ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានរដ្ឋសភាមីយ៉ាន់ម៉ាដែលទើបតែលាលែងពីតំណែងត្រូវបានជ្រើសរើសឲ្យកាន់តំណែងប្រធានាធិបតី

ចែករំលែក៖

សាព័ត៌មានចិន ស៊ីនហួ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ បានផ្សាយថា នៅ ពេលនេះ តំណែងប្រធានាធិបតីមីយ៉ាន់ម៉ា ត្រូវបានអនុប្រធានាធិបតី U Ti Khun Myat គ្រប់គ្រងជាបណ្តោះអាសន្ន មុន ពេលអតីតប្រធានរដ្ឋសភាលោក U Win Myint ស្បថចូលកាន់តំណែង ។

ប្រធានសភាមីយ៉ាន់ម៉ា លោក យូ វីន ម្យីនត៍ (U Win Myint) បានសម្រចលា លែងចេញពីតំណែង បន្ទាប់ពីបានកាន់ តំណែងនេះអស់រយៈពេល២ឆ្នាំ និងតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោក យូ ហាធីន ក្យ សម្រេចចិត្តលាលែងពីតំណែង ដូចគ្នា កាលពីព្រឹកថ្ងៃពុធ កន្លងមកនេះ ដើម្បីត្រៀមខ្លួនជំនួសតំណែងជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ។

នៅពេលនេះ អនុប្រធានាធិបតីទី១ នៃប្រទេសមីយ៉ាន់ម៉ា លោក យូ ម្យីនត៍ ស្វេ (U Myint Swe) ត្រូវបានសម្រេចតាម ផ្លូវច្បាប់ ឲ្យឡើងជាប្រធានាធិបតីស្តីទី ដើម្បីចាត់ចែងការងារបណ្តោះអាសន្ន មុន ពេលអតីតប្រធានសភា គឺលោក យូ វីន ម្យីនត៍ (U Win Myint) ស្បថឡើងកាន់ តំណែងជាផ្លូវការ នៅក្នុងរយៈពេល៧ថ្ងៃ ទៅតាមច្បាប់រដ្ឋធម្មនុញ្ញ នៃប្រទេស អាស៊ានមួយនេះ។ នេះបើតាមព័ត៌មាន ចេញផ្សាយកាលពីថ្ងៃពុធកន្លងទៅ។

លោក U Win Myint បច្ចុប្បន្នមានអាយុ ៦៦ឆ្នាំ ត្រូវបានជ្រើសតាំងជាប្រធានសភាមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ហើយក្រោយ មកទើបប្រធានាធិបតី យូ ហាធីន ក្យ បានស្បថឡើងកាន់តំណែង។ សម្រាប់ការលាលែងពីប្រធានរដ្ឋសភានេះ គឺត្រូវបាន សារព័ត៌មានមីយ៉ាន់ម៉ា ចេញ ផ្សាយនៅមុននេះបន្តិចថា ដើម្បីជាការ ត្រៀមខ្លួនរបស់លោក U Win Myint នឹងឡើងកាន់តំណែងជាប្រធានាធិបតីថ្មី ជំនួស លោក យូ ហាធីន ក្យ ដែលទើបប្រកាស លាលែង នៅព្រឹកមិញនេះ។

លោក យូ ហាធីន ក្យ ដែលបច្ចុប្បន្នមាន អាយុ ៧២ឆ្នាំ បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីគណ បក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួល ជ័យជម្នះយ៉ាងធំសម្បើម នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងសភា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។

ការឡើងកាន់តំណែងរបស់អតីតអ្នកបើកបររថយន្តផ្ទាល់ខ្លួន និងជាមនុស្សជំនិតបំផុតរបស់លោកស្រី អ៊ុងសាន ស៊ូជី រូប នេះ គឺត្រូវបានគ្រប់គ្នាដឹងថា ស្ថិតក្រោម មូលហេតុដែលច្បាប់រដ្ឋធម្មនុញ្ញ បានរារាំង លោកស្រី ស៊ូជី ក្នុងការកាន់តំណែងប្រធា នាធិបតី ព្រោះលោកស្រី ធ្លាប់មានស្វាមីជា ជនបរទេស។ គួររំលឹកថា មូលហេតុធំនៅពីក្រោយការផ្លាស់ប្តូរថ្នាក់ដឹកនាំ ដ៏គួរឲ្យ ភ្ញាក់ផ្អើលនេះ គឺដោយសារតែលោក យូ ហាធីន ក្យ មានជំងឺ ដែលមិនអាចឲ្យលោក បំពេញតួនាទីដ៏ធ្ងន់ធ្ងរនេះតទៅមុខទៀតបាន៕ ម៉ែវ សាធី


ចែករំលែក៖