ព័ត៌មានទាន់ហេតុការណ៍៖

គីម ជុងអ៊ុនធ្វើដំណើរថ្មើជើងឆ្លងព្រំដែន ទៅជួបពិភាក្សាជាប្រវត្តិសាស្ត្រ មិនធ្លាប់មានជិត៧០ឆ្នាំកន្លងមក

ចែករំលែក៖

នៅព្រឹកថ្ងៃទី ២៧ខែមេសា លោកគីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាង ដើម្បីទៅជួបពិភាក្សា ជាប្រវត្តិសាស្ត្រជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង នៅតំបន់ព្រំដែនស្ថិតនៅក្នុងទឹកដីកូរ៉េខាងត្បូង ។ នេះជាលើកទី១ ដែលមេដឹកនាំកូរ៉េខាងជើង បាន ធ្វើដំណើរ ឆ្លងកាត់ព្រំដែន កូរ៉េទាំងពីរ។

លោកគីមជុងអ៊ុន និងដំណើរប្រវត្តិសាស្ត្រ ចាប់ផ្តើម នៅវេលាម៉ោង ៩និង ៣០នាទីព្រឹក (ម៉ោង ៧និង ៣០ ម៉ោងកម្ពុជា)នៅថ្ងៃទី ២៧ខែមេសា លោកគីមជុងអ៊ុន បានធ្វើដំណើរដោយថ្មើជើង ឆ្លងកាត់បន្ទាត់ព្រំដែន ប្រទេសទាំងពីរ ដើម្បីទៅជួបពិភាក្សាជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអីន។

លោកម៉ូនជេអ៊ីនក៏បានទៅ ចាប់ដៃ ស្វាគមន៍ ហើយលោកគីមជុងអ៊ុន ក៏បានកាន់ដៃលោក ម៉ូនដើរទៅកាន់ ខាងទឹកដីកូរ៉េខាងជើងវិញ រួច កាន់ដៃ បណ្តើគ្នាឆ្លងកាត់បន្ទាត់ព្រំដែន ជាថ្មី ដែលជាចំណុចចាប់ផ្តើមប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ។ លោកគីមជុងអ៊ុន ជាមេដឹកនាំកូរ៉េខាងជើង ទី១ ក្រោយរយៈពេល ជិត ៧០ឆ្នាំ បានឈានជើងចូលដល់ទឹកដីកូរ៉េខាងត្បូង ។

មុនពេល ធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង លោកគីម ជុងអ៊ុនបានសន្យាថា នឹង ពិភាក្សាដោយបើកជំហរ លើបញ្ហា ដែលបង្ករឲ្យមានការរាំងស្ទះ ដល់ ទំានាក់ទំនងកូរ៉េទាំងពីរ ដើម្បីឈានដល់សន្តិភាព ស្ថេរភាព និង ឯកភាព ឧប្បទ្វីបកូរ៉េ។

លោកម៉ូនជេងអីន ហាកបីដូចជា រងគំនៀប នៅពេលដែលពិភពលោកទាំងមូលកំពុងតាមដាន នៅជំនួបប្រវត្តិសាស្ត្រនេះ។ នៅមុនជំនួប លោកក៏បានទូរស័ព្ទជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកដូណាលត្រាំ ពីលទ្ធផលនៃជំនួប ។ ចំណែកលោកត្រាំ ក៏នឹងជួបពិភាក្សាជាមួយ លោកគីមជុងអ៊ុន នៅចុងខែឧសភា ឬដើមខែមិថុនាផងដែរ។

ជំនួបពិភាក្សាជាប្រវត្តិសាស្ត្រ ត្រូវ បាន គេចាប់អារម្មណ៍តាំងពីចំណុច តូចឡើង ក្នុងនោះមានទាំង ការធ្វើដំណើរ ការចាប់ដៃ និង វត្ថុដាក់តាំង និងកៅអីសម្រាប់កិច្ចពិភាក្សាផងដែរ ដោយក្នុងនោះមានកៅអីធំពីរ សម្រាប់មេដឹកនាំទាំងពីរ និងកៅអី តូចជាង ម្ខាង៦ដូចគ្នា៕ ម៉ែវ សាធី


ចែករំលែក៖