ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធនាធិបតីបារាំង រងការចោទប្រកាន់ពីបទ ទទួលប្រាក់ខុសច្បាប់

ចែករំលែក៖

ក្រុមរដ្ឋអាជ្ញាបារាំង បានចោទប្រកាន់អតីតប្រធានាធិបតី Nicolas Sarkozy ទទួលប្រាក់ ខុសច្បាប់រហូតដល់៨០លានដុល្លារពីអតីតប្រធានាធិបតី លីប៊ី លោកហ្គាដាហ្វី ។

កាលពីថ្ងៃទី២១ ខែមីនា ក្រុមរដ្ឋអាជ្ញាបារាំងបានសម្រេចបើកការស៊ើបអង្កេតទៅលើ អតីតប្រធានាធិបតី នីកូឡា ហ្សាកូស៊ី ពាក់ព័ន្ធនឹងការទទួលប្រាក់ពី ហ្គាដាហ្វី កាលពីឆ្នាំ២០០៧ ។ នៅថ្ងៃទី ២១ ខែមីនា លោក ត្រូវបាន ដោះលែង ក្រោយការសាកសួរពេញមួយថ្ងៃ និងជាលើកទីពីរ ពាកព័ន្ធនឹងពុករលួយ ទទួលប្រាក់សំណូក និងគេចពន្ធ ។ លោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២០ ខែមីនា ហើយត្រូវបានចាប់ខ្លួនវិញ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២១ ខែមីនា ហើយក៏ត្រូវបានដោះលែងវិញ នៅរសៀល ថ្ងៃដដែល។

នៅពេលនេះដែរ បុគ្គលដែលជាអតីតមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលលោកហ្គាដាហ្វី បានផ្តល់ភស្តុតាងបន្ថែម ដើម្បី ចោទប្រកាន់ អតីតប្រធានាធិបតី ហ្សាកូស៊ី ។ ការចោទប្រកាន់លើលោកមានតាំងពីឆ្នាំ២០១២ ហើយនៅឆ្នាំ២០១៣ ប៉ូលិសបានចាប់ផ្តើមស្រាវជ្រាវពាក់ព័ន្ធនឹងស្ថានភាពខាងលើ ។

ក្រៅពីលោក ហ្សាកូស៊ី នៅមានអតីតរដ្ឋមន្ត្រី ជាច្រើនរូប ក៏ជាប់ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើនោះដែរ ក្នុងនោះ មានអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារំាង លោក Brice Hortefeuz ក៏ត្រូវបានប៉ូលិសសាកសួរពាក់ព័ន្ធនឹងសំណូកខាងលើ។

ពាក់ព័ន្ធនឹងករណីខាងលើ បន្តាញព័ត៌មានBBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនាបានឲ្យដឹងថា អតីតប្រធានាធិបតីបារាំងរូបនេះ កំពុងត្រូវបានគេស៊ើបអង្កេតសម្រាប់ការ ផ្តល់ហិរញ្ញប្បទានយុទ្ធនាការខុសច្បាប់, សកម្មភាពក្រោមរូបភាព អំពើពុករលួយជាច្រើនទៀត ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានសេចក្តី សម្រេចសាលក្រមអាចធ្វើបាននៅឡើយខណៈដែលលោក Sarkozy ត្រូវបានគេដោះលែងជាបណ្តោះអាសន្ន កាលពីថ្ងៃពុធ ក្រោយការចាប់ឃាត់ខ្លួន និងសាកសួរអស់រយៈពេល២ថ្ងៃរួចមក ។

ការអះអាង និងចោទប្រកាន់ អំពីករណីផ្តល់មូលនិធិពី លោក Gaddafi ទៅកាន់អតីតប្រធានាធិបតីបារាំងរូបនេះ គឺត្រូវបានធ្វើឡើងមកពីអ្នកជំនួញបារាំង និងលីបង់ លោក Ziad Takieddine និងព្រមទាំងអតីតមន្ត្រីរដ្ឋាភិបាលរបស់ Gaddafi កាលពីអតីតកាលផងដែរ តែទោះជាយ៉ាងណាលោក Sarkozy វ័យ៦៣ឆ្នាំរូបនេះ នៅតែបានបដិសេធអំពីបទចោទប្រកាន់របស់ លោកលើកនេះដដែល ៕ ម៉ែវ សាធី


ចែករំលែក៖