កីឡាករសញ្ជាតិបារាំង Ousmane Dembele ដែលជាកីឡាករមានតម្លៃខ្លួនខ្ពស់ លំដាប់ លេខ២នៅក្នុងក្លិប Barcelona បានរងរបួសហើយត្រូវការសម្រាករហូតដល់ទៅ៤សប្តាហ៍។
ក្លិបយក្សរបស់អេស្ប៉ាញ Barcelona បានបញ្ជាក់ថា ខ្សែបម្រើស្លាបបារាំង Dembele បានរងរបួសពេលក្រុមរបស់ពួកគេយកឈ្នះលើក្រុម Real Sociedad ដោយលទ្ធផល 4-2 កាលពីសប្តាហ៍មុន។
កីឡាករតម្លៃ៩៦,៨លានផោនរូបនេះ បានប្តូរចូលនៅក្នុងតង់ទី២ទេប៉ុន្តែក្រោយចប់ការ ប្រកួតគាត់បានប្រាប់ថាជើងគាត់ឈឺហើយក្រោយធ្វើតេស្តទើបដឹងថាភ្លៅឆ្វេងរបស់គាត់មាន រហែកសាច់ដុំ។
ដោយសារតែរបួសនេះ Dembele អាចនឹងអវត្តមានពេលក្រុម Barcelona ប៉ះតោខៀវ Chelsea នៅក្នុងជើងទី១នៃកម្មវិធី Champions Leagueនៅខែក្រោយ ៕ ដេវីត