ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមិនចង់ឲ្យកូរ៉េទាំងពីរផ្សះផ្សាគ្នាខ្លាចបាត់ផលប្រយោជន៍តែចិនខិតខំឲ្យកូរ៉េទាំងពីរអង្គុយតុចរចា

ចែករំលែក៖

ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានដើរ តួនាទីយ៉ាងសំខាន់សម្រាប់អាមេរិក បញ្ជូន អាវុធមកកាន់ទ្វីបអាស៊ី ក្នុងគោលដៅផ្សេង គឺឡោមព័ទ្ធឥទ្ធិពលរបស់ចិន និងលក់ អាវុធនៅក្នុងតំបន់នេះ។ ដូច្នេះហើយទើបការបង្រួមបង្រួមឧបទ្វីបកូរ៉េ ឬរាល់កិច្ច ពិភាក្សារវាងកូរ៉េទាំងពីរ អាមេរិកតែងតែ ជំទាស់ជានិច្ច។

ផ្ទុយទៅវិញចិនជាប្រទេសដែលមានព្រំដែនជាប់កូរ៉េខាងជើង បង្ហាញពីក្តីសង្ឃឹមឲ្យកូរ៉េទាំងពីរអង្គុយតុពិភាក្សាគ្នាដើម្បី បញ្ចប់វិបត្តិ ។ ការប្រឈមមុខតានតឹងមិននាំផលប្រយោជន៍អ្វីដល់ប្រទេសទាំងពីរនោះឡើយ។

កន្លងមក លោក វ៉ាង យី រដ្ឋមន្ត្រីការ បរទេសចិន បាននិយាយថា ទីក្រុងប៉េ កាំងសង្ឃឹមថា កូរ៉េខាងជើង និងកូរ៉េខាង ត្បូង អាចរក្សាសន្ទុះនៃទំនាក់ទំនងគ្នាដូចបច្ចុប្បន្ន ដើម្បីបើកទ្វារចូលអង្គុយចរចាគ្នា ស្វែងរកសន្តិភាពសម្រាប់តំបន់ឧបទី្វប កូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ រសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ ២០១៨។

លោក វ៉ាង យី ថ្លែងបែបនេះតែមួយ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអនុប្រធានាធិបតីអាមេ រិក លោក ម៉ៃក៍ ភែន (Mike Pence) បាន ព្រមានជាសាធារណៈថា សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មកាន់តែខ្លាំង ប្រឆាំង នឹងកូរ៉េខាងជើង។ «ជាការរួមគ្នាជាមួយ ជប៉ុន និងសម្ពន្ធមិត្តរបស់យើងដទៃទៀត ទុកឱ្យពិភពលោកដឹងពីរឿងមួយនេះថា យើងនឹងបន្តបង្កើនការដាក់ទណ្ឌកម្មជា អតិបរមាជាយុទ្ធនាការដាក់សម្ពាធ រហូតទាល់តែកូរ៉េខាងជើងបោះបង់ចោលអាវុធ នុយក្លេអ៊ែរ»។ នេះគឺជាការគូសបញ្ជាក់ របស់ លោក Pence នាឱកាសបំពេញ ទស្សនកិច្ចក្នុងទីក្រុងតូក្យូ មុននឹងដឹកនាំ ប្រតិភូកីឡាអាមេរិកទៅ ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្នុងទីក្រុង ព្យឿងចាង (PyeongChang)។

យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង នៅថ្ងៃ ព្រហស្បតិ៍នេះ ប្រមុខការទូតចិនបាន លើកឡើងដូច្នេះថា «ទីក្រុងប៉េកាំងសង្ឃឹម ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូងអាច រក្សាសន្ទុះ នៃទំនាក់ទំនងគ្នាដូចបច្ចុប្បន្ន ដើម្បីបើកទ្វារចូលអង្គុយចរចា ស្វែងរក សន្តិភាពសម្រាប់តំបន់ឧបទី្វបកូរ៉េ»៕ ម៉ែវ សាធី

 


ចែករំលែក៖