កម្លាំងទាហានចម្រុះប្រឆាំងភេរវកម្ម និងគាំទ្រក្រុមប្រឆាំងស៊ីរី បានបើកការវាយ ប្រហារតាមផ្លូវអាកាស ទៅលើទីតាំងកងកាំភ្លើងធំដោយផ្ដាច់យកជីវិតកងកម្លាំង ស្ម័គ្រស្មោះនឹងប្រធានាធិបតីស៊ីរី លោក អាល់អាសាដ ជាង១០០នាក់ នៅក្នុងទឹក ដីស៊ីរី។
ការវាយប្រហារតាមដែនអាកាសខាងលើរបស់អាមេរិក កើតឡើងក្រោយពេលដែលកម្លាំងទាហានអាកាសរុស្ស៊ីរងការ ខាតបង់ ដោយយន្តហោះដម្បាំងរុស្ស៊ីរងការបាញ់ទម្លាក់ពីក្រុមឧទ្ទាម។ នៅពេល នេះ ទាហ៊ានអាកាសរុស្ស៊ី ពិតជាខ្លាចមិនហានវាយប្រហារតាមដែនអាកាសនៅ ពេលនេះឡើយ ដោយសារតែកម្លាំងក្រុម ឧទ្ទាម មានមីស៊ីលទំនើបៗ សម្រាប់ប្រឆាំង យន្តហោះចម្បាំង បើរុស្ស៊ីនៅតែបន្តវាយ ប្រហារ នោះនឹងខាតបង់កាន់តែច្រើន។
តាមមន្ត្រីនៃក្រុមចម្រុះអាមេរិកម្នាក់ បានឲ្យដឹងថា ការវាយប្រហារខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី និងសម្ពន្ធមិត្តរបស់ខ្លួន បានបើកការ វាយប្រហារលើទីស្នាក់ការកងកម្លាំងប្រជាធិបតេយ្យស៊ីរី ជាកន្លែងដែលទីប្រឹក្សាយោធានៃក្រុមចម្រុះកំពុងធ្វើការងារជាមួយ ក្រុមអ្នកប្រយុទ្ធស៊ីរី គាំទ្រដោយសហរដ្ឋ អាមេរិក។
លើសពីទៅទៀត កងកម្លាំងស្ម័គ្រនឹង រដ្ឋាភិបាលស៊ីរីជាង៥០០នាក់ បានប្រើ ប្រាស់កាំភ្លើងធំ និងរថក្រោះផលិតដោយ រុស្ស៊ី វាយប្រហារលើកងកម្លាំងប្រជាធិប តេយ្យស៊ីរី នៅចម្ងាយ៨គីឡូម៉ែត្រ ពីទន្លេ អឺប្រាត (Euphrates River) «ដូច្នេះ ទើប ក្រុមចម្រុះអាមេរិក ធ្វើការវាយតបត ដោយផ្ដាច់យកជីវិតកងកម្លាំងគាំទ្ររបប អាល់អា សាដ ច្រើនជាង១០០នាក់ ហើយគ្មានយោធាក្រុមចម្រុះណាម្នាក់រងរបួសនោះទេ»។
គួរបញ្ជាក់ថា បច្ចុប្បន្នកងទ័ពអាមេរិក ជាង ២,០០០នាក់ កំពុងឈរជើងនៅស៊ីរី ដើម្បីជួយបណ្ដុះបណ្ដាល និងគាំទ្រដល់ កងកម្លាំងប្រជាធិបតេយ្យស៊ីរី ៥០,០០០ នាក់ បូករួមទាំងក្រុមអ្នកប្រយុទ្ធឃើដ និង អារ៉ាប់សំដៅកម្ទេចក្រុម ISIS នៅស៊ីរី។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងដាម៉ាស់ ដែលមាន រុស្ស៊ីជាមេកោយ បានចោទប្រកាន់ទីក្រុង វ៉ាស៊ីនតោនថា រំលោភ និងឈ្លានពាន ដោយខុសច្បាប់លើបូរណភាពទឹកដីស៊ីរី៕ ម៉ែវ សាធី