សារព័ត៌មានAP បានផ្សាយថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ក្រុមសកម្មជនស៊ីរីបានឲ្យដឹងថា មានពលរដ្ឋស្លូតត្រង់ជាច្រើន បានរងការវាយប្រហារ ដោយជាតិពុល នៅក្នុងស្រុក Sarageb គ្រប់គ្រងដោយក្រុម បះបោរ ស្ថិតនៅខេត្ត Idlib។
ក្រុមជួយសង្គ្រោះស៊ីរីបានឲ្យដឹងថា បុគ្គលិកក្រុមជួយសង្គ្រោះ៣នាក់ និងពលរដ្ឋ៦នាក់ផ្សេងទៀត បានពុលសារធាតុclo នៅតំបន់ Sarageb មានចម្ងាយពីទីតាំងយោធារដ្ឋាភិបាលប្រមាណ១៦គីឡូម៉ែត្រ។
ក្នុងពេលជាមួយគ្នានេះ សមាគមសុខាភិបាលស៊ីរីអាមេរិកបានឲ្យដឹងថា មន្ទីរពេទ្យនៅក្នុងតំបន់កំពុងតែព្យាបាល ដល់ពលរដ្ឋដែលត្រូវសារធាតុគីមី។
កន្លងមក រដ្ឋាភិបាលអាមេរិកបានចោទប្រកាន់រដ្ឋាភិបាលស៊ីរី របស់លោកអាល់ អាសាដ ថា បានផលិត និង ប្រើប្រាស់អាវុធប្រភេទថ្មីជាច្រើន ក្នុងនោះមានអាវុធដែលមានជាតិគីមីគ្រោះថ្នាក់ជាច្រើនផងដែរ។
ជាមួយនឹងការវាយប្រហារដោយមានសារធាតុគីមី ធ្វើឲ្យរដ្ឋាភិបាលរបស់លោកអាល់ អាសាដ ពិសេសគឺបុគ្គលលោកអាល់ អាសាដ កាន់តែស្រពេចស្រពិល នៅក្នុងតំណែងប្រធានាធិបតី។
កន្លងមក នៅក្នុងកិច្ចពិភាក្សាស្វែងរកសន្តិភាពនៅក្នុងប្រទេសស៊ីរី ដែលធ្វើឡើងនៅទីក្រុងស៊ូជីប្រទេសរុស្ស៊ី ភាគីពាក់ព័ន្ធ មិនបាននិយាយដល់ពីដំណែងប្រធានាធិបតីអាលអាសាដនោះឡើយ ។
មិនតែប៉ុណ្ណោះ ការបង្កើត គណកម្មការ រៀបចំធម្មនុញ្ញឡើងវិញ ដើម្បីឈានដល់ការបោះឆ្នោត បញ្ចប់វិបត្តិនៅក្នុងប្រទេសនេះ។ នៅក្នុងកិច្ចប្រជុំនោះភាគីទាំងសងខាង ក៏មិនបានលើកឡើងពីជោគវាសនារបស់លោកអាល់ អាសាដនោះដែរ៕ ម៉ែវ សាធី