ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិប្រកួតមិនដែលចាញ់ក្នុងទឹកដីពេញមួយរដូវកាលសម្រាប់ក្លិបទាំង៦នៅ អង់គ្លេស

ចែករំលែក៖

ក្រោយការកកើតការប្រកួតនៅក្របខ័ណ្ឌកំពូលអង់គ្លេស Premier League មានក្លិបមិនច្រើនទេ ដែលធ្វើបានល្អបំផុត គឺការប្រកួតនៅក្នុងទឹកដីមិន ធ្លាប់ចាញ់រហូតពេញមួយរដូវកាលប្រកួត។ ក្លិបធំៗចំនួន៦ដែលមានប្រវត្តិ មិនដែលចាញ់ការប្រកួតនៅក្នុងទឹកដីរបស់ខ្លួនមាន ៖

1-Manchester City

ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Roberto Mancini ក្រុមមេឃខៀវបានឈ្នះពាន Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៅរដូវកាល ២០១១-២០១២ ជាមួយនឹងការប្រកួត មិនដែលចាញ់ នៅក្នុងទឹកដីនាកីឡដ្ឋាន Ethihad Stadium ។

2-Chelsea

ក្រុមតោខៀវ Chelsea គឺជាក្រុមមួយដែលមានប្រវត្តិប្រកួតមិនដែលចាញ់ច្រើនបំផុតរហូតដល់ ៥រដូវកាល នៅក្របខណ្ឌ Premier League ពោលគឺនៅឆ្នាំ២០០៤-២០០៥, ២០០៥-២០០៦, ២០០៦-២០០៧, ២០០៧-២០០៨, ២០១៤-២០១៥។

3-Tottenham Hotspur

គិតចាប់តាំងពីឆ្នាំ១៩៩២ ក្រុមមាន់ខ្នាយមាស Tottenham បានបង្កើតកំណត់ត្រា ដោយមិនដែលស្គាល់រសជាតិបរាជ័យ នៅក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីននៅកីឡដ្ឋាន White Hartlane ក្នុងទឹកដីខ្លួនឯងនៅរដូវកាល២០១៦-២០១៧។

4-Liverpool

ក្រុមហង្សក្រហម Liverpool ធ្វើបានយ៉ាងល្អ នៅកីឡដ្ឋាន Anfield នាឆ្នាំ ២០០៨-២០០៩ ដោយមិនដែលចាញ់ក្នុងនាមជាម្ចាស់ផ្ទះ។ ទោះបីជាបែបនេះក្តីក្រុម Liverpool មិនដែលបានលើកពាន Premier League នោះទេ គិតចាប់តាំងពីឆ្នាំដែលពានលំដាប់កំពូលនេះបង្កើតឡើង តាំងពីឆ្នាំ១៩៩២ មក ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក្រុម Liverpool នៅតែចិញ្ចឹមចិត្តចង់លើកពាននេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្រុម។

5-Manchester United

បិសាចក្រហម Manchester United គឺជាក្រុមដែលជោគជ័យបំផុតនៅ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់កំពូល Premier League និងបានបង្កើតកំណត់ត្រាមិន ដែលចាញ់សម្រាប់ការប្រកួតនៅក្នុងផ្ទះនាកីឡដ្ឋាន Old Traford ៣រដូវកាលពោលគឺ រដូវកាល ១៩៩៥-១៩៩៦។ ជាលើកទី២ នៅរដូវកាល ១៩៩៩-២០០០ និងលើកទី៣ នៅរដូវកាល ២០១០-២០១១ ដែលជារជ្ជកាលនៅក្រោមការដឹកនាំរបស់កំពូលគ្រូបង្វឹកដ៏ជោគជ័យគឺលោក Sir Alex Ferguson ។

6-Arsenal

Arsenal ធ្វើបាន៣ដងសម្រាប់៣រដូវកាលផ្សេងគ្នា គឺនៅចន្លោះឆ្នាំ១៩៩៨-១៩៩៩, ២០០៣-២០០៤ និង២០០៧-២០០៨។ សម្រាប់រដូវកាល ១៩៩៨-១៩៩៩ ក្រុមបានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ២ និងរដូវកាល ២០០៣-២០០៤ ក្រុមមិនដែលស្គាល់រសជាតិបរាជ័យទាំងក្នុងទឹកដីនិងក្រៅទឹកដីព្រមទាំងលើកពាន Premier League ថែមទៀតផង។ សម្រាប់រដូវកាល២០០៧-២០០៨ ក្រុមបានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ៣ ជាមួយ នឹងការប្រកួតមិនដែលចាញ់នៅក្នុងទឹកដីពេញមួយរដូវកាល ៕ ដេវីត

 


ចែករំលែក៖