ចិនបានត្រៀមលក្ខណៈ លុបចោលការកំណត់អាណត្តិរបស់ប្រធានាធិបតី ត្រឹមពីរ អាណត្តិ តែបើច្បាប់លុបចោលត្រូវបាន សភាអនុម័តនោះ ប្រធានាធិបតីចិន ដែលទទួលបានការគាំទ្រខ្ពស់អាចដឹកនាំប្រទេសអស់មួយជីវិត។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏មានបំណងចង់ដឹកនាំ ប្រទេសមួយជីវិតដែរ។
នៅថ្ងៃទី១១ ខែមីនា ខាងមុខ មហា សន្និបាតបក្ស នៅទូទាំងប្រទេស ដើម្បី បោះឆ្នោត ទៅលើការកែប្រែរដ្ឋធម្មនុញ្ញនិង លុបចោលច្បាប់កំណត់អាណត្តិរបស់ប្រធានាធិបតី អនុប្រធានាធិបតី ហើយប្រសិន បើត្រូវបានអនុម័តនោះ គឺប្រធានាធិបតីចិន ស៊ី ជីងពីង នឹងដឹកនាំប្រទេសជាបន្តទៀត បើទោះបីអាណត្តិរបស់លោកត្រូវបញ្ចប់នៅឆ្នាំ២០២៣។
អ្នកនាំពាក្យសភាចិន លោក Zhang Yesui បញ្ជាក់ថា សំណើខាងលើ គឺដើម្បី លុបចោលនូវ ច្បាប់កំណត់ទៅលើមេដឹកនាំជាន់ខ្ពស់នៅក្នុងប្រទេសនេះមិនមានការផ្លាស់ប្តូរ ក្រោយរយៈពេលពីរអាណត្តិដឹកនាំប្រទេសដោយជោគជ័យ។
កន្លងមកប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានផ្សាយនូវពាក្យចចាមអារ៉ាមថា ប្រធា នាធិបតីស៊ី ជីងពីនកំពុងតែព្យាយាម អូសបន្លាយពេលវេលាដឹកនាំរបស់លោកបន្តទៀត មិនបញ្ចប់ត្រឹមពីរអាណត្តិ១០ឆ្នាំនោះឡើយ។ ការកែប្រែខាងលើ នឹងធ្វើ ឲ្យអាយុកំណត់ ចូលនិវត្តន៍ក៏ត្រូវផ្លាស់ប្តូរនោះដែរ ។តាមច្បាប់របស់ចិន អាយុចូល និវត្តន៍គឺ៦៨ឆ្នាំ សម្រាប់បុរស ហើយ បច្ចុប្បន្ន លោកស៊ី ជីងពីងមានអាយុ៦៤ឆ្នាំ ទៅហើយ។
ពាក់ព័ន្ធនឹងករណីខាងលើ ប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំ បានសម្ដែងការសាទរដល់ប្រធានាធិបតីចិនលោក ស៊ី ជីន ពីង ក្រោយគណបក្សកុម្មុយនីស្ដចិន បានប្រកាសពីការលុបបំបាត់អាណត្តិប្រធានា ធិបតីពីរអាណត្តិ ដែលនេះនឹងត្រួសត្រាយ ផ្លូវឱ្យលោក ស៊ី អាចកាន់អំណាចបាន ដោយមិនមានពេលកំណត់ នេះជារឿង មួយដ៏អស្ចារ្យបំផុត។ ការលើកឡើង របស់លោកត្រាំ គឺផ្ទុយ ទៅនឹងនយោបាយរបស់អាមេរិកដែលតែងតែរិះគន់ថ្កោលទោស ទៅលើមេដឹកនាំយូរឆ្នាំនៅក្នុងប្រទេសមួយចំនួន ។ តែដោយឡែកប្រទេសមហា អំណាចទីពីរចិន អាមេរិកមិនហ៊ានថ្កោលទោសឡើយបែរជាសរសើរទៅវិញ។
ថ្លែងទៅកាន់អ្នកគាំទ្រកាលពីសៅរ៍ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះ ថា «បច្ចុប្បន្ន គាត់ (លោក ស៊ី ជីនពីង) គឺជាប្រធានាធិបតីអស់មួយជីវិត, ប្រធានា ធិបតីមួយជីវិត…មើលចុះគាត់ អាចធ្វើវា បាន។ ខ្ញុំគិតថា វាពិតជាអសា្ចរ្យ ហើយយើងអាចនឹងធ្វើដូចគ្នានេះនៅថ្ងៃណាមួយក៏បាន»។ នេះបើតាមសម្រង់សំឡេងរបស់ លោកត្រាំ នៅក្នុងជំនួបបិទទ្វារមួយ ដែល CNN ទទួលបាន។
យ៉ាងណាក៏ដោយ ការថ្លែងបែបនេះ របស់លោក ដូណាល់ ត្រាំ ហាក់ផ្ទុយ ស្រឡះពីគោលការណ៍លទ្ធិប្រជាធិបតេយ្យអាមេរិក ដ្បិតជាទម្លាប់សហរដ្ឋអាមេរិក តែងតែរិះគន់ចំពោះមេដឹកនាំកាន់អំណាចយូរ ហើយមិនតែប៉ុណ្ណោះ សេតវិមានកាល ពីសប្ដាហ៍មុន ក៏បានបញ្ជាក់ដែរថា ការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺជាកិច្ចការ ផ្ទៃក្នុងរបស់ចិន។
គួររំលឹកថា លោក ស៊ី ជីនពីង បានឡើងកាន់តំណែងជាប្រធានាធិបតីចិនកាលពីឆ្នាំ២០១២មក ហើយត្រូវផុតអាណត្តិនៅត្រឹមឆ្នាំ២០២៣ខាងមុខ។ ប៉ុន្តែកាលពី សប្ដាហ៍មុន គណបក្សកុម្មុយនីស្ដចិន បែរជាប្រកាសពីការលុបបំបាត់អាណត្តិប្រធានា ធិបតីពីរអាណត្តិដែលនេះនឹងត្រួសត្រាយផ្លូវឱ្យលោកស៊ី អាចបន្តកាន់អំណាចបានដោយមិនមានពេលកំណត់៕ ម៉ែវ សាធី