ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្ធម្ភាគចក្រអាមេរិក៣គ្រឿងដឹកមេដឹកនាំក្រុមភេរវកម្ម IS ចេញពីស៊ីរី?

ចែករំលែក៖

ប្រភពព័ត៌មាន ពីពលរដ្ឋនៅក្នុងតំបន់ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ៣គ្រឿងរបស់ អាមេរិក ត្រូវបានគេសង្ស័យថាបាន ជម្លៀសមេដឹកនាំក្រុមភេរវកម្ម IS ចេញពី តំបន់ភាគខាងជើង ស៊ីរី។

សារព័ត៌មាន SANA របស់ស៊ីរីបាន ផ្សាយថា ឧទ្ធម្ភាគចក្រ យោធា៣គ្រឿង របស់អាមេរិក បានចុះចតនៅកណ្តាលភូមិ Al Jissi និង Kalu ចម្ងាយពីស្រុក Qamishli ខេត្ត Al Hasakah ប្រហែល២គីឡូ ម៉ែត្រ នៅភាគខាងត្បូង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ទាហាននិងមនុស្ស៤នាក់បានដើរចេញពីផ្ទះមួយដែលគេសង្ស័យថាជាកន្លែងលាក់ខ្លួន មេដឹកនាំក្រុម IS នៅប្រទេសអីុរ៉ាក់ ឡើងទៅកាន់ឧទ្ធម្ភាគចក្ររបស់អាមេរិក ។ ក្រោយមកឧទ្ធម្ភាគចក្រខាងលើ ក៏បាន ហោះហើរទៅកាន់ទីកន្លែងផ្សេង។ កន្លងមក រដ្ឋាភិបាលស៊ីរី អីុរ៉ង់ និងរុស្ស៊ីបានចោទ ប្រកាន់កម្លាំងទាហានអាមេរិកថា មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមភេរវកម្មអន្តរ ជាតិ។

កាលពីចុងខែកុម្ភៈកន្លងមក ប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានផ្សាយថា ឧទ្ធម្ភាគចក្រយោធាអាមេរិកបានដឹកមេដឹកនាំភេរវកម្ម IS និងគ្រួសាររបស់ពួគគេទៅកាន់ទីក្រុង Sabah Al Khair មានចម្ងាយទីខេត្ត Al Hasakah ២០គីឡូម៉ែត្រនៅភាគខាងត្បូង។កម្លាំងទាហានអាមេរិករងការចោទប្រកាន់ថា បាន បង្កើតទីតាំងហ្វឹកហាត់ ដល់ក្រុមភេរ វកម្មនៅខេត្តនេះ។

កាលពីដើមខែមីនា កន្លងមក មេបញ្ជា ការកងទ័ពអីុរ៉ង់ បានផ្តល់ភស្តុតាង បញ្ជាក់ ថា អាមេរិក បានរួមដៃជាមួយក្រុមភេរវកម្ម IS ។ ចំណែកក្រសួងការពារជាតិ រុស្ស៊ីក៏ បាន ចោទប្រកាន់អាមេរិក ថាបាន សហ ការជាមួយក្រុមភេរវកម្ម IS ដោយអាមេរិក បានបង្កើតជំរំជនភៀសខ្លួន Al Hasakah ធ្វើជាកន្លែងហ្វឹកហាត់ ខ្មាន់កាំភ្លើងក្រុម ភេរវកម្ម ដោយហៅឈ្មោះថាកម្លាំងទាហានស៊ីរីថ្មី។ កម្លាំងទាហាននេះ ភាគច្រើនជា សមាជិកក្រុមភេរវកម្ម IS ដើម្បីធ្វើសង្គ្រាមប្រឆាំងរដ្ឋាភិបាលស៊ីរី។

នៅពេលនេះដែរអាមេរិកបានឡើង គម្រោងវាយប្រហារជាទ្រង់ទ្រាយធំនៅ ក្នុងប្រទេសស៊ីរី ជួយសង្គ្រោះក្រុមប្រឆាំង នៅភាគខាងកើត Ghouta និងដណ្តើម គ្រប់គ្រង ទីតាំងប្រេងដ៏សំខាន់នៅក្នុង ប្រទេសនេះ។

គេហទំព័រ Enab Baladi បានផ្សាយថា ក្រុមទាហានបះបោរ ដែលទទួលបានការ គាំទ្រពីអាមេរិក ដែលកំពុងតែធ្វើសកម្ម ភាព នៅស្រុក Al Tanaf ជាប់ព្រំដែន ប្រទេសស៊ីរី និងអីុរ៉ង់ បានបើកយុទ្ធនាការយោធាជាទ្រង់ទ្រាយធំ វាយប្រហារទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរី។

នៅពេលនេះដែរ កម្លាំងទាហានរដ្ឋាភិ បាលស៊ីរី បានឡើងគម្រោង វាយប្រហារ ជាទ្រង់ទ្រាយធំ នៅតំបន់ Ghouta ដើម្បី រំដោះតំបន់នោះទាំងស្រុងមកវិញ។ រដ្ឋាភិ បាលស៊ីរី បានដាក់ឱសានុវាទ ដល់តំបន់ ភាគខាងកើត Ghouta ដើម្បីកម្ចាត់ក្រុម ប្រឆាំង ដោយទុករយៈពេល ៣ម៉ោង ចាក ចេញពីទីនោះ។

ការវាយប្រហារគ្នា រវាងកម្លាំងទាហាន រដ្ឋាភិបាលនឹងក្រុមប្រឆាំង បានធ្វើឲ្យពល រដ្ឋ ក្លាយទៅជាជនរងគ្រោះក្នុងសង្គ្រាម ប្រដាប់អាវុធនោះ ។ តំណាងក្រុមប្រឆាំង រដ្ឋាភិបាលស៊ីរីបានចោទប្រកាន់អង្គការ សហប្រជាជាតិថា គ្មានវិធានការ ឈរឱប ដៃមើល វិនាសកម្មរបស់ស៊ីរី។

ជិតមួយខែមកហើយ ដែលស្ថានភាព នៅស៊ីរី កាន់តែវឹកវរកាន់តែធ្ងន់ធ្ងរ។ កង ទ័ពរដ្ឋាភិបាលស៊ីរី ដោយមានជំនួយពីកង ទ័ពរុស្ស៊ី បានទម្លាក់គ្រាប់បែកគ្មានលោះថ្ងៃ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ នៅតំបន់ហ្គូតា។ មានមនុស្សស្លាប់ យ៉ាង ហោចណាស់ក៏ ១.៤០០នាក់ដែរ ហើយ គ្រាន់តែ២ថ្ងៃចុងក្រោយនេះ មនុស្ស ប្រមាណ៤ម៉ឺននាក់ បានភៀសខ្លួនចេញ ពីតំបន់នេះ គេចចេញពីការទម្លាក់គ្រាប់ បែក។ នៅថ្ងៃសៅរ៍ទី១៧ ខែមីនា តំណាងក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី បានថ្លែងចោទប្រកាន់អង្គការសហប្រជាជាតិ ថាបាន ឈរឱបដៃមើលវិនាសកម្មនេះ ដោយគ្មាន សមត្ថភាពដោះស្រាយ។

“អង្គការសហប្រជាជាតិ អសមត្ថភាព បរាជ័យ ក្នុងការបិទបញ្ចប់វិនាសកម្ម ដែល កំពុងតែកើតឡើង នៅក្នុងទឹកដីស៊ីរី”។ នេះគឺជាសម្តីរបស់លោក Nasr al-Hariri ប្រធានគណៈកម្មការចរចាសន្តិភាពស៊ីរី ថ្លែងចេញពីទីក្រុងរីយ៉ាដ។ លោកម្នាក់នេះ បន្ថែមថា៖ “សហគមន៍អន្តរជាតិ និងក្រុម ប្រឹក្សាសន្តិសុខ ត្រូវតែចូលរួមទទួល ខុសត្រូវ ចំពោះមុខសង្រ្គាមវិនាសកម្មនេះ ព្រោះខ្លួនបានសំងំបិទមាត់ ឈរឱបដៃ មិនព្រមធ្វើអ្វីមួយ ដើម្បីទប់ស្កាត់អំពើឧក្រិដ្ឋទាំងនេះឡើយ”។

ទោះជាយ៉ាងណា អ្នកតំណាងក្រុមប្រឆាំងស៊ីរីរូបនេះ បានបញ្ជាក់ថា៖ “អ្នក ដែលទទួលខុសត្រូវធំបំផុត ចំពោះមុខអំពើ ឧក្រិដ្ឋកម្មទាំងនេះ គឺរដ្ឋាភិបាលផ្តាច់ការ របស់លោកបាសា អាល់អាសាដ ព្រមទាំង ប្រទេសមួយចំនួន ដែលកំពុងចូលដៃឃុប ឃិត សម្លាប់ប្រជាជនស៊ីរី”។

សូមបញ្ជាក់ថា អស់រយៈពេលមួយ ខែមកហើយ ដែលភាគខាងជើងស៊ីរី ត្រូវ បានយាយីយ៉ាងធ្ងន់ធ្ងរ ដោយសមរភូមិ ពីរ។ សមរភូមិទីមួយ ស្ថិតនៅតំបន់ Ghoutar ខាងកើត ដែលជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី ហើយ ដែលកងទ័ពរដ្ឋាភិបាលស៊ីរី និងកងទ័ព រុស្ស៊ី បានទម្លាក់គ្រាប់បែក ជញ្ជ្រំ ប៉ុន្មាន ថ្ងៃមកនេះ។ ចំណែកសមរភូមិមួយទៀត គឺសមរភូមិ នៅតំបន់ក្បែរក្រុងAfrine ដែលជាតំបន់ស្ថិតក្រោមការកាន់កាប់ របស់ក្រុមកួដស៊ីរី ហើយសមរភូមិនេះ កំពុងត្រូវបានវាយលុក ដោយកងទ័ព ទួរគី។

យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី ដែលជាអង្គការឯករាជ្យតែមួយគត់ ដែលមានវត្តមាននៅស៊ីរី នាពេលបច្ចុប្បន្ន នេះ បានឲ្យដឹងថា ក្នុងមួយខែមកនេះ មាន អ្នកស្លាប់យ៉ាងហោចណាស់ក៏ ១.៤០០ នាក់ដែរ។ គ្រាន់តែនៅក្នុងថ្ងៃសៅរ៍ទី១៧ មីនា មានមនុស្សស្លាប់យ៉ាងតិច ៣៦នាក់ នៅតំបន់Ghouta ខាងកើត។ នៅថ្ងៃ សៅរ៍ដដែល មនុស្សយ៉ាងហោចណាស់ ១ម៉ឺននាក់ បានភៀសខ្លួន រត់គេចចេញពី តំបន់Ghouta ខាងកើត ដែលធ្វើឲ្យចំនួន មនុស្សសរុប បានកើនឡើងដល់៤ម៉ឺននាក់ ដែលបានរត់គេចពីការទម្លាក់គ្រាប់បែក របស់កងទ័ពរដ្ឋាភិបាល និងកងទ័ពរុស្ស៊ី៕ ម៉ែវ សាធី

 


ចែករំលែក៖