ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងនឹងមិនជួបជាមួយភាគីអាមេរិកនៅកូរ៉េខាងត្បូងឡើយ

ចែករំលែក៖

សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា កូរ៉េខាងជើង គ្មានបំណង ជួបជាមួយមន្ត្រីអាមេរិកនោះឡើយនៅក្នុងការប្រកួតកីឡា អូឡាំពិករដូវរងា ដែលត្រូវ ចាប់ផ្តើមនៅទីក្រុង Pyeongchang កូរ៉េ ខាងត្បូង ។

សារព័ត៌ខាងលើបានដកស្រង់សម្តី លោក Cho Yong Sam មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការបរទេសកូរ៉េខាងជើង ដែល បានបញ្ជាក់ថា« យើងមិនដែលស្នើសំុ អាមេរិកពិភាក្សានោះឡើយ ហើយនៅ ពេលខាងមុខយើងក៏មានគម្រោងជួបជាមួយភាគីអាមេរិកនោះដែរ នៅកូរ៉េខាងត្បូង។

ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បាន ប្រកាសថា គណៈប្រតិភូកូរ៉េខាងជើង បានមកដល់កូរ៉េខាងត្បូងដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិកនៅថ្ងៃទី ៩ខែ កុម្ភៈនៅទីក្រុង Pyengchang មានចម្ងាយ ពីព្រំដែនកូរ៉េខាងជើង ៨០គីឡូម៉ែត្រ ប៉ុណ្ណោះ។ មន្ត្រីដឹកនាំគណៈប្រតិភូគឺជាមន្ត្រីជាន់ខ្ពស់មានឥទ្ធិពលទីពីរនៅកូរ៉េខាងជើងបន្ទាប់ពីមេដឹកនាំគីម ជុងអ៊ុន គឺលោក Kim yong-nam ។ ប្អូនស្រីលោកគីមជុង អ៊ុន គឺគីម យូជុង ក៏មានវត្តមាននៅក្នុងជួរ ថ្នាក់ដឹកនាំគណៈប្រតិភូនោះដែរ។

ក្រៅពីមន្រ្តីកីឡា ក្រុមអត្តពលិក ក្រុម សិល្បៈ-តន្រ្តី និងក្រុមលើកទឹកចិត្តកីឡាករ ពិធីបើកការប្រកួតកីឡាអូឡាំពិកនាថ្ងៃស្អែកនេះ ក៏នឹងមានការចូលរួមផងដែរពីសំណាក់គណៈប្រតិភូជាន់ខ្ពស់របស់កូរ៉េខាងជើង ដែលដឹកនាំដោយលោក គីម យ៉ុងណាម (Kim Yong Nam) ប្រធានសភាជាន់ខ្ពស់ និងជាមេដឹកនាំលេខពីរបន្ទាប់ពីលោក គីម ជុងអ៊ុន របស់កូរ៉េខាងជើង។ ម៉្យាងវិញ ទៀត ប្អូនស្រីបង្កើតរបស់លោក គីម ជុង អ៊ុន ក៏នឹងបង្ហាញវត្តមាននៅព្រឹត្តិការណ៍នេះផងដែរនេះ បើតាមរដ្ឋាភិបាលទីក្រុងសេអ៊ូលបញ្ជាក់ប្រាប់។

អនុប្រធានាធិបតីអាមេរិក លោក Mike Pence

ដោយឡែក អនុប្រធានាធិបតីអាមេរិក លោក Mike Pence ដែលនឹងដឹកនាំប្រតិភូតំណាងសហរដ្ឋអាមេរិក មកចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងា នៅឯក្រុងព្យឿងចាងរបស់កូរ៉េខាងត្បូង ដូចគ្នានោះ ធ្លាប់ បាននិយាយថា រូបលោកពុំមានគម្រោង ជួបជាមួយក្រុមមន្រ្តីកូរ៉េខាងជើងឡើយ ប៉ុន្តែលោកក៏មិនបានច្រានចោល លទ្ធភាព នៃការជួបពិភាក្សាគ្នា នាឱកាសនោះដែរ៕ ម៉ែវ សាធី

 

 


ចែករំលែក៖