ព័ត៌មានទាន់ហេតុការណ៍៖

គ្រូជម្រើសជាតិបារាំងថា Paul Pogba មិនសប្បាយចិត្តនឹងក្រុមបិសាចក្រហម

ចែករំលែក៖

លោកDidier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងនិយាយថា ខ្សែបម្រើ Paul Pogbaមិនសប្បាយចិត្តឡើយនៅពេលដែលមិនសូវបានជាប់ជម្រើសដំបូងនឹងក្រុមបិសាច ក្រហម Manchester United។

កីឡាករវ័យ២៥ឆ្នាំរូបនេះត្រូវបានដាក់ជាកីឡាករបម្រុងពេលក្រុមបិសាចក្រហមយកឈ្នះ Brighton 2-0 កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។Paul Pogba បានលេងពេលក្រុមបិសាច ក្រហមចាញ់ Sevilla នៅ Champions League តែក៏មិនអាចលេងបានពេលក្រុមបិសាច ក្រហមឈ្នះLiverpool។ មានន័យថា Paul Pogbaហាក់បីដូចជាមិនបានលេងជាប្រចាំឡើយ។

លោកDeschampsបាននិយាយពេលហ្វឹកហាត់ក្រុមជម្រើសជាតិបារាំងថា “ខ្ញុំមិនដឹងថាហេតុអ្វីបានជាស្ថានការណ៍ប្រែទៅជាបែបនេះឡើយ។ ខ្ញុំបានយល់អារម្មណ៍ របស់កីឡាករទាំងអស់ពេលហ្វឹកហាត់នេះមិនមែនត្រឹមតែPaul Pogbaម្នាក់ទេ” ។

គួររំលឹកថា Pogbaបានវិលត្រលប់មកកាន់ក្លិបបិសាចក្រហមជាលើកទី២ក្នុងឆ្នាំ២០១៦ ក្នុងតម្លៃខ្លួន៨៩លានផោន ហើយបានជួយក្រុមនេះឈ្នះជើងឯក League Cup និង Europa League រដូវកាលមុន ៕ ដេវីត


ចែករំលែក៖