ប៉ោយប៉ែត៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀត រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍មួយរវាងម៉ូតូ២គ្រឿង បុកគ្នាកាលពីវេលាម៉ោង៣ និង៣០នាទីទាបភ្លឺឺឈានចូលថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតការលេខ៥៨ចម្ងាយពីស្ពានអូនាងប្រហែល៥០០ម៉ែត្រ ត្រង់ចំណុចកាប៊ីនភ្លើងព្រំប្រទល់អាងសិលាខ្មែរ និងភូមិអូរនាង ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចប្រាប់ថា មុនកើតហេតុជនរងគ្រោះទាំងបីនាក់ ទី១ ឈ្មោះយ៉េង លីហាង ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសស្រាល) រស់នៅភូមិជោគជ័យ ឃុំអូរបីជា បើ ស្រុកអូរជ្រៅ, ទី២ឈ្មោះរឹត ទួន ភេទប្រុស អាយុ២០ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ, ទី៣ឈ្មោះវ៉េត តេត ភេទប្រុស អាយុ២០ឆ្នាំ (ស្លាប់) នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូជ្រៅ បានជិះម៉ូតូម៉ាកវេវពណ៍ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1k.8469 ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿលលុះដល់ចំណុចកើតហេតុហ្រាំ្វងមិនទាន់បានជ្រុលបុកជាមួយម៉ូតូម៉ាក់ZoomrX ដែលអ្នកបើកបរឈ្មោះស៊ុម ឆៃ ភេទប្រុស អាយុ៣៥ឆ្នាំ(ជនជាតិថៃ) ស្លាប់រស់នៅភូមិអាងសិលា ឃុំនូម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ មានប្រពន្ធជជាតិខ្មែរឈ្មោះប្រាក់ លីណា អាយុ៤០ឆ្នាំរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ថាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតែម្ដង ។
សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះក្នុងហេតុការណ៍នោះត្រូវសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តសង្គ្រោះប្រតិបត្តិ ស្រុកអូតជ្រៅយកទៅសង្គ្រោះមន្ទីរពេទ្យមិត្តភាព ជប៉ុនមង្គលបូរី ខេត្តបន្ទាយមានជ័យ រីឯអ្នកស្លាប់បានប្រគល់ឧ្យសាច់យកទៅធ្វើបុណ្យ ។ ចំណែម៉ូត៉ូទាំង២ខូចខាតត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ធបាល ឃុំអូរបីជាន់ដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា