ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិកូរ៉េ៥នាក់ពាក់ព័ន្ធលួចបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេតនៅសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិកូរ៉េ៥នាក់បញ្ជូនទៅតុលាការ ហើយថ្ងៃនេះបន្ទាប់ពីឃាតខ្លួនកាលវេលាម៉ោង ១៤និង៣០នាទីរសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយផ្នែកគ្រប់គ្រងជនបរទេសក្រុងនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក រៀម ច័ន្ទម្នី និងលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះបង្រ្កាបទីតាំងបើកភ្នាក់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណេត នៅក្នុងទីតាំងផ្ទះវីឡា ចំនួន ០២ ទីតាំង ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នឹងបាននាំខ្លួនជនបរទេសចំនួន៥នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង រួមនឹងវត្ថុតាងប្រព្រឹត្តិបទល្មើសមួយចំនួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

សមត្ថកិច្ចថ្លែងប្រាប់ថា ជនបរទេសទាំង ០៥នាក់ ឈ្មោះ LEE KIHO ភេទ ប្រុស កើតឆ្នាំ ១៩៧៣ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខM៦៩៩០១០៥៤, ឈ្មោះ JUNG HWAYOUNG ភេទ ប្រុស កើតឆ្នាំ ១៩៨០ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខM៤៦៧៧១៤៥៥,ឈ្មោះ CHA SUNGHWAN ភេទ ប្រុស កើតឆ្នាំ ១៩៨១ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខM៧៤០១៤៦១៥, ឈ្មោះ LEE SUYONG ភេទ ប្រុស កើតឆ្នាំ ១៩៨១ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខM៨៥៣២៧០៤៨ និងឈ្មោះ JEONG WONTAE ភេទ ប្រុស កើតឆ្នាំ ១៩៨៦ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខM៧៩៦៧៧៩០៣។

បច្ចុប្បន្នជនជាតិកូរ៉េទាំង៥នាក់ត្រូវបានលោកព្រះរាជអាជ្ញាសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖