ព័ត៌មានទាន់ហេតុការណ៍៖

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាប្រជុំបែងចែកអ្នកសង្កេតការណ៍ជាតិទូទាំង ២៥ រាជធានី ខេត្ត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាប័ណ្ណធ្វើការប្រជុំដើម្បីពន្យល់ និងពិភាក្សាអំពីការងារចូលរួមធ្វើជាអ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល និងលោក លី ឆេង ប្រធានគណៈប្រតិបត្តិសមាគម ដែលមានអ្នកចូលរួមប្រមាណជិត៣០០ នាក់ មកពីគ្រឹះស្ថានសិក្សានានា ដែលជាសមាជិករបស់សមាគម ។

នៅក្នុងឱកាសនោះដែរលោក លី ឆេង ប្រធានគណៈប្រតិបត្តិសមាគមបានធ្វើមតិស្វាគមន៍ជូនដល់អង្គពិធីទាំងមូលនឹងជូនអំពីគោលបំណងរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាក្នុងការបង្កើតក្រុមអ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។

លោកក៏បានបញ្ជាក់អំពីកិច្ចការមួយចំនួនដែលសមាគម បាននឹងកំពុងធ្វើដូចជាការរៀបចំរចនាសម្ព័ន្ធក្រុមអ្នកសង្កេតការណ៍គ្រប់ថ្នាក់តាំងពីរាជធានីខេត្តដល់ឃុំសង្កាត់ និងបានរៀបចំថវិកាបដានិងឯកសណ្ឋានសម្រាប់សម្គាល់អ្នកសង្កេតការណ៍របស់ស្វាគមន៍ផងដែរ។

បន្ទាប់មកលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមបានលុងពន្យល់អំពីផែនការសកម្មភាពការងារសង្កេតការបោះឆ្នោត សកលអាណត្តិទី 6ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 29 ខែកក្កដាឆ្នាំ 2018ទាំង 11 ចំនុចជូនដល់សមាជិកសមាជិកា គណៈសម្ពាធការថ្នាក់ខេត្តក្រុង និងគណៈកម្មការថ្នាក់ស្រុកខណ្ឌរបស់សមាគមដើម្បីពិភាក្សាផ្ដល់មតិ ។

អំណាចគ្រប់គ្រងរបស់គណៈសង្កេតការណ៍ថ្នាក់ខេត្ត/ក្រុង ទាំង២៥៖

១, ម្ចាស់គ្រឹះស្ថានជាអ្នកចាត់តាំង និងទទួលខុសត្រូវចំពោះគណៈសង្កេតការណ៏ខេត្ត/ក្រុង ខណ្ឌ/ស្រុក ឃុំ/សង្កាត់។

២, គណៈសង្កេតការណ៏ខេត្ត/ក្រុង ជាអ្នកទទួលខុសត្រូវចំពោះការងារសង្កាតការណ៏ក្នុងខេត្ត ក្រុងរបស់ខ្លួន។

៣, ពិនិត្យមើលក្នុងភូមិសាស្រ្តក្នុងខេត្ត ក្រុងរបស់ខ្លួន អាអញ្ជើញសមាជិកផ្ហសេងចូលរួមទទួលខុសត្រូវបន្តនូវថ្នាក់ខណ្ឌ ឬស្រុក ឬឃុំ សង្កាត់ ធ្វើយ៉ាងណាឲ្យមានសមាជិករបសើខ្លួនជាលក្ខណៈចំរុះពណ៏។

៤, សង្កេតការណ៏ចល័ត ឬអចល័តក្នុង សង្កាត់ ឃុំ ។

៥, បញ្ជូនបញ្ជីឈ្មោះមកសហគមន៏មិនឲ្យលើសពីថ្ងៃទី២៧/០៥/២០១៨។

៦, ខេត្ត ក្រុង ជាអ្នករៀបចំថវិកាក្នុងបញ្ជីឈ្មោះ (ចំណូចទី៤ខាងលើ) ដោយថែម១កូឡោន។

ក្រោយពីមានមតិបើកចប់សព្វ មានការថតរូបនិងថ្លែងមតិរបស់គ្រឹះស្ថានសិក្សានីមួយៗ ដើម្បីបញ្ជាក់ពីក្លាហានក្នុងការចូលរួម និង ការប្ដេជ្ញាចិត្តធ្វើឲ្យសម្រេចនូវការងារជាអ្នកសង្កេតការណ៍បោះឆ្នោត ៕ ស រស្មី


ចែករំលែក៖