សារព័ត៌មាន Southfront បានផ្សាយថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានវាយស្ទាក់មីស៊ីលមួយដើមដែលបាញ់ចេញពីទឹកដីយេមែន ដោយ ក្រុមហ៊ូធី។
ប្រភពព័ត៌មានពីកម្លាំងការពារដែន អាកាស អារ៉ាប៊ីសាអ៊ូឌីតបានឲ្យដឹងថា ការ វាយប្រហាររបស់ក្រុមហ៊ូធី កើតឡើងនៅ ថ្ងៃទី៦ ខែកុម្ភៈ សម្តៅទៅលើគោលដៅនៅ ទីក្រុង Khamis Mushait ស្ថិតនៅភាគខាង ត្បូង អារ៉ាប៊ីសាអ៊ូឌីត និងមានចម្ងាយពី ព្រំ ដែន យេមែន ១១០គីឡូម៉ែត្រ។ ប៉ុន្តែការ វាយប្រហារនោះ ត្រូវបានកម្លាំងការពារ មើលឃើញទាន់ពេលវេលា និងបាញ់ កម្ទេចចោលតែម្តង។ ការវាយស្ទាក់ខាងលើដោយប្រើប្រាស់កាំជ្រួចមីស៊ីល Patroit បាញ់ចេញពីតំបន់ Khamis Mushait។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី ៤ហើយ ចាប់តាំងពីឆ្នាំ២០១៧មក ដែលកម្លាំងទាហានអារ៉ាប៊ីសាអ៊ូឌីតបានប្រើ ប្រាស់មីស៊ីល Patiot PAC3 វាយស្ទាក់ ដោយជោគជ័យ នូវមីស៊ីលបាញ់ចេញពី ក្រុមហ៊ូធីនៅយេមែន។
ការវាយស្ទាក់លើកទី១កើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដោយ ទាហានការពារបានវាយស្ទាក់ដោយជោគជ័យនៅក្នុងតំបន់ Taif ។
មន្ត្រីអារ៉ាប៊ីសាអ៊ូឌីតបានឲ្យដឹងថា គោល ដៅដែលមីស៊ីលរបស់ក្រុមហ៊ូធីគឺសម្តៅទៅលើព្រះវិហារ Mecca តែត្រូវបានរារាំងទាន់ពេលហើយគោលដៅមិនប៉ះពាល់នោះឡើយ។
ក្រោយព័ត៌មានស្តីពីការវាយស្ទាក់មីស៊ីល ដោយជោគជ័យ សារព័ត៌មាន Hou thi Saba បានផ្សាយថា កម្លាំងហ៊ូធីបាន បាញ់មីស៊ីលជាច្រើនគ្រាប់ប្រភេទ borkan-1 មានរយៈចម្ងាយមធ្យម សម្តៅទៅលើទីតាំងទ័ពអាកាសរបស់ព្រះមហាក្សត្រ Fahad នៅក្នុងតំបន់ Taif និងគោលដៅត្រូវ បានវាយចំ។
បើទោះបីបានវាយស្ទាក់មីស៊ីលរបស់ក្រុមហ៊ូធីដល់ទៅ៤លើកក្នុងរយៈពេល ១ឆ្នាំកន្លងមក ប៉ុន្តែ បើប្រៀបធៀប នឹងការវាយស្ទាក់បរាជ័យវិញមានច្រើន ក៏ដូចជា ប្រតិកម្មមិនទាន់ពេលវេលា ខណៈក្រុមហ៊ូធី វាយប្រហារ។
សារព័ត៌មាន Al Masdar បានផ្សាយថា កាលពីចុងខែមករា ឆ្នាំ២០១៨ កម្លាំងហ៊ូធីបានបើកការវាយប្រហារដោយមីស៊ីល សម្តៅទៅលើទីក្រុង Riyadh ហើយមីស៊ីលបានហោះចូលដល់គោលដៅដោយមិន មានការរារាំងណាមួយពីប្រព័ន្ធមីស៊ីលការពារនោះឡើយ៕ ម៉ែវ សាធី