ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជនជាតិឃើដរួមដៃជាមួយទាហានរដ្ឋាភិបាលស៊ីរីប្រឆាំងទួរគី

ចែករំលែក៖

កម្លាំងទាហានក្រុមជនជាតិឃើដ នៅ ក្នុងប្រទេសស៊ីរី និងរដ្ឋាភិបាល បានព្រម ព្រៀងគ្នាអនុញ្ញាតឲ្យកម្លាំងទាហានរដ្ឋា ភិបាលចូលទៅកាន់តំបន់ Afrin ដើម្បីជួយវាយប្រហារបណ្តេញកម្លាំងទាហានទួរគី ចេញពីការឈ្លានពាន។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា នៅ ថ្ងៃទី១៩ ខែកុម្ភៈ ដោយដកស្រង់សម្តីលោក Badran Jia Kurd ទីប្រឹក្សារដ្ឋាភិបាលជនជាតិឃើដនៅភាគខាងជើងស៊ីរីបានឲ្យដឹងថា កម្លាំងទាហានស៊ីរីនឹងដាក់ពង្រាយនៅតំបន់ព្រំដែនមួយចំនួន ហើយអាចវាយ លុកចូលតំបន់ Afrin ក្នុងរយៈពេល២ថ្ងៃ ខាងមុខ។ ទាំងនោះជាលទ្ធផលនៃកិច្ច ព្រមព្រៀងរបស់រដ្ឋាភិបាលស៊ីរី និងក្រុម ជនជាតិឃើដ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ឲ្យដឹងថាបើសិនជាកិច្ចព្រមព្រៀងខាងលើពិតជាត្រូវបានធ្វើឡើងមែន នោះកងទ័ព ទួរគី នឹងមិនមែនប្រឈមមុខតែជាមួយ ក្រុមអ្នកប្រយុទ្ធឃើដ YPG ទៀតនោះទេ តែក៏ត្រូវប្រឈមមុខផងដែរនឹងកងទ័ពស៊ីរី ដែលមានរុស្ស៊ី និងអុីរ៉ង់ជាខ្នងបង្អែក។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ រដ្ឋមន្ត្រីការបរទេសទួរគីបានច្រានចោលការចោទប្រកាន់ថា ទាហាន ទួរគីបានប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេស ស៊ីរី។ ការច្រាលចោលខាងលើ ធ្វើឡើង ក្រោយពេលដែល កម្លាំងទាហានក្រុមជន ជាតិឃើដ និងក្រុមអ្នកអង្កេតការណ៍បានចោទប្រកាន់ទួរគីថាបានប្រើប្រាស់អាវុធ គឺមី នៅតំបន់ Afrin៕ ម៉ែវ សាធី


ចែករំលែក៖