ព័ត៌មានទាន់ហេតុការណ៍៖

នគបាលចរាចរណ៍អធិការដ្ឋាននគបាលស្រុកអន្លង់វែងជួយសម្រួលចរាចរណ៍ដល់សិស្សារនុសិស្សនៅសាលាបឋមសិក្សារ និងអនុវិទ្យាល័យអន្លង់វែង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ជារៀលរាល់ថ្ងៃ គេតែងតែសង្កេតឃើញ មន្ត្រីនគបាលចរាចរណ៍ នៃអធិការដ្ឋានស្រុកអន្លង់វែង ជាច្រើននាក់ ដឹកនាំដោយលោក ហះ ហេង អធិការងទទួលផែនចរាចរណ៍ តែងតែយកចិត្តទុកដាក់ និងជួយសម្រួល ចរាចរណ៍ ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សារ និងសាលាអនុវិទ្យាល័យ សម្ដេចហ៊ុនសែនអន្លង់វែង ស្ថិតនៅភូមិអូជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញមាន មន្រ្ដីនគបាលចរាចរណ៍អធិការដ្ឋានស្រុកអន្លង់វែងចំនួន ៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ហះ ហេង បានចេញធ្វើសកម្មភាព សម្រួលចរាចរណ៍ ដល់សិស្សានុសិស្ស ទាំងពីសាលាខាងលើ ចាប់ពីរបងទ្វាសាលារហូតបានឆ្លងផ្លូវបានរួចរាល់គ្រប់ៗគ្នា។

លោកវរសេនីយ៍ត្រីហះ ហេងអធិការងទទួលផែនចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកអន្លង់វែងបានឲ្យដឹងថា ការចុះជួយសម្រួលចរាចរណ៍ ដល់សិស្សលាសាជារៀលរាល់ថ្ងៃនេះ គឺ លោកមាន គោលបំណងក្នុង ការអបរំឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ការពារមិនឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមកលើ សិស្សានុសិស្ស ការពាមិនឲ្យមានភាពរញ៉េរញ៉ៃ អនាធិបតេយ្យ នៅតាមដងផ្លូវ និងការពារកុំឲ្យមានការកកស្ទះចំពោះការធ្វើដំណើររបស់បងប្អូនពលរដ្ឋ ផងដែរ។ហេតុនេះចំពោះការសម្រួលចរាចរណ៍លោក និងបន្ដយកចិត្តទុកដាក់ ក្នុងការរាបចំសណ្ដាប់ធ្នាប់ ចរាចរណ៍ឲ្យមានរបៀបរៀបរយល្អនៅក្នុងទីប្រជុំជន និង ទីរួមស្រុកអន្លង់វែងទាំងមូល ៕ ប៉ែន នួន


ចែករំលែក៖