ភ្នំពេញ៖ ស្ត្រីមេម៉ាយកូនមួយមានទំនាក់ទំនងជាមួយបុរសម្នាក់ត្រឹមតែរយៈពេលជាងមួយខែតែប៉ុណ្ណោះហើយបានហៅបុរសនោះមកស្នាក់នៅបន្ទប់ជួលជាមួយតែពេលស្ត្រីជាសង្សារចេញទៅធ្វើការបាត់។ បុរសនោះក៏ចាប់ប្អូនស្រីអាយុ១៤ឆ្នាំរំលោភបានសម្រេច៣ដង ហើយគេចខ្លួនបាត់រួចជនរងគ្រោះក៏បានធ្វើដំណើរមក ប៉ុស្តិ៍នគរបាលចោមចៅទី៣កាលពីព្រឹកថ្ងៃទី២៣ ខែមករា ដើម្បីឲ្យសមត្ថកិច្ចជួយ ឃាត់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។ លុះដល់វេលាម៉ោង៩និង៥នាទីយប់ ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន ជ័យយកទៅសាកសួរ ។
ក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ មុខ របរនៅផ្ទះរស់នៅជាមួយបងស្រីផ្ទះជួល ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន ជ័យ មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល។ បងស្រីឈ្មោះ ផ.ស.រ. អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលជាមួយប្អូនស្រី ជាស្ត្រី មេម៉ាយ មានកូនប្រុសអាយុជាងមួយឆ្នាំ (ប្តី រត់ចោល) ។ ចំណែកជនសង្ស័យឈ្មោះ អូន រី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអូរចក ឃុំព្រៃខ្លា ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
តាមការរៀបរាប់របស់បងស្រីបានឲ្យ ដឹងថា គ្រួសាររបស់នាងក្រីក្រខ្លាំងណាស់ ជាកូនកំព្រាឪពុកម្តាយស្លាប់ចោលតាំងពីប្អូននៅតូចៗមានបងប្អូនចំនួន៨នាក់ ស្រី៤ នាក់ និងប្រុស៤នាក់ រស់នៅជាមួយជីដូនដែលមានជីវភាពក្រលំបាក។ នាងជាស្ត្រីមេម៉ាយប្តីរត់ចោលតាំងពីនាងពពោះកូនបាន៥ខែមកម្លេ៉ះ ហើយប្អូនប្រុស៣នាក់ បានយកទៅដាក់មណ្ឌលកុមារកំព្រា ព្រោះ គ្មានលទ្ធភាពចិញ្ចឹមប្អូនៗ ។
នាងធ្លាក់ខ្លួនជាស្ត្រីមេម៉ាយបានមកធ្វើការជាកម្មការិនីរោងចក្រក៏បានយកប្អូនស្រី មកមើលកូនឲ្យ ហើយរូបនាងក៏ទៅធ្វើការ បានជាងមួយខែកន្លងទៅនាងមានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យតាមរយៈ ទូរស័ព្ទ ទើបតែពីរថ្ងៃមកនេះជនសង្ស័យ អត់មានការងារធ្វើខំនឹកស្មានថាគេស្រឡាញ់រូបគាត់ស្មោះ។ ប៉ុន្តែទំនាក់ទំនងពួកគេមិនទាន់ស៊ីជម្រៅនៅឡើយទេក៏បានហៅឲ្យ មកស្នាក់នៅជាមួយបណ្តោះអាសន្នសិន។
តាមប្រភពព័ត៌មានពីក្មេងស្រីរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុនៅ យប់ថ្ងៃទី២១ ខែមករា ជនសង្ស័យខាងលើបានសម្រាកក្នុងបន្ទប់ជួលរបស់បងស្រីដោយដេកក្នុងបន្ទប់តែមួយ ហើយបង ស្រីដេកជាមួយនាង។ ចំណែកជនសង្ស័យ ដេកតែឯងឆ្ងាយពីគ្នា លុះព្រឹកឡើងវេលា ម៉ោង៦ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ បង ស្រីនាងបានចេញទៅធ្វើការបាត់នាងនៅមើលក្មួយប្រុសអាយុជាង១ឆ្នាំនៅផ្ទះជួល រីឯជនសង្ស័យមិនទាន់មានការងារធ្វើនៅផ្ទះជាមួយនាង។ ឃើញមានឱកាសល្អជនសង្ស័យបានចាប់រំលោភនាងតែម្តងដោយចាប់នាងរំលោភបានសម្រេចតែម្តង ។
លុះដល់ម៉ោង១០ព្រឹកថ្ងៃដដែលជន សង្ស័យបានចាប់រំលោភម្ដងទៀតហើយនៅវេលាម៉ោង៥ល្ងាចជនសង្ស័យបាន ចាប់រំលោភម្ដងទៀតសរុប៣ដង។ ពេល ដែលជនសង្ស័យចាប់នាងរំលោភរួចហើយ បានឲ្យប្រាក់នាងចំនួន១០ដុល្លារតែនាង មិនបានយកទេ បន្ទាប់មកជនសង្ស័យក៏ ចេញទៅក្រៅបាត់។ រហូតបងស្រីចេញ មកពីធ្វើការវិញនៅវេលាម៉ោង៨យប់នាងបាននិយាយប្រាប់បងស្រីតាមដំណើររឿងខាងលើ។ នៅព្រឹកថ្ងៃទី២៣ ខែមករាបងស្រីបាននាំនាងទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ដើម្បីឲ្យសមត្ថកិច្ចជួយឃាត់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ។
បើតាមប្រភពព័ត៌មានពីនាយប៉ុស្តិ៍ចោមចៅ៣បានឲ្យដឹងថា បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្ដឹងភ្លាមលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបានឲ្យបងស្រីត្រូវជាសង្សារធ្វើជាធ្នាក់ដើម្បីទាក់យកជនសង្ស័យមកជួប ហើយជនសង្ស័យស្មានតែជនរងគ្រោះមិនបានប្រាប់បងស្រីក៏បាន មកជួបទើបសមត្ថកិច្ចឃាត់បានតែម្តង។
កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣បាន ឃាត់ជនសង្ស័យដើម្បីសួរនាំ ហើយជន សង្ស័យបានសារភាពថា ខ្លួនពិតជាបាន រំលោភក្មេងស្រីរងគ្រោះបាន២ដងមិនមែន៣ដងទេ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣បានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌ ពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធី៕ សុខាសែនជ័យ