ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldo សួរសំណួរអ្វីខ្លះទៅកាន់គ្រូបង្វឹកនៅចិនពេលទទួល ពានកីឡាករឆ្នើមរបស់ព័រទុយហ្គាល់?

ចែករំលែក៖

ខ្សែប្រយុទ្ធCristiano Ronaldo បានទទួលពានរង្វាន់ជាកីឡាករឆ្នើមរបស់ ប្រទេសព័រទុយហ្គាល់ប្រចាំឆ្នាំ២០១៧ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គាត់បានសួរនាំច្រើនពីជីវិតនៅក្នុងប្រទេសចិនរបស់គ្រូបង្វឹកLuis Felipe Scolari។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Luis Felipe Scolari ដែលធ្លាប់បានដឹកនាំក្រុម Guangzhou Evergrandeរ បស់ប្រទេសចិន បានប្រាប់សារព័ត៌មានEsporte Interativoថា តើការរស់នៅក្នុងប្រទេសចិនយ៉ាងម៉េចដែរ? គាត់បាននិយាយពីរឿងរ៉ាវជាច្រើននៅក្នុងប្រទេសចិនហើយបានប្រាប់ឲ្យ Ronaldo ទៅកាន់ប្រទេសអាស៊ីមួយនេះប្រសិនបើមានឱកាស។

បច្ចុប្បន្នមានព័ត៌មានជាច្រើនបានផ្សាយថា Cristiano Ronaldo អាចនឹងចាកចេញ ពីក្លិបនៅអេស្ប៉ាញហើយមានក្លិបជាច្រើននៅអឺរ៉ុបក៏ចង់បានរូបគេដែរ ប៉ុន្តែក្លិបចិនមួយចំនួន ក៏មានលទ្ធផលផ្តល់ប្រាក់ឈ្នួលខ្ពស់ដល់ Ronaldo ផងដែរ។

គួរបញ្ជាក់ថា Ronaldo និងលោក Scolari បានចូលរួមកម្មវិធីពានរង្វាន់ Quina Awards នៅក្នុងទីក្រុងLisbonប្រទេសព័រទុយហ្គាល់ដែលកម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំដោយ សហព័ន្ធបាល់ទាត់ប្រទេសព័រទុយហ្គាល់ ។

Ronaldo បានយកឈ្នះលើ Bernardo Silva របស់ក្លិប Manchester City និងអ្នកចាំទី Rui Patricio របស់ក្លិប Sporting Lisbon ក្នុងការឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ២០១៧ របស់ប្រទេសព័រទុយហ្គាល់។ លោកLeonardo Jardim គ្រូបង្វឹកក្រុមMonaco ឈ្នះពានគ្រូ បង្វឹកឆ្នើម។ ចំណែកលោក Jose Mourinho ឈ្នះពានរង្វាន់ជួយផ្សព្វផ្សាយបាល់ទាត់ប្រទេស ព័រទុយហ្គាល់ទៅកាន់ពិភពលោកបានច្រើន ៕ ដេវីត


ចែករំលែក៖