ខេត្តកំពង់ធំ៖ យុវជនម្នាក់ជាបុគ្គលិកធនាគារស្ថាបនាម្នាក់ជិះម៉ូតូទៅបុករថយន្តពីក្រោយពេញទំហ៊ឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង២០និង៤០នាទីថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ០៦ ស្ថិតនៅ ភូមិសាលា ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឹម គឹមហ៊ុន ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ មានទីលំនៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ឃើញយុវជនម្នាក់នេះជិះម៉ូតូឌ្រីមសង់C125 ពណ៌ខ្មៅ ចេញពីត្បូងទៅជើងក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿន លុះដល់កន្លែងកើតហេតុបានជិះម៉ូតូទៅបុក រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៤ភ្លៅ ពណ៌ស ពាក់ ស្លាកលេខ ខក៥៦៣៩.ភព៣ ចតស្ងៀមពីក្រោយពេញទំហ៊ឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ក្រោយពីកើតហេតុតៃកុងរថយន្តបានដាក់មេប្រូចបាត់ស្រម៉ោល។
សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ និងប្រគល់សាកសព ឲ្យឪពុកម្តាយបងប្អូនយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តប៉ូលិសចរាចរណ៍ស្រុកបារាយណ៍អូសយកមករក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកដើម្បីរង់ចាំដោះស្រាយនាពេលក្រោយ ៕ ប៊ុនរិទ្ធី