គីម ជុងអ៊ុនចង់បង្ហាញឲ្យពិភពលោកបានដឹងថា«ជាអ្នកលេង មានតម្លាភាព»នៅ ខែមីនា នេះ ព័ត៌មានដែលក្តៅនិងចាប់ អារម្មណ៍ជាងគេបំផុតនៅលើពិភពលោក គឺដំណើរទស្សនកិច្ច របស់មេដឹកនាំកូរ៉េ ខាងជើង លោកគីម ជុងអ៊ុនទៅកាន់ប្រទេស ចិន ចាប់តាំងពីថ្ងៃទី២៥-២៧ ខែមីនា ដែលជាដំណើរទស្សកិច្ចប្រវត្តិសាស្ត្រនិងជាលើកដំបូងរបស់មេដឹកនាំកូរ៉េខាងជើង ។ ដំណើរទស្សនកិច្ច នោះ ត្រូវបានគេវាយ តម្លៃថា មានរឿងសម្ងាត់ជាច្រើនដែលកូរ៉េខាងជើង ចង់ឲ្យមហាមិត្តចិនដឹងជាមុន ដើម្បីជួយផ្តល់មតិ ក្នុងពេលដែលកូរ៉េខាងជើងចង់ផ្លាស់ប្តូរទស្សនៈនយោបាយ សំខាន់ៗរបស់ខ្លួន។
ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េ កាំងត្រូវបានលាក់អាថ៌កំបាំងរហូតដល់ទីបញ្ចប់ ។ សារព័ត៌មាន និងសាធារណមតិបានត្រឹមតែព្យាករប៉ុណ្ណោះ ពេលឃើញ រថភ្លើង កូរ៉េខាងជើង លាបពណ៌ ខៀវនិង លឿង ដូចរថភ្លើងដឹកអតីតមេដឹកនាំកូរ៉េខាងជើងទៅកាន់ប្រទេសចិន ។ ដូច្នេះដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូង ក្នុងរយៈពេល៧ឆ្នាំកាន់អំណាច ដោយ មានការប្រឈមមុខជាច្រើនដែលមិនមានមេដឹកនាំវ័យក្មេងណាអាចធ្វើបានឡើយ ។ លោកគីម ជុងអ៊ុន បានឡើងដឹកនាំប្រទេស ជំនួសឪពុក តាំងពីមានវ័យមិនដល់៣០ឆ្នាំ ផង ត្រូវប្រឈមមុខតានតឹងជាមួយអាមេរិក និងការបង្ហាញពីគោលនយោបាយ រឹងមាំ «ចាកចេញពីឥទ្ធិពលចិន» ក៏ដូចជា បញ្ហាផ្ទៃក្នុង ត្រូវកម្ចាត់មន្ត្រីដែលជាមុខ សញ្ញានៃការប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង។
រយៈពេល៧ឆ្នាំនៃការដឹកនាំ គីម ជុង អ៊ុន មិនដែលចុះញ៉ម ឬរាថយចំពោះការ គំរាម ណាមួយនោះឡើយ មិនតែប៉ុណ្ណោះ រាល់ពេល អាមេរិក បង្កើនទណ្ឌកម្ម កូរ៉េ ខាងជើង បានបង្កើនការផលិតនឹងសាក ល្បងបរមាណូនិងមីស៊ីលជាការតបតវិញ ដោយគំរាមវាយប្រហារអាមេរិកដោយ បរមាណូទៀតផង ។ នៅលើពិភពលោក នេះ មិនមានប្រទេសក្រីក្រ ណាហ៊ានតតាំងជាមួយប្រទេសមហាអំណាចទីមួយលើពិភពលោក ដូចគីម ជុងអ៊ុននោះឡើយ។ ជាមួយគ្នានោះ ការសាកល្បង កាំជ្រួច មីស៊ីលនិងបរមាណូ នៅឆ្នំា២០១៦និង ២០១៧ បានធ្វើឲ្យធ្លាក់នៅក្នុងសភាព ពិបាកសម្រេច ដោយចិនត្រូវបង្ខំចិត្ត ចូល រួមដាក់ទណ្ឌកម្ម ឈប់ទិញធ្យូងថ្មពីប្រទេសកូរ៉េខាងជើង ធ្វើឲ្យប្រទេសទំាងពីរកាន់តែឃ្លាតឆ្ងាយពីគ្នា។
ទាំងនោះហើយដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់មេដឹកនាំកូរ៉េខាងជើង គឺជាការចាប់ផ្តើមនៃប្រវត្តិសាស្ត្រថ្មី ក្នុងការកែប្រែទំនាក់ទំនងរវាងប្រទេសទាំងពីរ ។មេដឹកនាំកូរ៉េខាងជើង សង្ឃឹមថា នឹងទទួលបានផ្លែផ្កា នៅក្នុងទំនាក់ទំនង នេះ។ លោកគីម ជុងអ៊ុនក៏បានអញ្ជើញ ប្រធានាធិបតីចិន ស៊ី ជីនពីងធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងនោះដែរ។
ចំណែក ប្រធានាធិបតីចិន ស៊ី ជីនពីង បានចាត់ទុកទំនាក់ទំនងមិត្តភាព ជាមួយ កូរ៉េខាងជើង កាន់តែល្អរីកចម្រើន ។ ជាមួយ គ្នានោះ លោកស៊ី ជីនពីង ក៏បានស្នើ៤ ចំណុច ដល់កូរ៉េខាងជើង ក្នុងនោះមាន៖
ទី១-បន្តអភិវឌ្ឍគោលដៅនៅក្នុងទំនាក់ទំនង ដោយមានជំនួបពិភាក្សាមន្ត្រីជាន់ ខ្ពស់ ជាបន្តបន្ទាប់។
ទី២-អភិវឌ្ឍប្រ័ពន្ធផ្សព្វផ្សាយ ទំនាក់ ទំនង រវាងភាគីទាំងពីរ ដោយជាញឹកញាប់ត្រូវផ្លាស់ប្តូរពីទស្សនៈបញ្ហាសំខាន់ៗ។
ទី៣-សកម្មនៅក្នុងការជំរុញឲ្យមាន សន្តិភាព ការអភិវឌ្ឍ សហការដើម្បីជ័យ ជម្នះរួមគ្នា មានផលប្រយោជន៍ដល់ពល រដ្ឋប្រទេសទាំងពីរ រួមចំណែកក្នុងការរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុង តំបន់។
ទី៤-តាមរយៈរូបភាពផ្សេងគ្នា បង្កើន វេទិកាពលរដ្ឋ ផ្លាស់ប្តូរទស្សនៈពលរដ្ឋទាំង ពីរ ពិសេសគឺ យុវវ័យជំនាន់ដើម្បីពង្រីក ទំនាក់ទំនង ប្រពៃណី ចិន-កូរ៉េខាងជើងឲ្យ កាន់តែប្រសើរឡើង។
អ្នកលេងមានតុល្យភាព
រាល់ការប្រែប្រួលនាពេលកន្លងមក របស់កូរ៉េខាងជើង ទាំងទំនាក់ទំនងការ បរទេស បានបង្ហាញយ៉ាងច្បាស់ថា មេដឹក នាំគីម ជុងអ៊ុនចង់បង្ហាញឲ្យដឹងថា ខ្លួន«ជា អ្នកលេង ស្មើភាពគ្នា»នៅលើឆាកនយោបាយអន្តរជាតិ មិនមែន ភាគីម្ខាង ត្រូវ រណបភាគីម្ខាងទៀតឡើយ។
យុទ្ធសាស្ត្រ ការបរទេសដ៏ទាក់ទាញរបស់កូរ៉េខាងជើង កំពុងតែត្រូវបានប្រើប្រាស់ឲ្យអស់ដៃ ពេលដំបូង គឺកូរ៉េខាងត្បូង បន្ទាប់ មកគឺអាមេរិក ហើយពេលនេះគឺចិន។ ដំណើររបស់កូរ៉េខាងជើង បានពីឡើង គម្រោងពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង អាមេរិកព្រមទាំងជប៉ុនផងដែរ ។ នៅពេលនោះកូរ៉េខាងជើង ត្រូវបានគេវាយ តម្លៃថា ព្រងើយចំពោះចិន។រហូតដល់មានជំនួបជាន់ខ្ពស់ ដែលមិនមានអ្នកណានឹក ស្មានដល់ ទើបដឹងថា កូរ៉េខាងជើងនៅតែចាត់ទុកចិនជាប្រទេសទី១មួយនៅ ក្នុង ទំនាក់ទំនងការបរទេសដដែល។
ក្រុមអ្នកវិភាគបានលើកឡើងថា ដំណើរ ទស្សនកិច្ចរបស់កូរ៉េខាងជើង ទៅកាន់ ប្រទេសចិននាពេលនេះគឺជាដំណើរទៅផ្ញើវាសនា អនាគតកូរ៉េទាំងមូលទៅលើ ប្រទេសចិន។ ដោយតាំងពីជំនាន់បង្កើត ប្រទេស ដឹកនំាដោយ ជីតា គីមអ៊ីលស៊ុង វាសនាកូរ៉េខាងជើង ក៏ស្ថិតនៅលើប្រទេស ចិនដែរ ។ នៅពេលនេះដូចគ្នា មេដឹកនាំ គីម ជុងអ៊ុន បានប្រគល់ការការពារទាំង អស់ដល់ប្រទេសចិន ហើយពេលមានការធានាការពារ ហើយនោះ កូរ៉េខាងជើង នឹងបោះបងកម្មវិធីបរមាណូ បើអាមេរិកនិង កូរ៉េខងត្បូង មានសុទិដ្ឋិនិយម ចង់ឲ្យមាន សន្តិភាព នៅក្នុងតំបន់។
កន្លងមក អីុរ៉ាក់ លីប៊ី និងប្រទេសជា ច្រើនទៀត ដោយមិនមានការធានា ពី ប្រទេសមហាអំណាចជិតខាង ក្រោយបោះ បង់កម្មវិធីបរមាណូហើយ ក៏ត្រូវអាមេរិក វាយប្រហារ ។តែកូរ៉េខាងជើងវិញខុសពីប្រទេសទាំងនោះ ដោយមានចិនជាអ្នកការពារតាំងពីការបង្កើតប្រទេសមកម៉្លេះ។
សហគមន៍អន្តរជាតិ អបអរសាទរ នូវ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន របស់គីម ជុងអ៊ុនៈ
ប្រទេសជាច្រើនជុំវិញពិភពលោកបានអបអរសាទរ ចំពោះជំនួបពិភាក្សាដោយជោគជ័យរវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹង ប្រធានាធិបតីចិន ស៊ី ជីនពីង។
*នៅពេលនេះអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គួទ ែរ៉ែស (Antonio Guterres) បានបង្ហាញការ ស្វាគមន៍ និងគាំទ្រចំពោះជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងមេដឹក នាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលធ្វើឡើងយ៉ាងសម្ងាត់នាពេលថ្មីៗនេះ។
អ្នកនាំពាក្យរងរបស់ លោក Guterres គឺលោក ហ្វាហាន ហាក (Farhan Haq) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃពុធយ៉ាងដូច្នេះថា «បន្ទាប់ពីជំនួបថ្មីៗនេះនៅក្នុងទីក្រុងប៉េកាំង រវាងមេដឹក នាំចិន នឹងមេដឹកនាំកូរ៉េខាងជើង លោក អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បានបង្ហាញពីការស្វាគមន៍យ៉ាងខ្លាំង ចំពោះសេចក្ដីរាយការណ៍ថា កូរ៉េខាងជើងបានបង្ហាញពីការប្ដេជ្ញាចិត្តលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់ខ្លូន។ មិនតែ ប៉ុណ្ណោះ រូបលោកផ្ទាល់ក៏យល់ឃើញ ដែរថា នេះ គឺជាជំហានវិជ្ជមានមួយ ឆ្ពោះទៅរកការចាប់ផ្ដើមដំណើរការនីតិវិធី នៃ កិច្ចសន្ទនាដោយស្មោះត្រង់ ដែលនឹងនាំ ទៅកាន់សន្តិភាព និងការលុបបំបាត់ អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ»។
*ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការសាទរ ចំពោះជំនួប រវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែលធ្វើឡើងជាសម្ងាត់ នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យកន្លងទៅ ហើយថា បច្ចុប្បន្នវាគឺជាឱកាសសម្រាប់ លោក គីម ធ្វើរឿងល្អដល់ប្រជាជនរបស់ ខ្លួន។ ថ្លែងនៅលើ Twitter កាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បានកត់សម្គាល់យ៉ាង ដូច្នេះថា «បច្ចុប្បន្ន វាគឺជាឱកាសមួយ ឱ្យលោក គីម ជុងអ៊ុន ធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ប្រជាជនរបស់លោក និងមនុស្ស ជាតិ»។ លើសពីនេះទៅទៀត លោក ត្រាំ ក៏បានឱ្យដឹងដែរថា លោកបានទទួលសារ មួយពីលោក ស៊ី ជីនពីង ដែលថាជំនួបរវាង លោកជាមួយលោក គីម ជុងអ៊ុន បានដំណើរ ការទៅយ៉ាងល្អ ហើយលោក គីម ថែម ទាំងបានបញ្ជាក់ជាថ្មីពីគោលបំណង លុប បំបាត់អាវុធនុយក្លេអ៊ែរទៀតផង។
គួរបញ្ជាក់ថា បើតាមសេតវិមាន លោក ដូណាល់ ត្រាំ កំពុងទន្ទឹងរង់ចាំជំនួបជាមួយ លោក គីម ជុងអ៊ុន ហើយថា ជំនួបរវាង លោក គីម ជាមួយលោក ស៊ី ជីនពីង គឺជាជំនួបមួយមិនធ្លាប់មាន ព្រមទាំងជា ជំហានប្រវត្តិសាស្ត្រ នៃដំណើរឆ្ពោះទៅរក អនាគតភ្លឺស្វាង។ លោក គីម ជុងអ៊ុន បានបំពេញដំណើរទស្សនកិច្ចមិនផ្លូវការមួយ ទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨ ដើម្បីពិភាក្សាជាមួយលោក ស៊ី ជីនពីង មុននឹងលោកគ្រោងជួបជាមួយប្រធានា ធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែ ឧសភាខាងមុខនេះ។
*ចំណែកជប៉ុន ក៏បានអបអរសាទរដល់ជំនួបកំពូលរបស់គីម ជុងអ៊ុន និងស៊ី ជីន ពីងមិនតែប៉ុណ្ណោះ រដ្ឋាភិបាលជប៉ុនបាន និងកំពុងសម្លឹងមើល ឱកាសក្នុងការរៀបចំជំនួបកំពូលទ្វេភាគីជាមួយកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាង ក៏កំពុងពិចារណាពី ជំនួបនេះដែរ។
Asahi ផ្អែកលើប្រភពមិនបញ្ជាក់អត្ត សញ្ញាណពីកូរ៉េខាងជើង បានឱ្យដឹងថា រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន បានជូន ដំណឹងដល់ បណ្ដាមេដឹកនាំគណបក្សពលករកូរ៉េខាងជើង ពីលទ្ធភាពនៃការរៀបចំ ជំនួបកំពូលជាមួយជប៉ុន។ កាសែតជប៉ុន នេះបានគូសបញ្ជាក់ ដូច្នេះថា «រដ្ឋាភិបាល ជប៉ុន បានបង្ហាញពីបំណងចង់រៀបចំជំនួបកំពូល ជាមួយមេដឹកនាំកូរ៉េខាងជើង តាម រយៈសមាគមប្រជាជនកូរ៉េខាងជើងរស់នៅក្នុងប្រទេសជប៉ុន… ហើយជំនួបនេះ ទៀតសោត ទំនងជាអាចនឹងប្រព្រឹត្តនៅដើមខែមិថុនា»។
គួរបញ្ជាក់ថា តាម Asahi បើសិនជាទំនាក់ទំនងរវាង កូរ៉េខាងជើង នឹងជប៉ុន អាចត្រឡប់ទៅរកភាពប្រក្រតី នោះកូរ៉េ ខាងជើងរំពឹងថា អាចនឹងទទួលបាន ជំនួយពី ២០ពាន់លានដុល្លារ ដល់ ៥០ពាន់លានដុល្លារពីជប៉ុន។ ប៉ុន្តែនាយក រដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ធ្លាប់បានអះអាងជាច្រើនដងរួចហើយថា ទីក្រុងតូក្យូនឹងមិនបន្ធូរបន្ថយការដាក់ ទណ្ឌកម្ម ឬសម្ពាធលើកូរ៉េខាងជើង ជា ដាច់ខាត បើសិនទីក្រុងព្យុងយ៉ាងមិនព្រមបោះបង់ចោល អាវុធនុយក្លេអ៊ែរដោយចិត្តស្មោះទេនោះ៕ ម៉ែវ សាធី