ចិនមានគម្រោងផលិតនាវានេសាទ ធំបំផុតដើរដោយថាមពលបរមាណូ ដោយ ផលិតនៅក្នុងប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Rosneft របស់រុស្ស៊ី មិនបានប្រកាសព័ត៌ មានពាក់ព័ន្ធនឹងការផលិតនាវានេសាទ យក្ស ឲ្យទៅប្រទេសចិនឡើយ ប៉ុន្តែក៏មិន បានបដិសេធនោះដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា ចិនកំពុង ផលិតនាវានេសាទ ដើរដោយថាមពល បរមាណូដំបូងគេបង្អស់លើពិភពលោក ដែលផលិតឡើងដោយក្រុមហ៊ុន Rosneft របស់រុស្ស៊ី។ តាមគម្រោង នាវាខាងលើនឹង ត្រូវ ដាក់ឲ្យដំណើរការនេសាទនៅតំបន់ សមុទ្រ ទឹកកកនៅប៉ូលខាងជើង ផែនដី។ ក្រុមហ៊ុនរបស់រុស្ស៊ីខាងលើមិនបានផ្តល់ ព័ត៌មានលំអិត តែក៏មិនបានបដិសេធ ដែលបានសហការជាមួយចិននោះដែរ។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្រុមហ៊ុនចិននឹងផលិតនាវានេសាទ បរមាណូ នៅរោងចក្រ Zvezda ស្ថិតនៅ តំបន់ Primore ។ ព័ត៌មាននេះត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយ Polit.info ដែលមាន ទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនផលិតនាវាចុះផ្សាយ ។ ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា រោងចក្រ Zvezda ជា សាខាក្រុមហ៊ុន របស់ក្រុមហ៊ុន Rosneft ។
ប្រសិនបើព័ត៌មានខាងលើជាការណ៍ ពិតនោះ ចិននឹងមាននាវានេសាទ ទំនើបជាងគេបង្អស់លើពិភពលោកដែលអាច នេសាទនៅគ្រប់ទិសទីជុំវិញពិភពលោក ពិសេសតំបន់សមុទ្រទឹកកក ដែលមិន មាននាវានេសាទណាទៅដល់ ជាមួយ នឹងនាវាដើរដោយថាមពលបរមាណូរបស់ចិន។
ក្រុមអ្នកឯកទេសបានលើកឡើងថា ប្រសិនបើនេះជាការណ៍ពិតមែននោះ នាវាខាងលើមិនត្រឹមតែបម្រើនៅក្នុងវិស័យ នេសាទតែប៉ុណ្ណោះទេ ថែមទាំងបម្រើដល់វិស័យយោធាផងដែរដោយ អាចបំពាក់ អាវុធទំនើបៗជាច្រើន នៅលើនាវានោះ ទៀតផង ៕ ម៉ែវ សាធ