ័យទាំងប្រុស ទាំងស្រី គឺ ជាវីរបុរសពិតប្រាកដ ហើយសមនឹងទទួលបានការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ បំផុត” ។

សូមបញ្ជាក់ផងដែរថា ភ្នាក់ងារពន្លត់ អគ្គិភ័យរបស់ក្រុង ញូវយ៉កបាននិយាយ នៅថ្ងៃចន្ទថា មនុស្ស ២នាក់បានរងរបួស ធ្ងន់និងសា្រល ក្រោយពេលហេតុការណ៍ ឆេះអគារ Trump Tower នៅកណ្តាលក្រុង Manhattan កាលពីព្រឹកថ្ងៃចន្ទ។

នាយកដ្ឋានពន្លត់អគ្គិភ័យអាមេរិក បានឲ្យដឹងថា បើទោះបីជាដំបូងប្រព័ន្ធផ្សព្វផ្សាយ របស់អាមេរិកបានរាយការណ៍ថា មិនមានអ្នករងរបួសក៏ដោយ ក៏នៅពេលនេះមានមនុស្សម្នាក់បានរងរបួសធ្ងន់ធ្ងរ ដែលប្រហែលជាអាចគំរាមកំហែងដល់ជីវិត ហើយម្នាក់ទៀតរងរបួសស្រាល។

អគ្គិភ័យនេះត្រូវបានរាយការណ៍តាម ទូរស័ព្ទថា បានកើតឡើងមុនពេលម៉ោង ៧ព្រឹក នៅជាន់ខាងលើនៃរចនាសម្ព័ន្ធ អគារកម្ពស់ ៦៨ជាន់ ដែលជាទីលំនៅដំបូង របស់លោក ដូណាល់ ត្រាំ មុនពេលទទួល បានជោគជ័យ និងចូលកាន់តំណែង ជា ប្រធានាធិបតីអាមេរិកកាលពីជិតមួយឆ្នាំ មកនេះ។

រយៈពេលជាង ៩០នាទី តាំងពីទទួល បានសេចក្តីរាយការណ៍ ភ្នាក់ងារពន្លត់អគ្គិ ភ័យចំនួន ៨៤នាក់ មកពី២៤ក្រុម នៅតែ បន្តការងារពន្លត់ភ្លើងដដែល។ នេះបើតាមអ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យ លោក Ken Reilly៕ ម៉ែវ សាធី


ចែករំលែក៖