ខេត្តប៉ៃលិន ៖ បើតាមគេសង្កេតឃើញសាខាកាំកុងត្រូលខេត្តប៉ៃលិន ដែលមាន លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តដែលទើបនឹងផ្លាស់មកកាន់តំណែងថ្មី នៅខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ ចុះសហការជាមន្រ្តី ពាណិជ្ជកម្មខេត្ត ដើម្បីចុះត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព និងធ្វើ តាមទីផ្សារនិងតាមសាលារៀនតាមស្តង់ទំនិញ លើចំណីអាហារបរិភោគ ។
ពួកគាត់នៅតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំងដដែល ចំពោះ ទំនិញតាមច្រកទ្វារអន្តរជាតិព្រំ ត្រូវបានគេបើកភ្លើងខៀវ ឲ្យដឹកចូលយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំង ដោយគ្មានការត្រួវពិនិត្យអ្វី គិតតែកត់ក្បាលរថយន្តចេញ ចូល ។
ប្រភពព័ត៌មានពី ពលរដ្ឋព្រមទាំង អាជីវករលក់ដូរមួយចំនួននៅផ្សារនិងតាមដងផ្លូវសាលារៀន បានឲ្យដឹងថា បញ្ហាសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ និងបង្កជាក្តីបារម្ភយ៉ាងខ្លាំងនោះ មិនមែនបង្កឡើងដោយសារអ្នក លក់ដូរទាំង នោះទេ ដោយសាក្រុម ឈ្មួញជាអ្នកដឹកទំនិញនាំចូល មានរថយន្តតូចធំ មកពីទឹកដីប្រទេសថៃ ។ ប្រភពបន្តទៀតថា បើសិនជាមន្រ្តីកាំកុងត្រូល មិនធ្វើការទប់ស្កាត់នៅច្រកទ្វារនោះទេ វាអាចនឹងមានបញ្ហាគ្រោះថ្នាក់ដល់សុខភាព ពលរដ្ឋនិងសិស្សតាមសាលារៀន តាមភូមិ និងក្នុងផ្សារជាក់គ្រោះជាមិនខានឡើយ ។
ប្រភពពលរដ្ឋ ពីអាជីវករបានបន្ដថា ព្រោះចំណីអាហារខូចគុណភាព និងមានផ្ទុកសារធាតុគីមី បានក្លាយជាឃាតករលាក់មុខ អាចបំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ។ លើសពីនេះគេឃើញមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យហាក់ ដូចជាគ្រាន់តែយកមុខប៉ុណ្ណោះ ដោយចុះចាប់ឆែកឆេរ តែតូបលក់ដូរតូចតាចប៉ុណ្ណោះ ចំណែកកន្លែងបោះដុំធំ នៅក្នុងក្រុងប៉ៃលិន យូរៗៗបានចុះពិនិត្យដងនេះដោយសារមន្ត្រីជំនាញលោកប្រធានសាខាកាំកុងត្រូលសង្ស័យត្រូវរ៉ូវគ្នាខាងឈ្មួញបង់លុយឲ្យមុខ កន្លែងស្តង់បោះដុំធំ ទុក្ខទំនិញនោះដើម្បីយក ទៅដាក់លក់ចែកចាយតាមផ្សារនិងតាមភូមិតែជំនាញ មិនសូវពិនិត្យនោះឡើយ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ភ្នាក់ងារព័ត៌មានមិនអាចទាក់ទងទៅលោក ឈឹម វាសនា ប្រធានកាំកុង ត្រូល សាខាខេត្តប៉ៃលិន ដែលទើបនឹងផ្លាស់មកកាន់នៅខេត្តប៉ៃលិន បានទេ ដោយសារសុំលេខទូរស័ព្ទពីពីលោកឈឹម វាសនា ប្រធាន មន្រ្តីកាំកុងត្រូលផ្ទាល់នៅនឹងមុខលោកមិនព្រមឲ្យ បន្តមកលោកឲ្យភ្នាក់ងារព័ត៌មានទៅសុំមន្ត្រីក្រោមឱវាទរបស់លោក តែមន្ត្រីមួយ ចំនួនគេហាក់ដូចមិនពេញចិត្ត ក្រុមការងារបណ្ដាញព័ត៌មានសោះ ៕ ស សារ៉េត