ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតបារាំងនៅអាហ្វ្រិកខាងលិចរងការវាយប្រហារ

ចែករំលែក៖

ខ្មាន់កាំភ្លើង៤នាក់ បានបើកការវាយប្រហារទៅលើស្ថានទូតបារាំង នៅ Burkina Faso និងទីតាំងយោធារបស់ប្រទេសនេះ កាលពីថ្ងៃទី២ ខែមីនា ហើយជនដៃដល់ទាំង៤នាក់ ត្រូវបានសម្លាប់ ។

សារព័ត៌មាន AFP បានផ្សាយថា ក្រុមប្រដាប់អាវុធ បានបើកការវាយប្រហារ នៅទីតាំងស្ថានទូត បារាំងនៅ Burkina Faso និងទីតាំងយោធា ។ ការវាយប្រហារកើតឡើងនៅព្រឹកថ្ងៃទី២ ខែមីនា ស្ថិតនៅកណ្តាលទីក្រុង Ouagadougou ប្រទេស Burkina Faso ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានមនុស្ស ៥នាក់បំពាក់ដោយអាវុធ ចុះពីរថយន្ត បាញ់ប្រហារទៅលើ អ្នកធ្វើដំណើរ មុនពេល សម្រុកចូលស្ថានទូតបារាំង ។ រថយន្តដែលក្រុមដៃដល់បានឆាប់ឆេះ ក្រោយពួកភេរវកម្មបានចេញពីរថយន្ត។

ក្រោយការបាញ់ប្រហារនៅស្ថានទូតបារាំង ក៏មានការបាញ់ប្រហារនៅទីតាំង កម្លាំងទាហានរបស់ប្រទេស Burkina មាននៅចម្ងាយពីស្ថានទូតបារាំងរងការបាញ់ប្រហារប្រមាណ១មីឡូម៉ែត្រ ។

នៅក្នុងសេចក្តីប្រកាស រដ្ឋាភិបាល Burkina Faso បានបញ្ជាក់ថា ការបាញ់ប្រហារខាងលើកើតឡើង សម្តៅទៅលើស្ថានទូតបារាំង ប៉ុន្តែជនដៃដល់ទាំង៤នាក់ត្រូវបាន សម្លាប់។

នៅទីក្រុងប៉ារីស ប្រភពព័ត៌មានពីរដ្ឋាភិបាលបារាំង បានឲ្យដឹងថា ស្ថានភាពស្ថិតនៅក្នុងការគ្រប់គ្រង ។ រដ្ឋាភិបាលបារាំង ក៏ទទួលបានព័ត៌មានពីការវាយប្រហារខាងលើផងដែរ។

ប្រទេស Burkina Faso គឺជាប្រទេសមួយស្ថិតនៅតំបន់ ភាគខាងត្បូង វាលរហោស្ថាន សាហារ៉ា កំពុងតែ ធ្វើសង្គ្រាម ប្រឆាំងនិងក្រុមអិស្លាមជ្រុលនិយម។

ការវាយប្រហារខាងលើបានបង្ហាញឲ្យឃើញថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសនេះ កំពុងតែប្រឈមនៅបញ្ហាយ៉ាងខ្លាំង ដោយសារតែការក្រោកឈរឡើងរបស់ក្រុមអិស្លាមជ្រុលនិយម។

ការបះបោបានធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់ស្លាប់ និងចាកចេញពីផ្ទះសម្បែង ក្នុងប្រទេសក្រីក្របំផុត លើពិភពលោក។ ការវាយប្រហារខាងលើ គឺជាស្នាដៃក្រុមអាល់កៃដា ។ បារាំងគឺជាប្រទេស ដែលបានធ្វើអាណានិគមន៍ទៅលើប្រទេសនៅតំបន់អាហ្រិក ដោយពេលនេះ បារាំងបានដាក់ពង្រាយទាហាន ៤០០០នាក់ ជួយការពារ៥ប្រទេស នៅក្នុងតំបន់ អាហ្រិក មាន Burkina Faso, Chad,  Mali ,  Mauritnia , Niger ៕ ម៉ែវ សាធី


ចែករំលែក៖