កន្លងមកបញ្ហាប្រកាន់ពូជសាសន៍ បង្កឲ្យមានវិបត្តិជាទ្រង់ទ្រាយធំនៅអាមេរិកក្រោយពេលប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ។ ប៉ុន្តែនៅពេលនេះប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រើពាក្យសម្តី មិនពីរោះស្តាប់ទៅលើ ក្រុមជនជាតិមកពី ទ្វីបអាហ្រ្វិក ។ សម្តីលោកត្រាំនឹងដុតរោល បង្កឲ្យមានការបាតុកម្មប្រឆាំងកើតឡើង។ លោកត្រាំបាននិយាយមើលងាយប្រទេសមួយចំនួន ថាគគ្រិច និងគួរឲ្យខ្ពើម ។
ខណៈកំពុងជជែកពិភាក្សាអំពីជន អន្តោប្រវេសន៍ មកពីប្រទេសហៃទី និង បណ្តាប្រទេសអាហ្រ្វិក ប្រធានាធិបតីអាមេ រិក លោក ដូណាល់ ត្រាំ បានសួរដេញដោលទៅកាន់អ្នកតំណាងរាស្រ្តថាហេតុអ្វីបាន ជានាំឲ្យយើង ទទួលយកមនុស្សទាំងនេះ ដែលមានប្រភពមកពីប្រទេសដ៏គគ្រិចៗ និងគួរឲ្យខ្ពើមយ៉ាងដូច្នោះ?។ នេះបើ តាម ការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។
បើតាមសេចក្តីរាយការណ៍របស់ វេប សាយនយោបាយ The Hill ការអត្ថាធិ ប្បាយខាងលើរបស់ លោក ត្រាំ បានកើត មានឡើងនៅពេលដែលលោកកំពុងជជែកជាមួយក្រុមអ្នកតំណាងរាស្រ្ត ស្តីពីច្បាប់ការពារជនអន្តោប្រវេសន៍។ បើតាមបុគ្គល ដែលមានវត្តមានក្នុងជំនួបពិភាក្សានោះ ជំនួសមកវិញ លោកប្រធានាធិបតីរូបនេះបានលើកឡើងថា សហរដ្ឋអាមេរិក គួរតែទទួលយកជនអន្តោប្រវេសន៍បន្ថែមមកពីកន្លែងល្អៗ ដូចជាន័រវេសជាដើម។
គួរជម្រាបថា បើតាមសេចក្តីរាយ ការណ៍របស់សារព័ត៌មាន New York Times កាលពីខែមុន លោក ដូណាល់ ត្រាំ ធ្លាប់បានប្រមាថធ្ងន់ៗទៅលើជនអន្តោ ប្រវេសន៍មកពីហៃទីថា ពួកគេសុទ្ធ តែផ្ទុកមេរោគអេដស៍ ហើយជនភៀសខ្លួន មកពីនីហ្សេរីយ៉ា មិនអាចរំពឹងថានឹងត្រឡប់ទៅជ្រកក្នុងផ្ទះខ្ទមរបស់ពួកគេវិញឡើយ ក្រោយពីបានឃើញភាពអស្ចារ្យរបស់អាមេរិក។ យ៉ាងណាមិញ សេតវិមានបានចេញមុខទាត់ចោល សេចក្តីរាយការណ៍ ព័ត៌មានទាំងអស់នេះ៕ ម៉ែវ សាធី