ព័ត៌មានទាន់ហេតុការណ៍៖

​​ផ្ទុះរោងចក្រចម្រាញ់ប្រេងនៅរដ្ឋ Wisconsin របួស​២០នាក់

ចែករំលែក៖

កាលពីថ្ងៃទី២៦ ខែមេសា មានករណីផ្ទុះ រោងចក្រចម្រាញ់ប្រេងនៅរដ្ឋ​ Wisconsin សហរដ្ឋ​អាមេរិក បណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស។

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើងនៅរោងចក្រ Husky Energy ​ក្នុងតំបន់​ Superior ​រដ្ឋ Wisconsin ​ជាប់ព្រំដែនជាមួយរដ្ឋ​ Minnestota ។

តាមព័ត៌មានថ្មីបំផុត ដែលគេហទំព័រ Fox News បានផ្សាយ គិតមកទល់ពេលនេះ ការផ្ទុះនោះបណ្តាលឲ្យកម្មករយ៉ាងតិច២០នាក់រងរបួស តែសំណាងល្អមិនមានកម្មករណាមួយស្លាប់នោះឡើយ។

ក្នុងពេលនេះដែរសារព័ត៌មានរ៉យទ័របាដកស្រង់ប្រភពព័ត៌មានពីមន្ទីរពេទ្យ និងក្រុមពន្លត់អគ្គិភ័យបានឲ្យដឹងថា មានអ្នករងរបួស១០នាក់បានបញ្ជូនទៅដល់មន្ទីរពេទ្យព្យាបាល ក្នុងនោះមានម្នាក់រងរបួសធ្ងន់។

លោក​ Husky Energy ​មន្ត្រីសន្តិសុខនៅក្នុងតំបន់បានឲ្យដឹងថា ជាភ័ព្វសំណាង មិនមានអ្នកស្លាប់នោះឡើយ ហើយកម្មករទាំងអស់ មានវត្តមានគ្រប់ចំនួន។ ក្រុមពន្លត់អគ្គិភ័យបានខិតខំដើម្បីគ្រប់គ្រងស្ថានភាពឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន៕ ម៉ែវ សាធី


ចែករំលែក៖