ខេត្តក្រចេះ: នគរបាល ស្រុកចិត្របុរី បានខ្លួន ជនសង្ស័យឈ្មោះ ធុច សុខា ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្តី ដែលបានវាយជនរងគ្រោះឈ្មោះ ក្រាញ់ នញ ភេទស្រី អាយុ ៣៩ឆ្នាំ ដែលត្រូវជាប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រោយមកបានបាត់បងជីវិត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុច ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ លុះដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ប្រពន្ធបានស្លាប់ សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ ជាបី្ត ដោយរឹបអូសបានព្រនង់ឈើប្រវែងជាងមួយម៉ែត្រមួយដើមជាវត្ថុតាងវាយសម្លាប់ប្រពន្ធក្នុងទំនាស់គ្រួសារ ។
ជនសង្ស័យ ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួតឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕ សហការី