ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាមេរិកប្តេជ្ញានាំកូរ៉េខាងជើងវិលត្រឡប់ចូលតុពិភាក្សាមុនពេលគ្រាប់បែកធ្លាក់

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson នៅថ្ងៃទី១៩ខែកុម្ភៈ បាន បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្តខិតខំ ស្វែងរកដំណោះស្រាយ បញ្ចប់វិបត្តិនៅ ឧបទ្វីបកូរ៉េ ជុំវិញកម្មវិធីបរមាណូ នៅក្នុង ប្រទេសនេះ មុនពេល គ្រាប់បែកបរមាណូទីមួយធ្លាក់ចូលដល់ទឹកដីកូរ៉េខាងជើង។

នៅក្នុងកម្មវិធី៦០នាទីរបស់បណ្តាញ CBS អាមេរិក រដ្ឋមន្ត្រី Tillerson បាន បញ្ជាក់ថា «ខ្ញុំនឹងប្រើប្រាស់ពេលវេលាដែលនៅសេសសល់របស់ខ្លួនដើម្បីស្វែងរក ដំណោះស្រាយ បញ្ចប់វិបត្តិបរមាណូ កូរ៉េ ខាងជើង មុនពេលគ្រាប់បែក ទី១ត្រូវបានទម្លាក់ចូលទឹកដីនៃប្រទេសនេះ។ ការងារ របស់ខ្ញុំនាពេលនេះ គឺខិតខំទប់ស្កាត់ គ្រាប់ បែកធ្លាក់ចុះ បើទោះបីមិនដឹងថាវានឹងត្រូវធ្លាក់នៅពេលណានោះក្តី។

លោក Tillerson បន្តទៀតថា ទីក្រុងវ៉ា ស៊ីនតោន ទទួលបានការព្រមានពីកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង អាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក ។ប៉ុន្តែការព្រមានទាំងនោះមិនធ្វើឲ្យយើងភ័យខ្លាចនោះឡើយ ផ្ទុយទៅវិញធ្វើឲ្យអាមេរិកកាន់តែខ្លាំងជាងមុន ។ ការគំរាមកំហែងរបស់ កូរ៉េខាងជើងចំពោះអាមេរិកគឺមិនអាចទទួលយកបានឡើយ។

កន្លងមក សមាជិកព្រឹទ្ធសភាអាមេរិក លោក Bob Corker បានបញ្ជាក់ថា លោកTillersonមានរយៈពេលតែ១០ខែប៉ុណ្ណោះដើម្បីដោះស្រាយវិបត្តិនៅកូរ៉េខាងជើង មុនពេលអាមេរិកប្រើប្រាស់ វិធានការយោ ធាទៅលើប្រទេសនេះ។

ភាពតានតឹងរវាងអាមេរិកនឹងកូរ៉េខាងជើង កើនឡើងខ្ពស់បំផុតនៅឆ្នាំ២០១៧ ក្រោយពេលដែលកូរ៉េខាងជើង សាកល្បងគ្រាប់បែកបរមាណូនិងមីស៊ីលជាច្រើនលើក ដែលអាចវាយប្រហារដល់ទឹកដីអាមេ រិក។

ចំណែកទំនាក់ទំនងរវាងកូរ៉េខាងជើងនឹងកូរ៉េខាងត្បូងមានភាពល្អប្រសើរឡើងជាងមុន ដោយសារតែការប្រកួតកីឡាធ្វើ ឲ្យប្រទេសទាំងពីរងាកមករកគ្នា ។ មិនតែប៉ុណ្ណោះមេដឹកនាំកូរ៉េខាងជើងបានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង បំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងទៀតផង។

បើទោះបីមានទំនាក់ទំនងល្អប្រសើរបែបណាក្តីតែកូរ៉េខាងត្បូងនៅតែចង់ឲ្យឧបទ្វីបកូរ៉េគ្មានអាវុធបរមាណូ ។ កន្លងមកថ្មីៗ ប្រធានបក្សកាន់អំណាចកូរ៉េខាងត្បូង ជំរុញឲ្យកូរ៉េខាងជើង បង្ហាញពីឆន្ទៈនៅ ក្នុងការលុបបំបាត់ អាវុធបរមាណូ។

ប្រមុខគណបក្ស ប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច របស់កូរ៉េខាងត្បូង បានលើកឡើងថា ទំនាក់ទំនង អន្តរកូរ៉េ នឹងធ្វើឱ្យប្រសើរឡើង ចំពោះការសន្និដ្ឋាន ថា កូរ៉េខាងជើងបញ្ឈប់ការបង្កហេតុ និង បង្ហាញឆន្ទៈរបស់ខ្លួនក្នុងការលុបបំបាត់ អាវុធនុយក្លេអ៊ែរ លែងដំណើរការនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៨។

លោកស្រី Choo Mi-ae បានធ្វើការកត់ សម្គាល់នេះ នៅសន្និសីទសន្តិសុខ ទីក្រុង មុយនិច នៃប្រទេសអាល្លឺម៉ង់ កាលពី ថ្ងៃសៅរ៍ ខណៈដែលក្តីសង្ឃឹមកើនឡើង ដែលថា ការចូលរួមរបស់ទីក្រុងព្យុងយ៉ាង ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងា PyeongChang អាចបង្កើនចំណងទាក់ទង ឆ្លង កាត់ព្រំដែន ដែលមានភាពតានតឹង។

លោកស្រី បានលើកឡើង នៅក្នុងកិច្ច ប្រជុំរបស់សន្និសីទ ស្តីពីសន្តិសុខនុយក្លេ អ៊ែរថា “ការសន្និដ្ឋាន (សម្រាប់ការធ្វើឱ្យ ប្រសើរឡើង នូវទំនាក់ទំនងអន្តរកូរ៉េ) រួម បញ្ចូល ទាំងការបញ្ឈប់ការបង្កហេតុ របស់ កូរ៉េខាងជើង និងការបង្ហាញឆន្ទៈរបស់ខ្លួន ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរគឺជារឿងដ៏សំខាន់បំផុត៕ ម៉ែវ សាធី

 


ចែករំលែក៖