ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឺក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំលើកទី ១ គណៈកម្មការរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣ ដោយមានការចូលរួមពី លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ នាក់ ។
កិច្ចប្រជុំនេះ មានគោលបំណង គឺដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងត្រៀមរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសៀមរាប នាខែមេសា ខាងមុខ ឱ្យបានល្អប្រសើរ ៕