ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមិនត្រឹមតែមិនដកទាហានចេញពីស៊ីរីទេ ថែមទាំងគ្រោងបង្កើតមូលដ្ឋានយោធាលើទឹកដីស៊ីរីទៀត

ចែករំលែក៖

កន្លងមកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសពីគម្រោងដកទាហានចេញពីប្រទេសស៊ីរី ប៉ុន្តែក្រោយមកសម្ពន្ធមិត្ត បារំាង បានស្នើដល់អាមេរិក និងសម្ពន្ធមិត្តប្រឆាំងក្រុមភេរវកម្មនៅស៊ីរី មិនត្រូវដក ទាហានចេញពីទីនោះឡើយ ដោយកម្លាំងទាហានបរទេសនៅមានការងារជាច្រើនដែលត្រូវធ្វើបន្តទៀត។

ប្រធានាធិបតីបារាំងលោកម៉ាក្រុង បាន ស្នើដល់លោកត្រាំរក្សាទាហាន នៅក្នុង ទឹកដីស៊ីរីដដែល ដើម្បីរក្សាសន្តិភាពក្រោយសង្គ្រាម។ វត្តមានរបស់កម្លាំងទាហានលោក ខាងលិច ត្រូវបានប្រធានាធិបតីស៊ីរី លោក អាសាដ ថ្កោលទោសយ៉ាងខ្លាំង ថាជា សកម្មភាពប៉ុនប៉ងឈ្លានពានទឹកដីស៊ីរី។

នៅពេលនេះដែរ ស្ថានភាពកាន់តែតាន តឹងថែមទៀត ក្រោយពេលដែល រដ្ឋាភិបាល ទីក្រុង ដាម៉ាស់ និងក្រុមអ្នកប្រយុទ្ធឃើដ នៅភាគខាងជើងប្រទេសស៊ីរី ត្រូវបានដុត រោលឲ្យកាន់តែក្តៅ នៅចំពេលមានសេច ក្តីរាយការណ៍ព័ត៌មាន អំពីការបោះមូលដ្ឋានថ្មីរបស់កងទ័ពអាមេរិក នៅទីក្រុង អាល់ហា សាកាហ៍ (Al-Hasakah) ភាគខាងជើងស៊ីរី ព្រមទាំងការបញ្ជូនយោធាពីក្រុមយោធា ចម្រុះ របស់អារ៉ាប់ (Arab Coalition) ដែលដឹកនាំដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។

សកម្មភាពរបស់កងកម្លាំងឃើដ ដើម្បីពង្រឹងទីតាំងរបស់ខ្លួននៅក្នុងតំបន់ខាងលើ បានបង្កើននូវគ្រោះថ្នាក់ នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយកងទ័ពស៊ីរី ដែលត្រូវបានបញ្ជូនទៅកាន់ទីនោះ។ កង កម្លាំងឃើដ SDF ដែលមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក កំពុងជីករណ្តៅ និងសាងសង់លេណដ្ឋាន (Bunker) នៅ ជុំវិញបន្ទាយរបស់ពួកគេ និងនៅតាមតំបន់ នានាក្នុងទីក្រុង Al-Hasakah ខណៈ ដែល កងទ័ពស៊ីរី ត្រូវបានបង្គាប់ឲ្យមានការប្រុងជើងការខ្ពស់ នៅតំបន់នោះ។

គួរជម្រាបថា ភាពតានតឹងកើនឡើង ក្តៅគគុកនេះ បានបន្តយ៉ាងដូច្នេះ ចាប់ តាំងតែពីសហរដ្ឋអាមេរិក ត្រូវគេរាយ ការណ៍ថា បានបញ្ជូនសព្វាវុធថ្មីផ្សេងទៀត តាមច្រកព្រំដែន ស៊ីម៉ាល់កា (Simalka) និងត្រៀមបង្កើតមូលដ្ឋានថ្មី។ ជាមួយគ្នា នេះ ក្រុមយោធាចម្រុះនៃបណ្តាប្រទេស អារ៉ាប់ ដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ក៏ត្រូវគេរាយការណ៍ថា បានព្រមព្រៀងគ្នានឹងបញ្ជូនកងទ័ពមកកាន់ភាគខាងជើងស៊ីរីផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖