កម្លាំងការពារដែនសមុទ្រប្រទេស អីុតាលីបានជួយសង្គ្រោះជនភៀសខ្លួនដល់ទៅ២៦៤នាក់ នៅលើទូកឈើមួយគ្រឿងនៅ តំបន់សមុទ្រ Calabria ។
តំបន់សមុទ្រ Calabria ជាទីកន្លែង ដែលក្រុមជួញដូរមនុស្ស តែងតែប្រើ ប្រាស់ទូកឈើតូចៗដើម្បី ដឹកជញ្ជូនជន អន្តោប្រវេសន៍ ក្នុងរយៈពេលកន្លងមក។ អ្នកនាំពាក្យកម្លាំង ទាហានការពារដែន សមុទ្រអីុតាលីបានឲ្យដឹងថា ពេលបាន ប្រទះឃើញ ក៏បានទៅជួយសង្គ្រោះទាន់ ពេលវេលា។
កាលពីឆ្នាំ២០១៧ ចំនួនជនភៀសខ្លួនទៅកាន់អីុតាលីមានការថយចុះរហូតដល់៧០ភាគរយ ។ ការថយចុះនោះដោយសារតែស្ថានភាពនៅក្នុងប្រទេសលីប៊ី ស៊ីរី មានភាពល្អប្រសើរជាងមុន។ តាមរបាយការណ៍ដែលបានបង្ហាញឲ្យឃើញថា នៅ ឆ្នាំ២០១៧មានជនភៀសខ្លួន ឆ្លងកាត់ ដែនសមុទ្រមេឌីទែរ៉ាណេ ប្រមាណតែ ១៥០ពាន់នាក់ប៉ុណ្ណោះ ។
ជនភៀសខ្លួនទៅកាន់អឺរ៉ុបថយចុះ ក្រោយពេលរដ្ឋាភិបាលអុីតាលី និងអាជ្ញា ធរលីប៊ី បានព្រមព្រៀងគ្នា ក្នុងការបង្កើត កម្លាំងពិសេសរួមគ្នាមួយ ដើម្បីប្រយុទ្ធ ប្រឆាំង នឹងបណ្តាញទុច្ចរិត ដែលរកស៊ី ចាប់បង្ខាំង និងលក់ជនភៀសខ្លួន ដែល មានបំណងឆ្លងសមុទ្រ ទៅកាន់ទ្វីបអឺរ៉ុប។ នេះគឺជាជំហានដំបូង នៅក្នុងការសន្យា រួមគ្នាដើម្បីបង្ការនិងបោសសម្អាត បណ្តាញ ទុច្ចរិត ហើយនិងឈានទៅជួយសង្គ្រោះ ជនភៀសខ្លួន បានទាន់ពេលវេលា។
លោក Marco Minniti រដ្ឋមន្ត្រីក្រសួង មហាផ្ទៃអុីតាលី បានទៅដល់ទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងបង្កើតកម្លាំងពិសេសរួមគ្នា របស់អាជ្ញាធរប្រទេសទាំង២ ដើម្បីបោស សម្អាត បណ្តាញជួញដូរមនុស្សខុស ច្បាប់។ យោងតាមលិខិតប្រកាសរបស់ រដ្ឋាភិបាលបង្រួបបង្រួមជាតិលីប៊ី GNA បានឲ្យដឹងថា កម្លាំងពិសេសរួមគ្នានេះ នឹងត្រូវបង្កើតឡើងដោយ ក្រុមការងារ ស៊ើបការណ៍សម្ងាត់ ក្រុមឆ្មាំសមុទ្រ និងការិយាល័យរបស់រដ្ឋអាជ្ញា នៃប្រទេស ទាំងសងខាង។
យោងតាមលិខិតដដែលបានឲ្យដឹងថា លោករដ្ឋមន្ត្រីអុីតាលី បានសរសើរ ពី កិច្ចប្រឹងប្រែង ក្នុងការចាប់ស្ទាក់ទូកជន ភៀសខ្លួន បានទាន់ពេលវេលា តែយ៉ាង ណា រដ្ឋមន្ត្រីអុីតាលី បានឆ្លៀតលើក ឡើងថា នៅមានបណ្តាញទុច្ចរិតច្រើន ណាស់ នៅលីប៊ី ដែលកំពុងបន្តឃុំឃាំង ជនភៀសខ្លួនហើយចាប់បង្ខំឲ្យពួកគេបង់ប្រាក់ មុននឹងបញ្ជូនឲ្យពួកគេឆ្លងសមុទ្រ។ រដ្ឋាភិបាលលីប៊ី បានទទួលស្គាល់ ក្នុង សប្តាហ៍កន្លងទៅនេះ ថាមានជនភៀសខ្លួន ប្រមាណជា ៥សែននាក់ ដែលកំពុងត្រូវគេ បង្ខាំងទុក ដោយខុសច្បាប់ បន្ថែមពីចំនួន ២០ម៉ឺននាក់ ដែលស្ថិតនៅក្នុងមណ្ឌល ទាំង៤២ គ្រប់គ្រងដោយរដ្ឋាភិបាល។
រដ្ឋាភិបាលលីប៊ី បានទទួលស្គាល់ ដែរថា ខ្លួនត្រូវការជំនួយបន្ថែម ដើម្បីរៀបចំត្រួតពិនិត្យឲ្យបានម៉ត់ចត់ នៅតាម ព្រំដែនភាគខាងត្បូងលីប៊ី ដែលជាច្រក សម្រុកចូល របស់ក្រុមជនភៀសខ្លួន ដែលធ្វើដំណើរមកពីតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ា។ អុីតាលី បានអះអាងថា ប្រទេសអឺរ៉ុបខាងលិចរួមទាំងអុីតាលី សន្យាផ្តល់ ប្រាក់៣៥លានអឺរ៉ូ ឲ្យទៅលីប៊ី នៅសប្តាហ៍ ក្រោយ។
គួរកត់សម្គាល់ថា កន្លងមកអុីតាលីត្រូវបានអង្គការមនុស្សធម៌នានា ចោទប្រកាន់ថាបានជះប្រាក់ ដើម្បីឲ្យលីប៊ី ចាប់បង្ខាំង ជនភៀសខ្លួនទុក ធ្វើឲ្យរីករាលដាលកើត ជា បណ្តាញទុច្ចរិតឃុំឃាំងជនភៀស ខ្លួន។ បញ្ហានេះ រឹតតែរីកធំ បន្ទាប់ពីអ្នកយក ព័ត៌មានទូរទស្សន៍ CNN បានចុះទៅយក ព័ត៌មាន ពីករណីលក់ដេញថ្លៃជនភៀស ខ្លួន ពីឈ្មួញមួយទៅឈ្មួញមួយ យ៉ាង អមនុស្សធម៌ជាទីបំផុត។
អុីតាលី បាននិយាយការពារខ្លួនថា ប្រទេសខ្លួន ស្ថិតក្នុងស្ថានភាពមួយ ដែល មិនអាចទប់ទល់ឈ្នះទេ នឹងការមកដល់ យ៉ាងគំហុក របស់ជនភៀសខ្លួនរាប់សែន នាក់។ ឆ្នាំ២០១៦កន្លងទៅ ជនភៀសខ្លួន ជាង១១ម៉ឺននាក់ បានមកដល់អុីតាលីតាមសមុទ្រមេឌីទែរ៉ាណេ។ ចំណែកលីប៊ីវិញ បានលើកឡើងពីអស្ថិរភាពនយោបាយ និងសន្តិសុខរបស់ប្រទេសខ្លួន ទើបធ្វើឲ្យ ខ្លួន មិនអាចមានលទ្ធភាពទប់ទល់បណ្តាញទុច្ចរិតជួញដូរជនភៀសខ្លួននេះ ឲ្យមាន ប្រសិទ្ធភាពបាន។ ទោះយ៉ាងណា គេសង្ឃឹម ថាប្រាក់រាប់លានអឺរ៉ូ ដែលគេសន្យាជួយ លីប៊ីនេះ នឹងមិនធ្លាក់ទៅក្នុងដៃមន្ត្រីពុក រលួយលីប៊ីទៅចុះ៕ ម៉ែវ សាធី