សិស្សសាលាអាយុ១៥ឆ្នាំម្នាក់ បាន យកកាំភ្លើងបាញ់ទៅលើសិស្សដូចគ្នានៅក្នុងថ្នាក់បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១៧នាក់ទៀតរងរបួស។ ហេតុការណ៍ បាញ់ប្រហារខាងលើនេះ កើតឡើងនៅក្នុង សាលារៀន Marshall ក្នុងទីក្រុង Benton ក្នុងរដ្ឋ Kentucky ។
អភិបាលរដ្ឋ Kentucky លោក Matt Benvin បានឲ្យដឹងថា ការបាញ់ប្រហារ កើតឡើងនៅវេលាម៉ោង៨ព្រឹក។ ភ្លាមៗ នោះ សិស្សដែលបានបង្កហេតុត្រូវកម្លាំងប៉ូលិសចាប់ខ្លួន ចំណែកអ្នករងរបួសត្រូវ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មកទល់ពេលនេះមិនទាន់មានព័ត៌មានលម្អិតស្តីពីការបាញ់ប្រហារខាងលើនៅឡើយទេ។
ការបាញ់ប្រហារនៅក្នុងសាលារៀន អាមេរិកបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ និងអាណាព្យាបាលរបស់សិស្ស ដែល មានអារម្មថា កូនរបស់ខ្លួនមិនមានសុវត្ថិ ភាពពេលទៅរៀន។ សិស្សជាច្រើនដែល មានវ័យជំទង់ៗ បានយកអាវុធទៅក្នុង សាលារៀន ដោយមិនមានការត្រួតពិនិត្យតឹងតែងនោះឡើយ។
ការបាញ់ប្រហារនៅក្នុងសាលារៀនតែងតែកើតឡើងជាញឹកញាប់នៅអាមេរិក។ កន្លងមកថ្មីៗ សិស្សម្នាក់ត្រូវបានបាញ់ សម្លាប់ និង៣នាក់ផ្សេងទៀតរងរបួស ក្រោយខ្មាន់កាំភ្លើងដែលជាយុវជន បាញ់ ប្រហារនៅសាលារៀន Freeman ក្នុងតំបន់ Rockford ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋ អាមេរិក។
ខ្មាន់កាំភ្លើងដែលជាយុវជន បានប្រើ ប្រាស់កាំភ្លើងខ្លី២ដើម បាញ់សំដៅទៅ លើសិស្ស និងបុគ្គលិកនៅក្នុងសាលា។ ពេលដំបូង កាំភ្លើងខ្លីទី១បាញ់មិនផ្ទុះក៏បន្តដកកាំភ្លើងខ្លីទី២យកមកបាញ់បន្តទៀត។
ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា សិស្ស ម្នាក់មានភាពក្លាហាន បានព្យាយាម និយាយជាមួយខ្មាន់កាំភ្លើង ត្រូវបានបាញ់ សម្លាប់។ បុគ្គលិកនៅក្នុងសាលារៀន ព្យាយាមចាប់បានខ្មាន់កាំភ្លើងមុនពេល ប៉ូលិសមកដល់ បញ្ជូនទៅកាន់ស្នាក់ការ។ នៅពេលនេះ ខ្មាន់កាំភ្លើងកំពុងឃុំខ្លួន ដើម្បីសួរចម្លើយ។ ចំណែកសិស្ស៣នាក់ទៀតរងរបួសបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យសង្គ្រាម ហើយពេលនេះមានសុខ ភាពល្អប្រសើរវិញហើយ។
ស្នងការប៉ូលិស លោក Ozzie Knezovich បានឲ្យដឹងថា ខ្មាន់កំាភ្លើងរងការសម្លុតនៅក្នុងសាលា ទើបមានសកម្មភាព ខុសច្បាប់បែបនេះ។ សិស្សផ្សេងទៀតនៅក្នុងសាលាបានឲ្យដឹងថា នៅមុនពេល ហេតុការណ៍កើតឡើងប៉ុន្មានថ្ងៃ ខ្មាន់កាំ ភ្លើង បានរៀបរាប់ពីការមើលខ្សែភាពយន្តឯកសារស្តីពីការបាញ់ប្រហារនៅក្នុង សាលារៀន ហើយថែមទាំងបាននិយាយ ថា អាចនឹងធ្វើរឿងល្ងង់ខ្លៅធ្វើឲ្យគាត់ត្រូវគេសម្លាប់៕ ម៉ែវ សាធី