ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីច្រានចោលសេចក្តីព្រាងច្បាប់របស់អង្គការសហប្រជាជាតិថ្កោលទោសអីុរ៉ង់ក្នុងបញ្ហាយេម៉ែន

ចែករំលែក៖

នេះជាការបរាជ័យថ្មីបំផុតរបស់អាមេរិក ដែលបានខិតខំជាច្រើនខែកន្លងមក ដើម្បីកៀរគរបណ្តាប្រទេស ក្នុងការថ្កោល ទោសអីុរ៉ង់ និងបង្ខំឲ្យអីុរ៉ង់ត្រូវតែទទួល ខុសត្រូវ ចំពោះស្ថានភាព បច្ចុប្បន្ននៅក្នុង ប្រទេសយេម៉ែន។

កាលពីថ្ងៃទី២៦ ខែកុម្ភៈ រុស្ស៊ីបានបោះ ឆ្នោតច្រាលចោល សេចក្តីព្រាងច្បាប់ របស់អង្គការសហប្រជាជាតិ ក្នុងនោះ ថ្កោលទោស អីុរ៉ង់ ដែលបានផ្តល់កាំជ្រួច មីស៊ីលទៅឲ្យក្រុម ហួ៊ធីនៅក្នុងប្រទេស យេមែ៉ន។

សេចក្តីព្រាងច្បាប់ខាងលើ រៀបចំឡើង ដោយប្រទេសអង់គ្លេស ដោយមានការ​ចូល​រួមពីអាមេរិក បារាំង ដើម្បីថ្កោលទោស ដល់អីុរ៉ង់ ថាបានបំពានច្បាប់ដាក់ទណ្ឌកម្ម លក់អាវុធ តែអីុរ៉ង់បានផ្តល់អាវុធមីស៊ីលទៅឲ្យក្រុមហួ៊ធីគឺជារឿងខុសច្បាប់ទាំងស្រុង។ ប៉ុន្តែសេចក្តីព្រាងច្បាប់ខាងលើ ទទួលបានសំឡេងគាំទ្រតែ១១ប៉ុណ្ណោះ និងមានសំឡេងប្រឆាំង២ និង អនុបវាទ ២ទៀត ក្នុងចំណោមសមាជិកទាំង ១៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការដែលរុស្ស៊ីប្រើសិទ្ធិច្រានចោលលើសេចក្តីសម្រេចនោះបានបង្ហាញឲ្យឃើញពីការបរាជ័យ របស់អាមេរិក ក្នុងការដាក់គំនាបទៅលើប្រទេសអីុរ៉ង់ ។ ប៉ុន្តែអីុរ៉ង់ នៅមានប្រទេសមហាអំណាច ពីរគឺរុស្ស៊ី និងចិនបានគាំទ្រដល់ខ្លួន ដោយ ប្រទេស ទាំងនោះដឹងច្បាស់ថាអីុរ៉ង់ កំពុងក្លាយ ទៅជាគោលដៅ កម្ចាត់របស់អាមេរិកនៅ តំបន់មជ្ឈិមបូព៌ា ។ កម្ចាត់បានអីុរ៉ង់ គឺ ប្រទេសផ្សេងទៀតនៅក្នុងតំបន់នឹងមិន មានខ្នងបង្អែកទៀតឡើយ ។

ប៉ុន្តែមេដឹកនាំអីុរ៉ង់ ពិតជាមានគោល នយោបាយដឹកនាំប្រកបដោយភាពឆ្លាតវៃ ក្នុងពេលដែលលោកខាងលិចតែងតែរករឿងអីុរ៉ង់ អត់ឈប់ឈរ ធ្វើឲ្យប្រទេសនេះបែរងាកមករកក្រុមប្រទេសលោកខាងកើតវិញម្តង ដែលជាប្រទេសមិនចេះជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ហើយតែងតែ ជួយដល់ប្រទេសដទៃទៀត នៅពេលចាំ បាច់។

នៅពេលនេះអីុរ៉ង់ មិនអាចស្វែងរក ទំនាក់ទំនងល្អជាមួយប្រទេសអឺរ៉ុប បាន ឡើយ ដោយសារតែអឺរ៉ុប នៅមានការរា រែកក្នុងទំនាក់ទំនងដោយសារតែខ្លាច អាមេរិកខឹង ។ ទាំងនោះហើយបានធ្វើឲ្យអុីរ៉ង់ទំនងអស់ភាពអត់ធ្មត់ជាមួយ ក្រុម ប្រទេសលោកខាងលិចទៀតហើយ។ នេះ អាចជាហេតុផលមួយ ដែលធ្វើឲ្យ អគ្គមគ្គុ ទេសក៍ អុីរ៉ង់ អាយ៉ាតូឡា អាលី ខាមេណី សម្រេចប្រកាសបែរនយោបាយការបរទេសអុីរ៉ង់ ទៅរកក្រុមប្រទេសលោកខាងកើត វិញម្តង ដែលមានចិន និងរុស្ស៊ី។

នៅឆ្នាំ១៩៧៩ ដែលកំណត់ដោយ ជ័យជម្នះនៃបដិវត្តន៍អ៊ិស្លាម អុីរ៉ង់ ពាក្យស្លោកដែលមានប្រជាប្រិយភាពជាងគេ គឺគ្មានទេលោកខាងលិច ហើយក៏គ្មានដែរ លោកខាងកើត គឺមានតែសាធារណរដ្ឋអ៊ិស្លាមតែមួយប៉ុណ្ណោះ។ ពាក្យស្លោកដែលស្តែងឲ្យឃើញពីជំហររបស់ថ្នាក់ដឹកនាំអ៊ិស្លាមអុីរ៉ង់ ដែលមិនចង់ងាកទៅរកខាងណាទាំងអស់មិនថា អាមេរិកឬរុស្ស៊ីនោះ ទេ។

ប៉ុន្តែនៅ៤០ឆ្នាំក្រោយ បដិវត្តន៍អ៊ិស្លាម អុីរ៉ង់ ថ្នាក់ដឹកនាំរបស់អុីរ៉ង់បច្ចុប្បន្ន និង កាលពី៤០ឆ្នាំ មុន គឺមិនដូចគ្នានោះទេ។ ប្រមុខដឹកនាំសាសនាអ៊ិស្លាមអុីរ៉ង់ អាលី ខាមេណី កាលពីពេលថ្មីៗនេះ បានបង្ហាញ ភ្លើងខៀវ លើកទឹកចិត្តឲ្យរដ្ឋាភិបាលអុីរ៉ង់ បែរមុខព្រួញនយោបាយការបរទេសទៅ រកទិសខាងកើតអុីរ៉ង់ នៅបន្ទាប់ពីទំនាក់ ទំនងជាមួយក្រុមប្រទេសលោកខាងលិច ចេះតែរអាក់រអួល ដោយសារតែការគំរាមមិនឈប់របស់ក្រុងវ៉ាស៊ីនតោន។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ បានអនុញ្ញាតឲ្យអុីរ៉ង់រួចផុតពីទណ្ឌកម្មអន្តរជាតិ និងបើកផ្លូវឲ្យអុីរ៉ង់នាំចេញប្រេងទ្វេដង។ ប៉ុន្តែ ការគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ដែលចង់ដកអាមេរិកចេញពីកិច្ចព្រមព្រៀងបានធ្វើឲ្យអ្នកវិនិយោគ ប្រទេសលោកខាងលិចនៅខ្លាចរអា មិនទាន់ហ៊ានទៅបោះទុនវិនិយោគពេញលេញ នៅអុីរ៉ង់ ដោយសារតែខ្លាចការដាក់ទណ្ឌ កម្មពីអាមេរិក។

ប្រមុខសាសនាអ៊ិស្លាមអុីរ៉ង់ ធ្លាប់បាន លើកឡើង ជាញយដងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ឆ្នាំ២០១៥ គឺជាតេស្ត សាកល្បង ដែលអាចឲ្យគេដឹងថា តើអុីរ៉ង់ អាចចរចាចាប់ដៃធ្វើការជាមួយក្រុមប្រទេសលោកខាងលិចដែរឬទេ។ ប៉ុន្តែ ការនៅបន្តដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើកម្មវិធីផលិតមីស៊ីលរបស់អុីរ៉ង់ ហើយការគំរាម ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ បានផ្តល់ចម្លើយយ៉ាងច្បាស់ដល់ភាគីអុីរ៉ង់។

នយោបាយការបរទេស របស់អុីរ៉ង់ ដែលបែរទៅរកទិសខាងកើត ច្រើនជាង ខាងលិច គឺជាអាទិភាពសំខាន់មួយរបស់អុីរ៉ង់។ នេះជាប្រសាសន៍របស់ប្រមុខសាសនាអុីរ៉ង់ អាលី ខាមេណី ដែលជាឥស្សរជន សំខាន់ និងមានអំណាចជាងគេនៅអុីរ៉ង់។

ដើម្បីផ្តល់ដង្ហើមសេដ្ឋកិច្ចជាតិ អុីរ៉ង់​មហាសេដ្ឋីប្រេង បានធ្វើនយោបាយការ បរទេសស្រទន់ ប៉ុន្តែ ជាមួយក្រុមប្រទេស ខាងកើតរបស់ អុីរ៉ង់ ដែលនាំមុខដោយ ចិននិងរុស្ស៊ី។ ចិន ដែលគ្មានចាញ់ រងការ ដាក់សម្ពាធពីអាមេរិក ដូចជាបារាំង អាល្លឺ ម៉ង់ និងអង់គ្លេស បានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាអតិថិជនទិញប្រេង ច្រើន ពីអុីរ៉ង់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ មួយវិញទៀត តួលេខផ្លូវការនៃការដោះដូរពាណិជ្ជកម្មនៅត្រីមាសដើមឆ្នាំ ២០១៧ បង្ហាញថា កូរ៉េខាងត្បូង បានក្លាយជាប្រទេសធំទី៣ដែលនាំចេញផលិតផលទៅអុីរ៉ង់ ក្នុងពេលដែលទួរគី និងឥណ្ឌា ជាប់ ចំណាត់លេខ ៤ និងលេខ៥៕ ម៉ែវ សាធី


ចែករំលែក៖