ខេត្តព្រៃវែង៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងដឹកផ្លែឈើពេញមយយគ្រឿង បានបែកកង់ក្រឡាប់ ចាក់ផ្លែឈើចោលពេញផ្លូវ តែសំណងមិនមានអ្នកនារងគ្រោះថ្នាក់ដោយឧប្បត្តិហេតុនេះឡើយ។
ឧប្បត្តិហេតុ រថយន្តដឹកផ្លែឈើក្រឡាប់នេះកើតឡើងនៅវេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ១ស្ថិតនៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកព្រះស្តេចបានឲ្យដឹងថា រថយន្ត ដែលក្រឡាប់ម៉ាក HYUNDAI ពណ៌ក្រហម ពាក់ផ្លាកលេខព្រះសីហនុ3A- 5062 បើកបរដោយឈ្មោះ នាក់ ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំរស់នៅភូមិតានី ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។រថយន្តនេះដឹកផ្លែឈើពេញ ហើយបានធ្វើដំណើរតាមផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅទៅកើត ក្នុងគោលបំណង យកផ្លែឈើទាំងនោះ ទៅដាក់ឲ្យម៉ូយ។ លុះមកដល់ ចំណុចកើតហេតុខាងលើ ក៏បែកកង់បណ្តាលឲ្យក្រឡាប់ កណ្តាលផ្លូវថ្នល់តែម្តង ។ ករណីនេះមិនបណ្តាល ឲ្យមានអ្នករងរបួសទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរស្រុកទៅដល់ជួយហៅរថយន្តមកស្ទួចលើកឡើងវិញ ដើម្បីឲ្យមានចរាចរណ៍ឆ្លងកាត់និងបានអនុញ្ញាតឲ្យរថយន្តបង្ក បន្តដំណើរទៅមុខទៀត ព្រោះឃើញមិនប៉ះពាល់ដល់សម្បត្តិសាធារណៈឬឯកជនណាមួយ ៕ សហការី