ភ្នំពេញ៖ យោងតាមដីការបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញចេញថ្ងៃ អង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ បានកោះហៅជនសង្ស័យម្នាក់ ឈ្មោះ ជា មុនី មានទីលំនៅបច្ចុប្បន្នផ្ទះ លេខ១៦A ផ្លូវលេខ៣៦០ សង្កាត់បឹងកេង កង៣ ខណ្ឌចំការមន រាជធានីភ្នំពេញឲ្យ ចូលខ្លួនទៅកាន់អយ្យការដើម្បីសាកសួរ។
ខ្លឹមសាររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធសំណុំរឿងព្រហ្ម ទណ្ឌលេខ៨០៣២ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៧ ចេញដោយលោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជា មុនី ត្រូវចូលខ្លួនទៅអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង៩ព្រឹកដើម្បីសាកសួរពី ដំណើររឿងឈ្មោះ ដារ៉ា សុបញ្ញា និងឈ្មោះ កេតុ សុវណ្ណឌី ជាមេធាវីតំណាងដោយ អាណត្តិឲ្យសហភាពនិងសហព័ន្ធសហជីពប្តឹងពីបទញុះញង់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៧។
អាស្រ័យហេតុនេះសាមីខ្លួនត្រូវអញ្ជើញមកតាមដីកានេះឲ្យទាន់ពេលវេលានិងយកលិខិតផ្សេងៗដែលទាក់ទងមកជាមួយផង៕ ហេង សូរិយា