ក្លិបបាល់ទាត់នៅក្នុងក្របខណ្ឌអង់គ្លេស Premier League បានចាយលុយទិញដូរ កីឡាកររហូតដល់ទៅ១៥០ផោននៅថ្ងៃចុងក្រោយខែមករា ហើយធ្វើឲ្យចំនួនលុយសរុបក្នុង រយៈពេលទីផ្សារបើកនោះកើនរហូតដល់ទៅ៤៣០លានផោន។
ចំនួនទឹកប្រាក់ដ៏ច្រើននេះបានបំបែកកំណត់ត្រាចាស់កាលពីខែ មករា ឆ្នាំ ២០១១ ក្លិបនៅក្របខណ្ឌកំពូលរបស់អង់គ្លេសបាន ចាយអស់តែ២០៥លានប៉ុណ្ណោះ។ កាលនោះមានការដោះដូរធំៗដូចជា Fernando Torres មក Chelsea ៥០លានផោន, Luis Suarez និង Andy Carroll មកកាន់ Liverpool ក្នុងតម្លៃ២២,៧លានផោន និង៣៥លានផោន។
ចំណែកនៅក្នុងខែមករាឆ្នាំ២០១៨នេះវិញ កីឡាករដែលថ្លៃជាងគេគឺ Pierre-Emerick Aubameyang ផ្ទេរពី Borussia Dortmund មកកាន់ Arsenal ៥៦លានផោន។ ឯអ្នកផ្សេងទៀតមាន Lucas Moura ពី PSGមក Spurs២៣លានផោន Olivier Giroud កាន់ Chelsea ១៨លានផោននិង Andre Ayew មក Swansea ១៨លានផោនដូចគ្នា ។
ខាងក្រោមនេះគឺជាបញ្ជីរាយនាមកីឡាករដែលសម្រេចដូរក្លិបនៅថ្ងៃចុងក្រោយនៃ ទីផ្សារទិញដូរខែមករា(ដោះដូរពាក់កណ្តាលរដូវកាល)៖
១. Eliaquim Mangala ចេញពីចេញពីManchester City ទៅEverton ខ្ចីជើង
២.Alexander Sorloth ចេញពីFC Midtjylland ទៅ Crystal Palace មិនបញ្ជាក់តម្លៃខ្លួន
៣.Jordan Hugill ចេញពីPrestonទៅWest Ham មិនបញ្ជាក់តម្លៃខ្លួន
៤. Islam Slimani ចេញពីLeicesterទៅNewcastleខ្ចីជើង
៥. Andy King ចេញពីLeicesterទៅSwanseaខ្ចីជើង
៦. Badou Ndiaye ចេញពីGalatasaray ទៅStoke City១៤លានផោន
៧.Andre Ayew ចេញពីWest HamទៅSwansea១៨លានផោន
៨.Jack Withers ចេញពីBoston United ទៅSwansea មិនបញ្ជាក់តម្លៃខ្លួន
៩. Lucas Moura ចេញពីParis St-Germain ទៅTottenham២៣លានផោន
១០.Didier Ndong ចេញពីSunderland ទៅ Watford] ខ្ចីជើង
១១.Olivier Giroud ចេញពីArsenal ទៅ Chelsea ១៨លានផោន
១២.Pierre-Emerick Aubameyang ចេញពីBorussia Dortmund ទៅ Arsenal ៥៦លាន ផោន
១៣.Michy Batshuayi ចេញពីChelsae ទៅ Borussia Dortmund ខ្ចីជើង ៕ ដេវីត